» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5624 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695795 នាក់

សម្តេច​ធិបតី អំពាវនាវ​ដល់​ពលរ​ដ្ឋ​កុំ​ជឿ​តាម​មេខ្យល់​ដើរ​បោក​យកលុយ រឿង​ចុះឈ្មោះ​បាន​ដី​សម្បទាន​សង្គមកិច្ច​នៅតាម​ព្រំដែន​


​ខេត្តមណ្ឌលគិរី ៖ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ជឿ​តាម​ញុះញង់ របស់​មេខ្យល់​ដើរ បោក​យកលុយ​ពី​ប្រជាពលរដ្ឋ រឿង​ចុះឈ្មោះ​បាន​ដី​សម្បទាន សង្គមកិច្ច​នៅតាម​ព្រំដែន ។ ជាមួយគ្នា​នោះ​សម្តេច​បវរ​ធិបតី ក៏​ចេញ​បទបញ្ជា ឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ រកមុខ​មេខ្យល់​មក​ចាត់វិធានកា​រ ផ្លូវច្បាប់ ។ បើតាម​សម្ដេច​ករណី​មេខ្យល់​ដើរ​បំផុស​ពលរដ្ឋ​ឱ្យ​ចុះឈ្មោះ និង​បង់ប្រាក់ ដើម្បី​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​នេះ កើតឡើង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​a manet mondulkiry 

​នាឱកាស សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទំនប់​អូរ​តេ​ធិបតី ទំនប់​សែន​សុខដុម និង​ទំនប់​សែន​មនោ​រម្យ នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៤ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​រំលឹកថា រាជរដ្ឋាភិបាល បង្កើត​កម្មវិធី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ​២០២៥ ប៉ុន្ដែ​មាន​មេខ្យល់​បំផុស​ប្រជាពលរដ្ឋ បោក​យកលុយ​រឿង​ដី​សម្បទាន​នេះ​។​

​សម្តេច​បវរ​ធិបតី មានប្រសាសន៍ថា «​សូម​បងប្អូន កុំ​ជឿ​លើ​មេខ្យល់ ដែល​កំពុង​បំផុស ដើរ​យកលុយ ថា​ចុះឈ្មោះ ដើម្បី​យក​ដី​នេះ​(​ដី​សម្បទាន​សង្គមកិច្ច​)​។ អត់​បានទេ ហើយ​សូមឱ្យ​អាជ្ញាធរ សមត្ថកិច្ច មើល​មេខ្យល់​ហ្នឹង ដើម្បី​អនុវត្ត​ច្បាប់​។ ព្រោះ​មិន​អ៊ីចឹង​ដើរ​បោក​ប្រជាពលរដ្ឋ​»​។​​សូម​រំលឹកថា រាជរដ្ឋាភិបាល មាន​យន្តការ​ច្បាស់លាស់ ក្នុងការ​ផ្ដល់​ដីជូ​ន​ប្រជាពលរដ្ឋ ដែល​គ្មាន​ដី​ពិតប្រាកដ​។ រាជរដ្ឋាភិបាល នឹង​បង្កើត​គណៈកម្មាធិការ​ជាតិ ដែល​នឹង​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០២៥ តទៅ ខណៈ​បច្ចុប្បន្នកំពុង​ចុះ​សិក្សា​ទីតាំង និង​នីតិវិធី ដើម្បី​ផ្ដល់​ដី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​ពិតប្រាកដ ហើយ​ជួយ​ក្នុង​ការកសាង ភូមិ​ឃុំ​នៅ​លើដី​ថ្មី​នោះ​។​

​សូមបញ្ជាក់ថា​ទំនប់​អូរ​តេ​ធិបតី ជា​សមិទ្ធផល​ថ្មី​មួយទៀត​លើទឹក​ដី​នៃ​ខេត្តមណ្ឌលគិរី ដែល​នឹង​បម្រើ​ជា​ប្រយោជន៍​មហាសាល​សម្រាប់​ប្រជាពលរដ្ឋ​។ ទំនប់​អូរ​តេ​ធិបតី ត្រូវបាន​សាងសង់ឡើង​ក្នុងពេល​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ ។​​ទំនប់​អូរ​តេ បូករួម​នឹង​ទំនប់​លើ និង​ទំនប់​ក្រោម ជា​គម្រោង​អភិវឌ្ឍន៍​ធនធាន ទឹក​សម្រាប់​ពហុ​វិស័យ ក្នុង​ខេត្តមណ្ឌលគិរី ដែល​បាន​អនុវត្ត​ការសាងសង់​អស់​រយៈពេល​ប្រមាណ ៣​ឆ្នាំ ចាប់ពី​ខែតុលា ឆ្នាំ​២០២១ ដល់​ខែមករា ឆ្នាំ​២០២៤ ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៦២​លាន​ដុល្លារ​អាម៉េរិក ក្រោម​ក្របខ័ណ្ឌ​ឥណទាន​មូលនិធិ​ទ្រទ្រង់​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕a manet mondul5 a manet mondulkiry a manet mondulkiry1 a manet mondulkiry2 
​