» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5509 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056738 នាក់

ពេលអវត្តមានប្រធានព្រឹទ្ធសភាពដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រអវត្តមានដែរតើឥស្សរជនណានឹងត្រូវឡើងជំនួស?

 

​ភ្នំពេញ​៖​នៅវេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល ម៉ោង​នៅ​រដ្ឋធានី​សេ​អ៊ូ​ល​ប្រទេស​កូរ៉េ ត្រូវ​នឹង​ម៉ោង​១៣​និង​២០​នាទី ម៉ោង​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ដល់​សាធារណរដ្ឋ​កូរ៉េខាងត្បូង ប្រកបដោយ​សុវត្ថិភាព​ហើយ ដើម្បី​ចូលរួម​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី​២៥ ក្រោម​មូលបទ «​មាគ៌ា​ឆ្ពោះទៅរក​សហត្ថិភាព​»​និង​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤​។a hun khuon1

​វត្តមាន​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ នៅ​អាកាសយានដ្ឋាន​ទ័ពអាកាស​សេ​អ៊ូ​ល​(Seoul Airbase) ត្រូវ​បានទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​កូរ៉េ ជាច្រើនរូប​។​​ការចាកចេញ​ពី​ប្រទេស​ទៅ​កូរ៉េខាងត្បូង​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែលជា​ប្រមុខរដ្ឋស្តីទី​ផងដែរ ពេលនេះ​គឺ ស្រប​ពេលដែល​ព្រះមហាក្សត្រ​កម្ពុជា​ក៏​ព្រះអង្គ​អវត្តមាន​នៅក្នុង​ប្រទេស​ផងដែរ ដោយ​ព្រះករុណា​ព្រះមហាក្សត្រ កំពុង​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព​នៅឯ​ប្រទេស​ចិន​។​

​តើ​នៅក្នុង​ពេលដែល​អវត្តមាន​អង្គ​ព្រះមហាក្សត្រ និង​ប្រធានព្រឹទ្ធសភា​ដែល​នឹង​ក្លាយជា​ប្រមុខរដ្ឋស្តីទី​ពេល​អ​វត​ត្ត​មាន​ព្រះមហាក្សត្រ​តើ​ភារកិច្ច​ជា​ប្រមុខរដ្ឋស្តីទី​នៃ​កម្ពុជា ត្រូវ​ធ្លា​ក់លើ​ឥស្សរជន​រូប​ណា​?
​តាម​រដ្ឋធម្មនុញ្ញ​ព្រះមហាក្សត្រ គឺជា​ព្រះប្រមុខរដ្ឋ​របស់​កម្ពុ​ជា​ពេញ​មួយ​ព្រះជន្ម​។ ប្រមុខរដ្ឋស្តីទី ជា​តំណែង​កំពូល​មួយ​ដែល​ទទួល​ឋានៈ​ជា​ព្រះរាជា​នុ​សិទ្ធិ នៅពេល​អវត្តមាន​ព្រះប្រមុខរដ្ឋ​។ ក្នុងករណី​ដែល​ព្រះមហាក្សត្រ​ពុំ​អាចបំពេញ​ព្រះរាជ​ភារៈ​ជា​ព្រះប្រមុខរដ្ឋ​បាន​ដូច​ធម្មតា ដោយ​ព្រះអង្គ​ទ្រង់​ប្រឈួន​ជា​ទម្ងន់ នៅពេលដែល​ព្រះមហាក្សត្រ ត្រូវ​ព្យាបាល​ព្រះរោគ​នៅ​បរទេស ក៏ដូចជា​ក្នុង​រយៈពេល​ដែល​ព្រះមហាក្សត្រ​ទ្រង់​អវត្តមាន​នៅក្នុង​ប្រទេស គឺប្រធាន​ព្រឹទ្ធសភា ត្រូវ​ទទួលភារៈ​ជា​ប្រមុខរដ្ឋស្តីទី​។ នេះ​បើ​យោងតាម​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា ត្រង់​មាត្រា ១១.-​ថ្មី មាត្រា ២៨.-​ថ្មី និង​មាត្រា ៣០.-​ថ្មី​។​

