» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6471 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696642 នាក់

ការ​ចងក្រង​សហគមន៍​កសិកម្ម​បង្ក​ឲ្យ​កសិផល​នៅ​ខេត្ត​ព្រះ​វិ​ហ៊ា​រ​មាន​ទីផ្សារ​

 

​ភ្នំពេញ​៖​ខេត្តព្រះវិហារ​ដែលមាន​ផ្ទៃដី​ជា​១​ម៉ឺន​គីឡូ​ម៉ែត្រក្រឡា​មាន​ប្រជាជន​ជាង​៨០​ភាគរយ​ប្រកប​របរ​កសិកម្ម មាន​សហគមន៍​កសិក​ម្ម សរុប​៤៣​សហគមន៍ មាន​សមាជិក​ប្រមាណ​១​ម៉ឺន​គ្រួសារ ដោយមាន​ការសម្របសម្រួល ពី​ការិយាល័យ​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម និង​ត្រូវបាន​ចុះបញ្ជី​ទទួលស្គាល់ ជា​សហគមន៍​កសិកម្ម​ស្របច្បាប់ ដោយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ​។​a rice sar 

នេះ​ជាការ​ឲ្យ​ដឹង​ពី លោក គីម រឹទ្ធី អភិបាលខេត្ត​ព្រះវិហារ​សន្និសីទ​សារព័ត៌មាន​ក្នុង​សន្និសីទ ស្តីពី​ភាពជោគជ័យ ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក របស់​រដ្ឋបាល​ខេត្តព្រះវិហា​រ (២០១៨-២០២២) នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​រសៀល​ថ្ងៃទី​២៣​មិនា​ឆ្នាំ​២០២៣​។ ឯកឧត្តម​អភិបាល​ខ​ដេ​ត្ត​បន្តថា មុខរបរ​សំខាន់ៗ​របស់​សហគមន៍​កសិក​ម្ម ផ្តោតលើ​ការធ្វើ​ឥណទាន​កសិកម្ម​ខ្នាតតូច ផ្គត់ផ្គង់​សម្ភារ​កសិកម្ម ធ្វើ​របរ​ទីផ្សារ និង​បាន​ចុះកិច្ចសន្យា​ទិញ​លក់ ផលិតផល​សរីរាង្គ ដូចជា ស្រូវ​សរីរាង្គ ដំឡុង​មី​សរីរាង្គ និង​គ្រាប់ស្វាយចន្ទី​សរីរាង្គ​។

លោក​អភិបាលខេត្ត មានប្រសាសន៍​ដែរ​ថា ខេត្តព្រះវិហារ មាន​វិសាលភាព​ផ្ទៃដី​ធំ​ទូលាយ ដែនដី​ប្រកបដោយ​ជីវជាតិ និង​ជា​ប្រភព​ដ៏​ប្រសើរ សម្រាប់​វិស័យ​កសិកម្ម ដែលជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច សម្រាប់​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៨០​ភាគរយ នៅ​ទូទាំង​ខេត្ត ដែលមាន​មុខរបរ​ច​ម្ប​ង​លើ​វិស័យនេះ​។ ខេត្ត​មាន​សក្តានុពល​ធ្វើ​កសិកម្មសរីរាង្គ និង​ជា​ប្រភព​ផ្គត់ផ្គង់​កសិផល​សរីរាង្គ​ច្រើនជាងគេ និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឈានមុខ​គេ​។

ជា​លទ្ធផល​ក្នុង​ឆ្នាំ​២០២២ ការដាំដុះ​ស្រូវ​រដូវរ​ស្សា​អនុវត្តបាន​ចំនួន​ជិត​១​សែន​ហិកតា (៩៩,១២០​ហិកតា​) លើ​ផែនការ​ជាង​៩​ម៉ឺន​ហិកតា (៩១,២០០​ហិកតា​) ដែល​ផ្ទៃដី​ប្រមូល​ផល​សរុប ជាង​៩​ម៉ឺន​ហិកតា (៩៤,០៦៣​ហិកតា​) ផ្ទៃដី​ប្រមូល​ផល​បាន​ជាង​៩​ម៉ឺន​ហិកតា (៩៤,០៦៣​ហិកតា​) ស្មើនឹង​១០០​ភាគរយ ទទួលបាន​បរិមាណ​ផល​ចំនួន​ជាង​២៨​ម៉ឺន​តោន (២៨៣,៧៤៣​តោន​) និង​ទិន្នផល​មធ្យម​ជាង​៣​តោន ក្នុង​មួយ​ហិកតា​។ដោយឡែក​ចំពោះ​ការបង្កបង្កើន​ផលដំណាំ​រួមផ្សំ ដំណាំ​កសិឧស្សាហកម្ម និង​ឈើ​ហូប​ផ្លែ​អនុវត្តបាន​សរុប ជាង​៦​ម៉ឺន​ហិកតា (៦៣,៤៣៤​ហិកតា​) ស្មើនឹង​៩០.៨៧​ភាគរយ នៃ​ផែនការ​ជិត​៧​ម៉ឺន​ហិកតា (៦៩,៨០៥​ហិកតា​)​។​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់ថា​ដោយសារ​ការចង​ក្រស​ជា​សហគមន៍​បណ្តាល​ឲ្យ​ការផលិត​របស់​ប្រជាពលរដ្ឋ​មាន​ទីផ្សារ​ច្បាស់លាស់​ព្រោះ​មាន​ក្រុមហ៊ុន​ចុះកិច្ចសន្យា​ទិញ​សម្រាប់​ការនាំចេញ​៕a kim rithy1 
​