» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12242 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702413 នាក់

ACU និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ពី សុ​ឆន្ទៈ​ពិតប្រាកដ​របស់​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស

ភ្នំពេញ​៖ ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ​២០២២ ត្រូវ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ខួប​លើក​ទី​៧៥ នៃ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស​»​ដោយ​មា​មល​កិច្ចសហការ​វាង​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​និង អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​៨​ធ្នូ​។​​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​លើកឡើងថា ប្រជាជន​កម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដោយ​សេរី និង​ត្រឹមត្រូវ​ក្នុង​ព្រំដែន​ច្បាប់​។ រាជរដ្ឋាភិបាល​បាន​ពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុងនាម​ជា​ប្រទេស​នីតិរដ្ឋ ដើម្បីឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ស្មើគ្នា​លើ​គ្រប់​វិស័យ​ដូចជា​៖ សេរីភាព​បញ្ចេញមតិ សិទ្ធិ​បោះឆ្នោត ការចូលរួម​ជីវភាព​នយោបាយ ការធានា​ឱ្យបាន​យុត្តិធម៌​សង្គម បំបាត់​និ​ទណ្ឌ​ភាព​តាមរយៈ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​។a acu remy2 

​លោក ឱម យ៉ិនទៀង បាន​បន្ថែមថា កត្តា​ដែល​ធ្វើឱ្យ​សិទ្ធិមនុស្ស​កម្ពុជា​ឈាន​មុនគេ​ក្នុង​តំបន់​រួមមាន ការមិន​អនុវត្ត​ទោស​ប្រហារជីវិត ការចូល​ជា​សមាជិក​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​៨ ក្នុងចំណោម​៩ រួមទាំង​ពិធីសារ​បន្ថែមចំនួន​៤​ទៀត ស្របគ្នា​ជាមួយនឹង​ការអនុញ្ញាត​ឱ្យមាន​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស UN និង​អ្នករាយការណ៍​ពិសេស​ទទួល​ន្ទុ​ក​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ផងដែរ​។​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​កត្តា​ធំៗ​ទាំងនេះ​គឺជា​តឹក​តា និង​សក្ខីកម្ម​យ៉ាងរឹងមាំ ដែល​ឆ្លុះបញ្ចាំង​ពី​សុ​ឆន្ទៈ​ពិតប្រាកដ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​»​។​
លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ក៏បាន​លើកឡើង​ដែរ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន វិទ្យុ ទូរទស្សន៍ អ៉ី​ន​ធឺ​ណេ​ត​មាន​ចំនួន​រាប់រយ ត្រូវបាន​បើកទូលាយ និង​សេរី ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​អន្តរជាតិ​មាន​ជាង ៦,០០០ ដែល​បាននិងកំពុង​តែ​ធ្វើ​សកម្មភាព​នៅក្រោម​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋា​បាល​។​៖ «​ការការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ងាយ​រងគ្រោះ និង​សេរី​ភាពជា​មូលដ្ឋាន រួមមាន ការគោរព​សិទ្ធិ​ស្តី សិទ្ធិ​កុមារ សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ជន​មាន​ពិការភាព ព្រមទាំង​ជនជាតិដើម និង​ជនជាតិភាគតិច​ពី​ការរើសអើង​ទាំងឡាយ​។ ការណ៍​នេះ ក្រសួង​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ត្រូវបាន​បង្កើតឡើង និង​មាន​យន្តការ ផែនការ​យុទ្ធសាស្ត្រ ច្បាស់លាស់ ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ងាយ​រងគ្រោះ ជាពិសេស​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​ស្ត្រី កុមារ ការដោះស្រាយ​វិវាទ​ដីធ្លី ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច និង​តម្រូវការ​ផ្សេងៗ​»​។​

