» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7594 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697765 នាក់

គណៈប្រតិភូ​ធុរកិច្ច​អាមេរិក​ចាប់អារម្មណ៍ លើ​ការវិនិយោគ​នាំចេញ​ផលិតផល​កសិកម្ម និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ


​ភ្នំពេញ​៖ ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី លោក ផា​ទ្រី​ក មឺ​ហ្វី (Patrick Murphy) តំណាង​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី អំពី​ដំណើរ​បេសកកម្ម​ធុរកិច្ច​នៅ​កម្ពុជា នាពេលនេះ មានការ​ចូលរួម​រប​ស់​ក្រុមហ៊ុន​ចំនួន​៥ មាន​គោលបំណង​ស្វែងរក​កាលានុវត្តភាព​វិនិយោគ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​ធុរកិច្ច​នៅ​កម្ពុជា ដើម្បី​នាំចេញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ដែល​រួមមាន​អង្ករ ស្វាយចន្ទី ម្រេច ស្វាយ​ក្រៀម ជាដើម​។​a manet usa 

គណៈប្រតិភូ​ក៏បាន​ឲ្យ​ដឹង​ពី​ការ​មាន​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ក្នុងនោះ​មាន ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋអាមេរិក បានសម្រេច​បង្កើត​ការិយាល័យ​តំណាង​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ការសម្របសម្រួល ជូន​និស្សិត​កម្ពុជា ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា នៅ​សហរដ្ឋអាមេរិក​ផងដែរ​។​​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​អាមេរិក ក្នុងការ​ស្វែងរក​ឱកាស​វិនិយោគ និង​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ព្រមទាំង​ការជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់ និង​អាទិភាព​របស់​រាជរដ្ឋាភិបាល ចំពោះ​វិស័យ​កសិកម្ម ដូចជា​៖ កញ្ចប់​លើកទឹកចិត្ត​ផ្នែក​ពន្ធ សម្រាប់​វិស័យ​កសិកម្ម ការធ្វើ​ទំនើបកម្ម វិស័យ​កសិកម្ម ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម នៅតាម​មូលដ្ឋាន ការបង្កើត​សហគមន៍​កសិកម្ម​ទំនើប ព្រមទាំង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក និង​ហេដ្ឋារចនាសម្ព័ន្ធ សំដៅ​ចូលរួម​កាត់បន្ថយ​ថ្លៃដើម និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង នៃ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​។​​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក ឲ្យ​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​លម្អិត​បន្ថែមទៀត ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ចាប់យក​ឱកាស​វិនិយោគ និង​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម វិស័យ​អប់រំ និង​វិស័យ​សក្ដានុពល​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​៕a manet usa1 

​