» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10605 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700776 នាក់

ឃាតកម្មសម្លាប់ជនជាតិចិនម្នាក់នៅក្រុងបាវិតចាបបាន ជនសង្ស័យ៥នាក់ តែជនដៃដល់ និងជាមេគំនិតកំពុងរត់គេច?

 

ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបំបែកសំណុំរឿងឃាតកម្មនៅក្រុងបាវិត ដោយបានឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសជនជាតិចិនម្នាក់ តែជនដៃដល់ និងជាមេគំនិត នៅគេចខ្លួនបាត់នៅឡើយ។a kill china svay1 

សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថា ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។ ចំណែកជនសង្ស័យដែលពាក់ព័ន្ធរួមមាន៖*ទី១៖ ឈ្មោះ រស់ វ៉ាន់សី*ទី២៖ ឈ្មោះ ម៉ន អូន*ទី៣៖ ឈ្មោះ ឈឿន យ៉េត*ទី៤៖ ឈ្មោះ ហ៊ាន ប្រលឹង*ទី៥៖ ឈ្មោះ ម៉ុង ជីភាត់ (ជនជាតិភូមា)។ ពួកគេត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត។

សូមបញ្ជាក់ថា៖ នៅវេលាម៉ោង៧៖៤៥នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូហ្គោដឡាក់២ថា នៅអគារស្នាក់នៅរបស់ក្រុមហ៊ុន ក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត មានបុគ្គលិកដែលស្នាក់នៅមានអាការៈមិនស្រួលខ្លួន ហើយក្រុមហ៊ុនបានយករថយន្តរបស់ក្រុមហ៊ុន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែពេលដឹកចេញពីអគារស្នាក់នៅ ជនរងគ្រោះបានស្លាប់។ បន្ទាប់មករថយន្តរបស់ ក្រុមហ៊ុន ក៏បានដឹកសព មកតម្កល់ទុកនៅក្នុងបរិវេណវត្តពោធិ៍ថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត។

ក្រោយពីទទួលបានព័ត៌មានភ្លាម, សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងចងខ្សែហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ មកពិនិត្យធ្វើកោសល្យវិច័យ។ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោក គឹម ឡៃ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាវិត និងលោកវេជ្ជបណ្ឌិត ធី សុភ័ក្ត្រា សមាជិកគណៈកម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចុះមកពិនិត្យ និងស្រាវជ្រាវ។

សមត្ថកិច្ចបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានគេដាក់ឱ្យអង្គុយលើកៅអីខាងក្រោយក្នុងរថយន្តម៉ាកលុចស្ស៊ីស RX350 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BR-3503 ពាក់អាវយឺតដៃខ្លីពណ៌ស ស្លៀកខោចង្កេះរឹតមានខ្សែចងជើងខ្លី ដៃទាំងពីរដាក់លើពូកកៅអីរថយន្ដ ជើងស្ដាំបោះចូលក្រោមកៅអីខាងមុខផ្នែកខាងស្ដាំ ជើងឆ្វេងបត់ចុះក្រោមស្របនឹងកៅអីរថយន្ដ ក្នុងបរិវេណវត្តពោធិ៍ថ្មី (ហៅវត្តបាវិត) ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។សមត្តកិច្ចសន្និដ្ឋានថាជាអំពើឃាតកម្ម!។a kill china svay