» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3364 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951919 នាក់

ម្សៀ​ឧកញ៉ា​សឹង​សំអុល​ឈ្មួ​ញ​ឈើ​ដែលជា​សម​ត្ត​កិច្ច​ប៉េអឹម​ស្ងាត់ៗ​នាំចេញ​ឈើ​ទៅ​ស្រុក​យួន​ក្នុងពេលរដ្ឋ​សុំ​យួន​ជួយ​បិទ​!


​ខេត្តមណ្ឌលគិរី ៖ រថយន្ត​ធុន​វេ​អង (V១)​ចំនួន​៤​គ្រឿង បាន​ត្រូវ​លោក ហៀ​ង សុ​ភក្ត្រ​ព្រះរាជអាជ្ញា​ជើងខ្លាំងអម​សាលាដំបូង​ខេត្តមណ្ឌលគីរី បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាតិ​លេខ​៧៦​ឃាត់​ត្រួតពិនិត្យ ក្រោយពី​សង្ស័យថា​ដឹកឈើ​លើស​ច្បាប់​អនុញ្ញាត​ឬ​គ្មាន​ច្បាប់ ។​a car ol2 

ប៉ុន្តែរឿងដែលហួសចិត្ត ប្រតិបត្តិ​ការឃាត់​ឡាន​ដែល ធ្វើឡើង​នៅ​ចំណុចដើម​ស្រល់ ផ្លូវជាតិ​លេខ​៧៦ ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​៤ ខែធ្នូ​នោះបាន​តែមួយ​ដង្ហើម​ចង្រឹត​តែប៉ុណ្ណោះ​ក៏​ដោះលែង​វិញ​ក្រោមលេស​ថា​ឡាន​ដឹកឈើ​មានច្បាប់​ដែល​តាមពិត​គឺអាច​មកពី​ខ្លាច​ឬ​ត្រូវ​ថ្នាំ​របស់​ម្សៀ​ឧកញ៉ា​សឹង​សំអុល​ក៏​ថា​បាន ។​

ព្រោះ​ថ្មីៗ​នេះ​ទាំង​ក្រសួងកសិកម្ម​ទាំង​រាជរដ្ឋាភិបាល​បានប្រកាស​សុំ​ឲ្យ​អាជ្ញាធរ​យួន​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ចេញពី​ស្រុក​ខ្មែរ​ក្រោយពី​សហគមន៍​អឺរ៉ុប​ស្នើសុំ​ហេតុ​អី​បាន​ជាស​ក្រសួងកសិកម្ម​ឬ​ក្រសួងពាណិជ្ជកម្ម​ហ៊ាន​ចេញ​ច្បាប់​ឲ្យ​នាំចេញ​ឈើប្រណិត​ចេញ​ទៀត​?​។​

​សូមបញ្ជាក់ថា​៖​រថយន្ត​ដឹកឈើ​ប្រណិត​ទាំងនេះ​ដែលជា​កម្មសិទ្ធិរ​បស់​ឧកញ៉ា ស៊ឹង សំអុល នាយក​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់ ខូ​អិ​ល​ធី​ឌី នៅ​ស្រុក​កោះ​ញែក មាន​រហូតដល់​១៨​គ្រឿង​នោះ​មិនមែន​៤​គ្រឿង​នោះទេ ។ ក្បួន​រថយន្ត​នេះ​បានធ្វើ​សកម្មភាព​តាំងពី​យប់​ថ្ងៃទី​៣​ខែធ្នូ ហើយ​រហូត​រសៀល​ថ្ងៃទី​៤ ខែធ្នូ ទើប​មាន​បទបញ្ជា​ឲ្យ​ឃាត់​ត្រួតពិនិត្យ​រក​ច្បាប់ទម្លាប់ តែ​ឃាត់​បានតែ​៤​គ្រឿង​ប៉ុណ្ណោះ ។​

​គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ​២០១៦ ឧកញ៉ា ស៊ឹង សំអុល ត្រូវបាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រកាស​ជា​សាធារណៈ​កនុង​អង្គប្រជុំ​គណរដ្ឋមន្ត្រី​ជុំវិញ​សកម្មភាព​រកស៊ី​ឈើ​នៅ​ខេត្តមណ្ឌលគិរី និង​ដាក់​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ថ្នាក់ជាតិ​ចុះបង្ក្រាប​ឈើ​«​ឧកញ៉ា អុល​»​បាន​រាប់ពាន់​ម៉ែត្រគូប​។ ស្ងាត់​បានតែ​មួយរយៈ​ឈ្មោះ​ឧកញ៉ា ស៊ឹង សំអុល​ដែលជា​មន្ត្រី​ប៉េអឹម​ផង​រក​ឈើ​អា​ដែល​ធើ​ប្រដាប់​អី​ម្សៀ​អុល? ។​

​មហាជន​ឆ្ងល់​ថា តើ​នាយក​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់ ខូ​អិ​ល​ធី​ឌី ដែល​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ចុះឈ្មោះ​ក្នុងលិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ លេខ​ប័ណ្ណ​០០០៧៧១​ខ​/PC/B គឺជា​លោក​ឧកញ៉ា ស៊ឹង សំអុល មែន​ឬក៏​ឈ្មោះ​ដូចគ្នា​? ដ្បិត​ក្រោយពី​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ចាប់​ឃាត់​បាន​បន្តិច អ្នកបើកបរ​រថយន្ត​ធុន​ធំ​ទាំងនោះ បាននាំគ្នា​យក​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ មាន​អក្ស​រខ្មៅៗ​មើល​ស្ទើរ​មិនឃើញ ទៅ​បង្ហាញ​សមត្ថកិច្ច​មួយស្របក់​ក៏​បើករថយន្ត​ចេញទៅ​បាត់អស់​ទៅ? ។​

ប្រសិន​ចឹងមែន​សម្តី​ស្តីពីការ​ប្រកាសថា​បញ្ឈប់​ការនាំចេញ​ឈើ​ទៅ​ស្រុក​យួន​និង​ការប្រកាស​ប​ញ្ឍ​ប់បទល្មើសព្រែឈើ​របស់​សម្តេច​ក្រឡាហោម​សខេង​គឺ​គ្រានតែ​ជាការ​ផោម​ឲ្យ​ឆ្កែ​អរ​តែប៉ុណ្ណោះ​!៕a car ol1 a car ol3 oknha sing1 sar kheng svay som eang