​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​លើកឡើងថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់​តែមាន​ភាពល្អ​ប្រសើរ និង​លេចធ្លោ​ក្នុងពេលដែល​ពិភពលោក​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​។ លោក​បន្ថែមថា​យុទ្ធនា​ការចាក់​វ៉ាក់សាំង ការផ្ដល់ប្រាក់​សមធម៌​សង្គម​ដល់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩ រក្សាបាន​សន្តិភាព​ស្ថេរភាព គ្មាន​ការ​រឹតត្បិត​សិទ្ធិមនុស្ស សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​សិទ្ធិ​ក្នុង​ការគោរព​សាសនា​ជាដើម​។​​លោក កែវ រ៉េមី ក៏បាន​លើកឡើង​ដែរ​ថា ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា លោក​បាន​សរសេរ​របា​យ​ការណ៍​ជូន​អង្គការសហប្រជាជាតិ​ជា​រៀងរាល់ឆ្នាំ និង​បាន​ទាន់ពេលវេលា​។ ក្រៅពីនេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏បាន​ធ្វើ​ការងារ​ជាច្រើន​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ដូចជា ទទួល​នូវ​ពាក្យបណ្តឹង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់​ប​ន្ថ​នូវ​កំហឹង​របស់​ពលរដ្ឋ​នៅក្នុង​ផ្នែក​តូច​មួយ​នៃ​យុតិធម៌​នៅក្នុង​សង្គម​។ ទន្ទឹមនេះ​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ជាតិ និង​អន្តរជាតិ និង​លិខិត​តុ​បក​រណ៍​នានា​ស្តីពី សិទ្ធិមនុស្ស​ទៅដល់​ប្រពល​រដ្ឋ ជនជាតិដើម​ភាគតិច ដើម្បី​ជាការ​យល់ដឹង និង​ក៏បាន​គិត​គួរ​ទៅដល់​ពលរដ្ឋ​ដែលមាន​ភាព​ជីវភាព​ទន់ខ្សោយ ដូចជា​ការជួយ​ផ្តល់នូវ​មេធាវី​ដោយ​ឥតគិតថ្លៃ​ក្នុងការ​តតាំង​រឿងក្តី​នៅ​តុលាការ​ផងដែរ​។​

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ បាន​គូសបញ្ជាក់ថា បាន​បន្តថា ថ្មីៗ​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏បាន​ចុះ​ទៅដល់​ពន្ធនាគារ​គ្រប់​រាជធានី​-​ខេត្ត ដើម្បី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគា​ផងដែរ និង​ក៏បាន​ដាក់​ប្រអប់​សំបុត្រ​នៅតាម​ពន្ធនាគារ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ដែលជា​ជំ​ហ៊ាន​ដំបូង ដើម្បី​ទទួល​សំបុត្រ​របស់​អ្នក​ជាប់ពន្ធនាគារ ដែល​ការណ៍​នេះ បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ដ​ល់​សិទ្ធិ​របស់​អ្នក​ជាប់ពន្ធ​ន​នាគារ​។​

​គួរ​ជម្រាប​ថា ទិវា​សិទ្ធិមនុស្ស​ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១០ ខែធ្នូ ដែលជា​ថ្ងៃ​ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ​បានអនុម័ត​នៅ​ឆ្នាំ​១៩៤៨ ដែលជា​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស (UDHR)​។ សេចក្ដីប្រកាស​ជាស​កល​នេះ​គឺជា​ឯកសារ​ដ៏​សំខាន់​មួយ ដែល​ប្រកាស​អំពី​សិទ្ធិ​ដែល​មិនអាច​កាត់ផ្តាច់​បាន ដែល​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ក្នុងឋានៈ​ជាម​នុស្ស ដោយ​មិន​គិតពី​ពូជសាសន៍ ពណ៌​សម្បុរ សាសនា ភេទ ភាសា នយោបាយ ឬ​មតិ​ផ្សេងទៀត ដើមកំណើត​ជាតិ ឬ​សង្គម ទ្រព្យសម្បត្តិ កំណើត ឬ​ស្ថានភាព​ផ្សេងទៀត​។ វា​មាន​ច្រើនជាង ៥០០​ភាសា​ដែលជា​ឯកសារ​ដែល​បាន​បកប្រែ​ច្រើន​ភាសា​បំផុត​នៅក្នុង​ពិភពលោក​៕a acu remy a acu remy1 

​