វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1568 នាក់
ម្សិលមិញ 6841 នាក់
សរុប 13123441 នាក់
ខេត្តកំពង់ឆ្នាំង: នៅ ព្រឹកថ្ងៃទី ២៣ ខែកុម្ភ:២០២២ ការិយាល័យ និពន្ធគេហទំព័រ ព័ត៌ មាន មាតុភូមិ www.meatophoum.com បានទទួលពាក្យ បណ្តឹង និងឯកសារជា ច្រើនសន្លឹក ពី ឈ្មោះ ឃិន ពុទ្ធី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មានទី លំនៅភូមិរូង ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបាន អះអាងថា គាត់ ( ឃុន ពុទ្ធី) ជាជនរងគ្រោះ បាន ដាក់ពាក្យបណ្តឹង ប្តឹង ឈ្មោះ ស ថេង និង គូរកនរបស់គាត់ចូលទៅ កាន់សាលាដំបូងខេត្ត កំពង់ឆ្នាំង ពីបទ " ឆបោក និងរំលោភលើ ទំនុកចិត្ត " ដើម្បីសូម អោយស្ថាប័នច្បាប់ជួយ រកយុត្តិធម៌អោយគាត់ ។
យោងតាម ពាក្យបណ្តឹង ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលបានដាក់ ចូលទៅកាន់ស្ថាប័ន អយ្យការសាលាដំបួង ខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី ២២ខែវិច្ឆិកា២០២១ បានសរសេររៀបរាប់អំពី ដំណើររឿង ដើមចមដូច ខាងក្រោមថា:កាលពីថ្ងៃទី ០១ ខែ កក្កដាឆ្នាំ ២០២១ ខ្ញុំបាទ ( ឃុន ពុទ្ធី ) បានចុះកិច្ចព្រមព្រៀង ទិញដីមួយកន្លែងទំហ៊ំ១៣៤៥៦៣ម៉ែត្រ ការ៉េ មានទីតាំងស្ថិតនៅ ចំណុចភូមិសសិឡាង ឃុំស្វាយជ្រំ ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំងពី ឈ្មោះ ស ថេង ក្នុងតម្លៃ ព្រមព្រៀងគ្នាគឺ ២០០.០០០$ ( ម្ភៃមុឺនដុល្លារអាមរិក )។ក្រោយពីធ្វើការពិភាក្សា និងចរចារតម្លៃនៃការទិញលក់រួចហើយនោះ ខ្ញុំបាទ ( ឃុន ពុទ្ធី ) ក៏បានបង់ប្រាក់អោយគាត់( ស ថេង ) ចំនួន១០០០០$ ( មួយ មុឺនដុល្លារ ) នៅថ្ងៃចុះ កិច្ចសន្យាទិញលក់នោះ។ បន្ទាប់មកលើកទី ២ នៅថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២១ ចំនួន ២០០០០$ ( ពីរមុឺនដុល្លារអាមេរិក ) លើក ទី៣ នៅថ្ងៃទី៣០កក្កដា ឆ្នាំ២០២១ចំនួន២៥,០០០$( ពីរមុឺនប្រាំពាន់ដុល្លារអាមេរិក ) និងលើកទី៤នៅថ្ងទី៣១ខែសីហាឆ្នាំ២០២១ ចំនួន៤៥,០០០$ ( បួនមុឺនប្រាំពាន់ដុល្លារអាមេរិក ) សរុបទាំង៤ លើក ដែលលោក ស ថេង ទទួលបានប្រាក់ ពី លោក ឃុន ពុទ្ធី ចំនួន ១០.០០០០$ ( ដប់មុឺនដុល្លារអាមេរិក ) ។
