» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7020 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697191 នាក់

ឧកញ៉ា ស្រី ចាន់ធូ បើក​ដំណើការ «​ផ្សារ​សត្វ​ចិញ្ចឹម​» នៅ​ក្រុមហ៊ុន​7NG វិហារ​សួគ៌


​ភ្នំពេញ​៖ លោក​ឧកញ៉ា ស្រី ចាន់ធូ ប្រធាន​ក្រុមហ៊ុន 7NG នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩​បានប្រកាស​បើកសម្ពោធ​ជា​ផ្លូវការ​នូវ «​ផ្សារ​សត្វ​ចិញ្ចឹម​» ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន ដែល​ស្រលាញ់​សត្វ​ទាំងអស់​នៅ​កម្ពុជា​។​a srey chan2 

​លោក​ឧកញ៉ា ស្រី ចាន់ធូ ថ្លែងថា «​ថ្ងៃនេះ​ជា​ថ្ងៃ​បើកសម្ពោធ​ផ្លូវការ ផ្សារ​សត្វ​ចិញ្ចឹម ដែលមាន​ឈ្មោះថា ក​សិស​ត្វ​កំសាន្ដ​7NG វិហារ​សួគ៌​។ ការបង្កើត​ផ្សារ​នេះ​ដើម្បី​ជួយ​សម្រួល ដល់​អតិថិជន​ដែល​ស្រលាញ់​សត្វ​ទាំងអស់ ដោយ​ក្នុងនោះ​មាន​សត្វ​គ្រប់​ប្រភេទ ប៉ុន្ដែ​យើង​បាន​ផ្ដោត​ខ្លាំង​លើស​ត្វ​គោ​»​។​

​ក្រៅពី​សត្វ​គោ​លោក​ឧកញ៉ា​ស្រី​ចាន់ធូ​ឲ្យ​ដឹងថា​៖ នៅ​ថ្ងៃ​ខាងមុខ​នឹង​ប​ង្កើ​ឲ្យ​មាន​កម្មវិធី​ពិសេសៗ​ទៀត​រួមមាន​៖ ការប្រកួត​ឆ្កែ​, ប្រកួត​ពពែ​, ប្រកួត​ជ្រូក​ជាដើម​។ សម្រាប់​ការបង្កើត​ឲ្យ​មាន​ផ្សារ​នេះ​ឡើង នឹង​ផ្ដល់​អត្ថប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​តាមរយៈ ការ​ចែកចាយ​ចំនេះដឹង ឲ្យ​គ្នា​ទៅវិញ​ទៀ​មក និង​ការណែនាំ​ឲ្យ​ប្រជាពលរដ្ឋ បាន​ស្គាល់​ពូជ​គោ​ដែល​នាំ​មកពី​ប្រទេស​ផ្សេងៗ​។​

​ពូជ​គោល​ល្បីៗ​នេះ​នឹង​អនុញ្ញាត ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​យក​សាច់ និង​ចិញ្ចឹម​យក​ទឹកដោះ ដោយ​គោ​សាច់មាន​ទម្ងន់​រហូតដល់​១២០០​គីឡូ បើ​ធៀប​នឹង​គោ​ក្នុងស្រុក​ខុសគ្នា​រហូតដល់​៤​ដង ប៉ុន្ដែ​ចំណែកឯ​ការចិញ្ចឹម ថែរក្សា​វិញ​មាន​រយៈពេល​ដូចគ្នា​។ សម្រាប់​គោ​ចិញ្ចឹម​យក​ទឹកដោះ​គឺ​ពូជ​គោ​ឈ្មោះ Hostein. អាច​ផ្ដល់​ទឹកដោះ​ឲ្យ​ប្រជាពលរដ្ឋ មាន​ចំណូល​ជាប្រចាំ​ថ្ងៃ ដោយ​ក្នុង​មួយថ្ងៃ​គោ​ផលិត​បាន​រហូតដល់ ២៥​លីត្រ​ឯ​ណ្ណោះ​។​a srey chan4 a srey chan a srey chan1 a srey chan3 

​