» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3077 នាក់

ម្សិលមិញ 5544 នាក់

សរុប 13944174 នាក់

គ្រឿងញៀន​ធ្វើ​ឲ្យ​កូន​ហ៊ាន សម្លាប់​ម្ដាយបង្កើត​


ខេត្តកណ្ដាល​៖​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​បាន​វាយ​ម្ដាយបង្កើត​ខ្លួនឯង​រហូតដល់​ស្លាប់ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​និង​០០​នាទី នៅ​ចំណុច​ភូមិ​ព្រែ​កតា​បែន ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ដោយសារតែ​ហាម​មិន​ឲ្យ​ឈ្លោះ​គេឯង​។​a drug kill1 

ប្រភពពី​សម​ត្ត​កិច្ច​ស្រុក​ខ្សាច់កណ្ដាល​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ងួន សុខ​គី ភេទ​ស្រី អាយុ​៦២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ឡ​ឥដ្ឋ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ត្រូវជា​ម្តាយ​)​។​​ចំណែក​ឃាតក​ជា​កូន​មានឈ្មោះ ស្រេង លាង​ហ៊ី ហៅ​ព្រលឹត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា កន្លងមក​ឈ្មោះ ស្រេង លាង​ហ៊ី នេះ​ធ្លាប់បាន​ប្រើប្រាស់​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​រហូត​មាន​សភាព​ញៀន​ថ្នាំ និង​ផឹកស្រា​ជាប្រចាំ​ថ្ងៃ ហើយ​តែងតែ​ជេរប្រមាថ ឡូឡា​រករឿង​ម្តាយ​របស់ខ្លួន និង​អ្នកជិតខាង ។​

​លុះ​មកដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ វេលា ម៉ោង​១១៖០០​នាទី ឈ្មោះ ស្រេង លាង​ហ៊ី មាន​សភាព​ស្រវឹងស្រា​បាន​ស្រែកជេរ​ឡូឡា​រករឿង​ម្តាយ និង​អ្នកជិតខាង ។​ម្តាយ​បាន​ណែនាំ​កូន​កុំ​ឲ្យ​មាត់​ឡូឡា​ឈប់​ជេ​គេឯង​ស្រាប់តែ​ជនសង្ស័យ​ខឹង​បាន​វាយ​ម្តាយ​របស់ខ្លួន​ត្រូវចំ​មុខ​និង​ត្រូវ​ដើមទ្រូង​ជាច្រើន​ដៃ ធ្វើឱ្យ​ជនរងគ្រោះ​ដួល​ទៅលើ​ដី រួចហើយ​ខំ​ងើប​ប្រវេប្រវា​ដើរទៅ​ឡឥដ្ឋ​។ រហូតដល់​វេលា​ម៉ោង​១៥៖០០​នាទី​ថ្ងៃ​ដដែល​ជនរងគ្រោះ​បាន​ដាំ​ស្ល​រួច ក៏​ដើរ​យក​សម្ល​មក​ឲ្យ​ម្តាយ​របស់ខ្លួន ហើយក៏​ដើរទៅ​ឡឥដ្ឋ​វិញ​។

ដល់​ម៉ោង​១៨៖០០​នាទី ជនរងគ្រោះ​មាន​អាការ​បែកញើស​ចុក​ទ្រូង ពេលនោះ​ប្តី​ជនរងគ្រោះ​បានធ្វើ​ចលនា​ឱ្យ​។ បន្ទាប់មក​ជនរងគ្រោះ​បាន​សម្ងំ​ដេក រហូតដល់​ម៉ោង​៧​ព្រឹក​ចូល​ថ្ងៃទី​២៦​ខែកញ្ញា​២០២១ ប្តី​បាន​ដាស់​ប្រពន្ធ ទើប​ដឹងថា ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ ព្រមទាំង​ប្រាប់​ថៅកែ​ឡឥដ្ឋ ឈ្មោះ ជា ចាន់​ដេ​ន ហើយ​ថៅកែ​ឡឥដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ព្រះ​ប្រសប់​។​

មន្ត្រី​ធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្តកណ្តាល​និង​គ្រូពេទ្យ​កោសល្យវិច័យ​ស​ន្ឋិ​ដ្ឋា​ន​ថា​៖ សាកសព​ឈ្មោះ ងួន សុខ​គី ស្លាប់​ដោយសារ​រងរបួស​ខ្ទាំ​លើ​ផ្ទៃមុខ ធ្វើ​ឲ្យ​រឹង​ថ្គាម ហូប​អាហារ​មិនបាន ខ្សោយ បណ្តាល​ឲ្យ​គាំង​បះ​ដូង​ស្លាប់​។​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី ។​a drug kill