​ក្នុងករណី​ដែល​ប្រធានព្រឹទ្ធសភា ពុំមាន​លទ្ធភាព​បំពេញភារកិច្ច​ជា​ប្រមុខរដ្ឋស្ដីទី​ជំនួស​ព្រះមហាក្សត្រ ក្នុងឋានៈ​ជា​ព្រះរាជា​នុ​សិទ្ធិ ដូច​មានចែង​ខាងលើ ប្រធានរដ្ឋសភា ជា​អ្នក​បំពេញភារកិច្ច​នេះ​ជំនួស​។ បន្ថែម​ពីនេះ បើតាម​វាក្យ​ខ័​ណ្ឌ​ទី​៣ នៃ​មាត្រា ១១​ថ្មី ការទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋស្ដីទី​នេះ ក៏​អាច​នឹង​ដូរ​ឥស្សរជន​ផ្សេងទៀត តាម​ឋានានុក្រម ជាអាទិ៍ អនុប្រធាន​ទី​១ ព្រឹទ្ធសភា អនុប្រធាន​ទី​១ រដ្ឋសភា អនុប្រធាន​ទី​២ ព្រឹទ្ធសភា និង​អនុប្រធាន​ទី​២ រដ្ឋសភា​។​ជាក់ស្តែងកាលពីឆ្នាំ២០០៤គាំចាំថាពេលអវត្តមានព្រះមហាក្សត្រប្រធានព្រីទ្ធសភាប្រធានរដ្ឋសភាអនុប្រធានទី១ព្រឺទ្ធសភាឥស្សរជនដែលឡើងជំនួសគឺលោកញឹកប៊ុនឆៃជាអនុប្រធានទី២ព្រឹទ្ធសភា។​សម្រាប់ អវត្តមាន​ព្រះករុណា ព្រះមហាក្សត្រ (​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន​)​និង​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញ​ទៅកាន់​ប្រទេស​កូរ៉េ នាពេលនេះ អ្នកទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋស្ដីទី​នៃ​កម្ពុជា នឹងត្រូវ​ជំនួស​ដោយ​ប្រធានរដ្ឋសភា គឺ​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី​។

​សូមបញ្ជាក់ថា​ទំនាក់ទំនង​ពា​ណិ​ជ្ចក​ម្មរ​វាង​កម្ពុជា​និង​កូរ៉េ​ក្នុង​រយៈពេល​៧​ខែ​ក្នុង​ឆ្នាំ​២០២៤ ពី​ខែមករា ដល់​ខែកក្កដា ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​គិត​ជា​ទឹកប្រាក់​មាន​ជាង ៤៤៧​ដុល្លារ កើន ១៤​ភាគរយ ខណៈ​ការនាំ​ចូល​ពី​ប្រទេស​នេះ​មាន​ជាង ១៨៧​លាន​ដុល្លារ កើន ៣,២​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣​។ នេះ​បើ​យោងតាម​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​តម្កើង​កម្រិត​ដល់ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​» ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន ម៉ា​ណែ​ត ទៅកាន់​កូរ៉េខាងត្បូង​។

​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង នៅ​ទីក្រុង​សេ​អ៊ូ​ល (Seol) ប្រទេស​កូរ៉េខាងត្បូង កាល​ខែឧសភា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានកត់សម្គាល់​ពី​ការកើនឡើង​នៃ​វត្តមាន​គម្រោង​វិនិយោគ និង​សហគ្រាស​ពាណិជ្ជកម្ម​កូរ៉េ ទាំង​តូច ទាំង​ធំ​នៅ​កម្ពុជា ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​លើស ១ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២៣ ដោយ​គ្រប់​ដណ្ដប់​វិស័យ​វាយ​ន​ភណ្ឌ ផលិតផល​ធ្វើដំណើរ កង់ គ្រឿងបន្លាស់​អេឡិចត្រូនិក កសិកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម​។​

​សម្តេចធិបតីថ្លែងថា​៖ «​ក្រុមហ៊ុន​កូរ៉េ​បាន និង​កំពុង​ដើរតួនាទី​ជា​តួអង្គ​គន្លឹះ ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ការចូលរួម​របស់​ក្រុមហ៊ុន​កូរ៉េ​នៅលើ​វិស័យ​ចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​សេវាកម្ម​ហិរញ្ញវត្ថុ បាន និង​កំពុង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ព​ន្លឿ​ន​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​»​។a hun khuon a hun khuon2