» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8470 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698641 នាក់

ដេញ​ជនជាតិ​វៀតណាម ចំនួន ១៧​នាក់ ករណី លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន ប្រើប្រាស់​សារធាតុ​ញៀន​តែ​កម្មករ​នេសាទ​ថៃ​១៨​នាក់​ដោះលែង​


​សីហនុ​៖​នៅ​ថ្ងៃ​សុក្រថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឲ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​សរុប​ចំនួន ១៧​នាក់ ស្រី​៣​នាក់ ពាក់ព័ន្ធ​ករណី លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​ជនជាតិ​វៀតណាម​១៧​នាក់​នោះ​ត្រូវបាន​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត​។​a vn go2 

​ដោយឡែក​កម្មករ​នេសាទ​ថៃ​វិញ​បើតាម​កាសែត Bangkok post បាន​ចុះផ្សាយ​ឲ្យ​ដឹងថា​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ​លោក Nikorndej Balankura ប្រាប់ថា អាជ្ញាធរ​កម្ពុជា​បាន​ដោះលែង​កម្មករ​នេសាទ​ថៃ​ខុសច្បាប់​ចំនួន ១៨​នាក់​ចេញពី​មណ្ឌល​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ព្រះសីហនុ​។ តាម​លោក Nikorndej Balankura កម្មករ​នេសាទ​ថៃ​ទាំង ១៨​នាក់​បាន​ត្រលប់​មកដល់​ប្រទេស​ថៃ​វិញ​តាម​ច្រក​ខេត្តកោះកុង ដោយមាន​ជំនួយ​ពី​ស្ថានទូត​ថៃ​ប្រចាំ​ក្រុងភ្នំពេញ​។ ក្រសួងការបរទេស​ថៃ​បានចាត់ទុក​ការដោះលែង​កម្មករ​នេសាទ​ទាំងនោះ​ជា​ជោគជ័យ​មួយ​របស់​ថៃ​តាមរយៈ​រដ្ឋមន្ត្រីការបរទេស​លោក​ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស​ដែល​បានស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន ម៉ា​ណែ​ត​ជួយ​អន្តរាគមន៍​នៅក្នុង​រឿងនេះ​នាឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស​នៅ​កម្ពុជា​កាលពី​ចុងខែ​មិថុនា​កន្លងទៅ​។

ក្រសួងការបរទេស​ថៃ​បាន​ថ្លែង​ដឹងគុណ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​ព​ន្លឿ​ន​ដំណើរការ​ច្បាប់​រហូត​មានការ​ដោះលែង​កម្មករ​នេសាទ​ថៃ​ទាំង ១៨​នាក់​ឲ្យ​មាន​សេរីភាព និង​បាន​ត្រលប់​ទៅ​ជួបជុំ​គ្រួសារ​នៅ​ស្រុកកំណើត​ឡើងវិញ​។ សម្រាប់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ​លោក Nikorndej Balankura ការវិល​ត្រលប់​ចូល​មាតុប្រទេស​វិញ​របស់​ក្រុមកម្មករ​នេសាទ​ថៃ​ទាំង​នោះបាន​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ជិតស្និត​រវាង​ថៃ និង​កម្ពុជា​។ គួររម្លឹកថា កម្មករ​នេសាទ​ថៃ​ទាំង​១៨​នាក់​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៥ ខែឧសភា​ពីបទ​ឆ្លង​ចូលក្នុង​ទឹកដី​កម្ពុជា​ខុសច្បាប់ និង​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ខុសពី​ជនជាតិ​វៀតណាម​សម្រាប់​កម្មករ​ថៃ​វី​ញ​នៅ​ថ្ងៃទី​១២ ខែកក្កដា តុលាការ​ខ្មែរ​មិនបាន​ចោទប្រកាន់​កម្មករ​នេសាទ​ថៃ​ទាំង​១៨​នាក់​ពីបទ​ឆ្លង​ចូល​ទឹកដី​កម្ពុជា​ខុសច្បាប់​ទេ តែ​បាន​ផ្តន្ទាទោស​ពួកគេ​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ពី ៤ ទៅ ៦​ខែ​ពីបទ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ចូល​កម្ពុជា​ទៅវិញ​។ ក្រោយមក ការកាត់ទោស​នេះ​ត្រូវបាន​ផ្អាក និង​ជំនួស​មកវិញ​ដោយ​ហាម​មិនឱ្យ​ពួកគេ​ចូល​ប្រទេស​កម្ពុជា​រយៈពេល​៥​ឆ្នាំ និង​ត្រូវ​និរទេស​ទៅ​ប្រទេស​ថៃ​ឱ្យ​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ នេះ​បើតាម​ក្រសួងការបរទេស​ថៃ​៕a thai fish a thai fish1 a vn go1 


​