ក្នុងពាក្យបណ្តឹងបាន បញ្ជាក់ថា : ក្រោយទទួលបានប្រាក់ ពីឈ្មោះ ឃុន ពុទ្ធី ហើយ ឈ្មោះ ស ថេង បានសន្យាតែមួយរយ:ខ្លី ប៉ុណ្ណោះ នឹងចុះធ្វើការ វាស់វែងព្រមទាំងធ្វើ ឯកសារផ្ទេរសិទ្ធិដែល មានវិះហត្ថលេខាពី អាជ្ញាធរដែនដី ប្រគល់ អោយឈ្មោះ ឃុន ពុទ្ធី ដើម្បីមានសិទ្ធិកាន់កាប់ និងអាស្រ័យផលនៅលើ ដីនោះ ។ តែផ្ទុយទៅវិញ ឈ្មោះ ស ខេង ពុំបានធ្វើតាមកិច្ចព្រមព្រៀងនេះទេ គឺគេចវេសរហូត មិនជួបមុខដើម្បីដោះ ស្រាយបញ្ហានេះទេ ចេះ តែដោះសារម្តងអញ្ចេះ ម្តងអញ្ចុះរហូត ។ ទោះ ជាឈ្មោះ ឃុន ពុទ្ធី ព្យាយាម ទាក់ទងទៅ ឈ្មោះ ស ថេង និង គូរកន របស់គាត់ច្រើនលើកច្រើនសារយ៉ាង ណាក៏ដោយ ដែលទង្វើ បែបនេះ គឺជាអំពើដែល មានចេតនាទុច្ចរិត ក្នុងការប្រព្រឹត្តបទល្មើស ឆបោក និង រំលោភលើ ទំនុកចិត្ត លើឈ្មោះ ឃិន ពុទ្ធី ពេញទី ។
ដូច្នេះ ទើបជនរងគ្រោះ ឃុន ពុទ្ធី ស្នើសុំដល់ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ ឆ្នាំងជួយរកយុត្តិធម៌ ដល់រូបគាត់ ដោយបាន ប្តឹងទាមទារអោយឈ្មោះ ស ថេង ធ្វើការចុះវាស់វែង និងផ្ទេរសិទ្ធិ កាន់កាប់ដីធ្លី ប្រគល់ អោយគាត់ត្រឹមត្រូវតាម ផ្លូវច្បាប់ និងទាមទារសំណងជម្ងឺចិត្ត ការខាត បង់ពេលវេលាចំនួន ៣០.០០០០$ ( ៣០មុឺនដុល្លារអមេរិក ) ។ លោក ឃុន ពុទ្ធី បាន បញ្ជាក់ ប្រាប់តាមទូរស័ព្ទ មកការិយាល័យ គេហទំព័រ មាតុភូមិ ថា មកដល់ពេលនេះ លោក អុិត សុធាព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តកំពង់ឆ្នាំង បាន ចេញដីការកោះ ហៅ ឈ្មោះ ស ថេង ដែលបច្ចុប្បន្ន មាន តួនាទីមុខតំណែង ជា ស្នងការនគរបាលខេត្ត ពោធិសាត់ ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ អោយចូលខ្លួនទៅបំភ្លឺ ពី សំណុំរឿង ព្រហ្មទ័ណ្ឌ លេខ ៩៣០ ចុះថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១ ។
ដីការកោះហៅ របស់ លោកព្រះរាជអាជ្ញា អុិត សុធា ចុះថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ២០២២ ថ្មូីៗ កន្លងទីនេះ តម្រូវអោយ ឈ្មោះ ស ថេង ចូលទៅ កាន់អយ្យការសាលា ដំបូងខេត្តកំពង់ឆ្នាំងនៅ ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង ០៨: ០០នាទីព្រឹក ។ ទាក់ទិន នឹងករណី បណ្តឹងចោទប្រកាន់ ពីបទ " ឆបោក និង រំលោភលើទំនុកចិត្ត " ពីឈ្មោះ ឃុន ពុទ្ធី ទៅលើ លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នគរបាលខេត្តពោធិ សាត់ ខាងលើនេះ ការិយាល័យ គេហទំព័រ មាតុភូមិ នៅព្រឹកថ្ងៃទី ២៣ កុម្ភ:២០២២នេះ ពុំអាចស្វែងរក ការបំភ្លឺ ពីលោក ស ថេង បាន ទេ ព្រោះពុំមានលេខ ទូរស័ព្ទ ហើយម្យ៉ាងនៅ ថ្ងៃនេះ ក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ ស្នងការដ្ឋាននគរបាល ខេត្តទូទាំងប្រទេស ក្រោមអធិបតីសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានវត្តមានអស់ លោក លោកស្រី ស្នងការនគរបាលគ្រប់ខេត្តមកចូលរួម ៕ ដោយ : សុផល Tel:012 953 824 / 086 911 920