» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9773 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699944 នាក់

ប្រទេស​ថៃ​កំណត់​យក​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៩​សម្រាប់​ការបោះឆ្នោត​សកល​!

 

​ប្រទេស​ថៃ​៖ គណកម្មការ រៀបចំ​ការបោះឆ្នោត​ថៃ បានប្រកាស​សម្រេចយក​ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០១៩ ខាងមុខនេះ​ជា​ថ្ងៃ​បោះឆ្នោត សកល​របស់​ប្រទេស​ថៃ​ហើយ​។a king thai

សារព័ត៌មាន Nikkei Asia នៅ​នា​ល្ងាច ថ្ងៃ ពុធ ទី​២៣ ខែមករា ឆ្នាំ​២០១៩​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​ការប្រកាស​អំពី​កាលបរិច្ឆេទ​ពិតប្រាកដ​នេះ ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ព្រះរាជក្រឹត្យ​របស់ ព្រះមហា ក្សត្រ​ថៃ​ព្រះបាទ មហា​វិ​ច្ឆិ​រ៉ា ឡុងកន ត្រូវបាន ផ្សព្វផ្សាយ​ដោយ​ក្នុងនោះ មហាក្សត្រ​ថៃ​បាន​ត្រាស់ បង្គាប់​ឲ្យ​មាន ការរៀបចំ ការបោះឆ្នោត ជា​ផ្លូវការ​នៅ ក្នុង​ឆ្នាំ​២០១៩​នេះ ។​

រដ្ឋាភិបាល​ថៃ​ដែល ដឹកនាំ ដោយ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ឧ​ត្ត​ម​សេនីយ៍​យោធា​ជានា​យក រដ្ឋមន្ត្រី បានចេញ សេចក្តីថ្លែងការណ៍ អំពាវនាវ​ឲ្យ គ្រប់​បក្ស នយោបាយ ទាំងអស់ ចាប់ផ្តើម​រៀបចំ ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេង ឆ្នោត ជា​ផ្លូវការ​។ រដ្ឋាភិបាល​ថៃ​ក៏ បាន​ណែនាំ​ផងដែរ​ឲ្យ​ប្រជាពលរដ្ឋ និង បក្សនយោបាយ នានា​របស់​ថៃ ចាប់ផ្តើម ដំណើរ ការ របស់ខ្លួន ប្រកបដោយ​ភាព ចាស់ទុំ​ផ្នែក​នយោបាយ​។​

​កាលពីពេល​កន្លងមក របប​យោធា​ថៃ​ធ្លាប់​បានប្រកាស​សន្យាថា​៖​នឹង​រៀបចំ​ការបោះឆ្នោត​ដោយ គ្រោង​បោះឆ្នោត នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​។ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជាការ​សន្យា​ក្រៅផ្លូវការ​តែប៉ុណ្ណោះ​។ ព្រះរាជក្រឹត្យ ដែល​ព្រះមហាក្សត្រ​ទើបនឹង​ចុះហត្ថលេខា នៅ​ថ្ងៃ​ពុធ​ទី​២៣​មករា​នេះ ទើប​ជាការ​បើកផ្លូវ​ការ​ឲ្យ​មានការ​បោះឆ្នោត ដោយ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​អ្នកទទួលបន្ទុក​កំណត់​កាលបរិច្ឆេទ និង​ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការរៀបចំ​បោះឆ្នោត​នេះ​។​

នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ គេ​សង្កេតឃើញ​មាន​គណបក្សនយោបាយ​ជាច្រើន ក្នុងនោះ​រួមមាន​ទាំង​គណបក្ស​ស្និទ្ធ​នឹង​ក្រុម​របស់លោក​ថាក់ស៊ីន​ផង និង​គណបក្ស​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​យោធា​ផង បាននាំគ្នា​ធ្វើ​សកម្មភាព ដើម្បី​ឈានទៅ​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​សភា​នាពេលខាងមុខ​។

ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​ឲ្យ​ដឹងថា ដំណើរការ​ចុះឈ្មោះ​បេក្ខជន​នឹងត្រូវ​បើក​ធ្វើ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៨​ខែកុម្ភៈ ហើយ​ឈ្មោះ​បេក្ខជន​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៥​កុម្ភៈ​ខាងមុខ​។​គួរ​ជម្រាប​ថា ការបោះឆ្នោត សាកល​នា​ឆ្នាំ​២០១៩​នេះ នឹង ក្លាយជា ការបោះឆ្នោត តាមបែប​លទ្ធ​ប្រជាធិបតេយ្យ លើកដំបូង គិត ចាប់តាំងពី រដ្ឋាភិបាល យោធា​សព្វថ្ងៃ បានធ្វើ​រដ្ឋប្រហារ ទម្លាក់ អតីត​នាយករដ្ឋមន្ត្រី ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ កាល ពី​ជិត​០៥​ឆ្នាំមុន (​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៤)៕a elect thai 

​