» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3846 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468153 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវឲ្យប​ណ្ឌឹ​តនៃ​រាជបណ្ឌិត្យសភាកម្ពុជា តាមដាននិងស្រាវជ្រាវពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម


​ភ្នំពេញ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ប​ណ្ឌឹ​តប​ណ្ឌឹ​ត​សភាចា​រ្យ​និង​ប​ណ្ឌឹ​ត​ថ្មីៗ​ធ្វើការ​ស្រាវជ្រាវ​ពី​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។​ប្រសាសន៍​តេ​ជោ​បែបនេះ​បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ៧​កើត ខែ​បឋមាសាឍ ឆ្នាំច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​ក្នុង​ពិធី​ប្រកាស​គោរមងារ​វិទ្យាសាស្ត្រ និង​a hun docter 

កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ដែល​ប្រថាប់ត្រា​ដោយ​ព្រះបរមរាជវាំង​ជូន​ដល់​មន្ត្រីជាន់ខ្ពស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ៨​រូប ញ​។

​មន្ត្រីជាន់ខ្ពស់​ទាំង​៨​រូប ដែល​ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​គោរមងារ​វិទ្យាសាស្ត្រ និង​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​នា​ពេលនេះ​រួមមាន​៖ ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក​បណ្ឌិត នេ​ត បា​រ៉ុ​ម , បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, បណ្ឌិតសភា​ចា​រ្យ ណាត ប៊ុន​រឿន រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​, ឯកឧត្តម កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ ប្រធានកិត្តិយស ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​, លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​, ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។​