» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8681 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698852 នាក់

ខ្យល់​ភ្លៀង​បង្ក​ការខូចខាត​ផ្លូវ​ផ្ទះ​នៅ​ក្រុងព្រះសីហនុ​!

 

​ព្រះសីហនុ​៖ ផ្លូវ​សម្តេច​អគ្គម​ហាស​ង្ខ​រាជ​សង្ឃ​ទេព​វង្ស ព្រៃនប់​-​ស្ទឹងហាវ ម្តុំ​ជិត​វត្ត​ថ្មដា ត្រង់ចំណុច​ជាប់​ស្ពាន​ទី​៥​និង​ជាប់​ស្ពាន​ទី​៨​ស្ថិតក្នុង​ឃុំ​ជើងគោ​ត្រូវបាន បាក់ស្រុត​នៅ​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២០​នេះ ដោយ​ទឹក​ហូរ​ច្រោះ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​តម្រូវអោយ​ផ្អាក​បណ្តោះអាសន្ន រថយន្ត​ធុន​ធំ​ឆ្លងកាត់ ប៉ុន្តែ​សម្រាប់​រថយន្ត​ធុន​តូច​អោយ​ដំណើរការ​ខ្លះៗ​ដោយ​ពិនិត្យ​ជាក់ស្តែង ។​a rain si 

​មន្ត្រី​ជំនាញ​សាធារណការ​ខេត្ត​កំពុង​ពិនិត្យ​និង​រៀបចំ​ជួសជុល​ផ្លូវ​នេះហើយ​។​បច្ចុប្បន្ន​បានដាក់​ថ្ម ចាក់ដី​ជួសជុល​ជា​បណ្តោះអាសន្ន​ខ្លះ​វិញ​ហើយ ដើម្បី​បង្ការ​គ្រោះថ្នាក់​ផ្សេងៗ មុននឹង​ជួសជុល​ជា​ផ្លូវ ការ​។ ទោះជា​យ៉ាងនេះ​ក្តី ចរាចរណ៍​រថយន្ត​ធំ​ឆ្លងកាត់​ផ្លូវ​នេះ នៅតែ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​។
​នៅ រសៀល​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២០ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់សីលា ចុះជួយ​សម្រួល​ចរាចរណ៍ បញ្ជៀ​ស​ការកកស្ទះ រក្សា​សណ្តាប់ធ្នាប់ និង​ប្រមូល​ដើមឈើ​បាក់​ដួលរលំ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ សហ​ការណ៍​នឹង​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក ដោយ​ជួប​នូវ​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១១២-១១៣ ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​ដោយឡែក​ករណី​ខ្យល់​ភ្លៀង​នេះ​ក៏បង្ក​ឲ្យ មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៤​ខ្នង​ផ្សេងទៀត នៅ​ក្រុម​៥​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ រង​ការខូចខាត របើក​ស័ង្កសី​ដំបូលផ្ទះ ដោយសារ​ខ្យល់​កន្ត្រាក់​ផងដែរ ប៉ុន្តែ​សំណាង​មិនមាន​មនុស្ស​រងគ្រោះ​នោះទេ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា កម្ពុជា រង​ឥទ្ធិពល​ព្យុះ​ស៉ី​ន​ឡា​គូ​មកពី​សមុទ្រ​ចិន​ខាងត្បូង ដែល​វិ​វត្ត​ទៅជា​វិ​សម្ពាធ​ទាប នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ដ្រាក់​ចាប់ពី​ថ្ងៃទី​០១ ខែសីហា​ដល់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ នៅ​តំបន់​មួយចំនួន​។​

*​ទី​១៖ បណ្តា​ខេត្ត​នៅ​តំបន់​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​កើន​ឡើងជា​បន្តបន្ទាប់ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood)
*​ទី​២៖ តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​(Flash Flood) រួមជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​
*​ទី​៣៖ តំបន់​ផ្សេងៗ​ទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់ ពី​តិច​ទៅ​មធ្យម​។​

​បន្ថែម​ពីនេះ ក្រសួង​ធនធានទឹក បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​a ain si a rain si a rain si2 a rain si3 


​