» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1633 នាក់

ម្សិលមិញ 7143 នាក់

សរុប 20262743 នាក់

លោក​ស៊ូ​ហ្កា​ក្លាយជា​ប្រធាន​គណបក្ស កាន់អំណាច​ជប៉ុន ដែល​នឹង​ឡើង​ជំនួស​លោក ស៊ីន​ហ្សូ អា​បេ​


​ជប៉ុន​៖ ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែកញ្ញា​គណបក្ស​កំពុងកាន់​អំណាច​របស់​ជប៉ុន បាន​បោះឆ្នោត​ជ្រើស​រើសយក​លោក​យ៉ូ​ស្ស៊ី​ហ៊ី​ដេ​ស៊ូ​ហ្កា​( Yoshihide Suga) ជា​មេដឹកនាំ​ថ្មី​របស់ខ្លួន ដែល​ធ្វើឱ្យ​លោក​អាច​ឡើងជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស ជំនួស​លោក ស៊ីន​ហ្សូ អា​បេ​ដែល​លា​លាលែង​ដោយ​បញ្ហា​សុខភាព ។​a japon suga 

​លោក Suga ទទួលបាន​សំឡេង ៣៧៧ ក្នុងចំណោម​សន្លឹកឆ្នោត​សរុប ៥៣៤ ពី​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​សេរី និង​អ្នកតំណាង​គណបក្ស​ក្នុង​តំបន់ ។ គូប្រជែង​របស់លោក គឺ​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Shigeru Ishiba បាន​ស្ថិត​ពីក្រោយ​យ៉ាង​ឆ្ងាយ ។ ផ្អែកលើ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី​( LDP) លោក Suga ត្រូវបាន​គេ​រំពឹងថា នឹង​ឈ្នះ​ការបោះឆ្នោត​សភា នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ ហើយនឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក អា​បេ ។​

​ជាទី​ប្រឹក្សា​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ជប៉ុន​ដ៏​មាន​ឥទ្ធិពល​ម្នាក់ លោក Suga អាយុ ៧១ ឆ្នាំ ត្រូវបាន​គេ​មើលឃើញថា មាន​សមត្ថភាព​លេចធ្លោ​ក្នុង​ការបន្ត​គោលនយោបាយ​របស់លោក អា​បេ​«Abenomics» ។ លោក​បាន​និយាយ​យ៉ាង​ជាក់លាក់​ថា បេក្ខភាព​របស់លោក ត្រូវបាន​ជម្រុញ​ដោយ​បំណងប្រាថ្នា ដើម្បី​បន្ត​កម្មវិធី​របស់​នាយ​ក​រដ្ឋមន្ត្រី​ដែល​ត្រូវ​ចាកចេញ​គឺ​លោក អា​បេ ។ លោក Ishiba ដែលមាន​ប្រជាប្រិយភាព​ពី​សាធារណជន​ជប៉ុន ប៉ុន្តែ​មិនសូវមាន​នៅក្នុង​គណបក្ស LDP ទេ ដោយ​ទទួលបាន​សំឡេងគាំទ្រ​ត្រឹមតែ ៦៨ សម្លេង​ប៉ុណ្ណោះ ជាមួយ​លោក Kishida ដែល​ធ្លាប់​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ស្នង​តំណែង​ពី​លោក អា​បេ នោះ ទទួលបាន ៨៩ សម្លេង ។​

​លោក យូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​កើត​នៅ​ថ្ងៃទី ៦ ធ្នូ ១៩៤៨ ជា​ឥស្សរជន​នយោបាយ​ប្លែក​ពី​សមាជិក​បក្ស​សេរី​ប្រជាធិបតេយ្យ​។ លោក ជា​កូន​កសិករ​ធ្វើ​ចំការ​ដាំ​ផ្លែ​ស្តូ​បូរី និង​ម្តាយ​ជា​គ្រូបង្រៀន​។ លោក យូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្កា Yoshihide Suga មាន​ស្រុកកំណើត​នៅ​តំបន់ តូ​ហូ​គូ ភាគ​ខាងជើង​ប្រទេស ដែលជា​ខេត្ត​ក្រីក្រ លំបាក​ខ្លាំង “​ស្រុក​ទឹកកក​”​។ លោក​ជា​និម្មិត្តរូប​សម្រាប់​ប្រជាជន​ជប៉ុន​មួយ​ភាគ​ដែល​បន្ត​គោរព​ប្រពៃណី​បូរាណ​។​​ជា​ឪពុក​របស់​កូន​បីនាក់ ចូលចិត្ត​ដើរ​និង​នេសាទ មិន​ទទួលទាន​សុរា លោក យូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្កា មិនសូវ​បញ្ចេញ​ជីវិត​ឯកជន​ទេ ហើយ​ប្រជាពលរដ្ឋ​ជប៉ុន​ក៏​ស្គាល់​រូបលោក​យ៉ាង​តិចតួច​បំផុត​ដែរ​។ លោក ទើប​លេខ​មុខ​ខ្លាំង រហូត​ជាប់​ឈ្មោះ​ជា មា​របស់​រជ្ជកាល Reiwa នៅពេល​ប្រកាស​បើក​សករាជ​ថ្មី របស់​ព្រះ​ចៅ​អ​ធិ​រាជ្យ​ជប៉ុន ណា​រូ​ហ្ស៊ី​តូ​។​

ក្រោយពី​បានបញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់ និង​មាន​ជំនក់​ចិត្ត​ផ្នែក​នយោបាយ ដោយបាន​ជាប់ឆ្នោត ជា​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅ​ក្រុង​យូ​កូ​ហា​ម៉ា នៅ​ឆ្នាំ​១៩៨៧​។ ៩​ឆ្នាំ ក្រោយមក​លោក យូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ក៏បាន​ក្លាយជា​សមាជិក​សភា​ម្នាក់​នៃ​ក្រុង​ដ៏​ធំ​មួយ​នេះ រហូតមកទល់​សព្វថ្ងៃ​។​​ជា​ជំនិត​របស់លោក អា​បេ ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​ឱ្យ​លោក​អា​បេ ត្រលប់មក​កាន់អំណាច​វិញ​នៅ​ឆ្នាំ​២០១២ លោក​ស៊ូ​ហ្កា បានទទួល​កា​រត​ស្នង​មកវិញ ជាមួយនឹង​កាត់​តួនាទី​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ជា​អគ្គលេខាធិការ​របស់រ​ដ្ឋា​ភិ​បាល (​តួនាទី​យុទ្ធសាស្ត្រ មិន​ថា​ក្នុង​ផ្នែក​រដ្ឋបាល​និង​ជម្រើស​នយោបាយ​ឬ​សេដ្ឋកិច្ច​ទេ​)​។​

​គឺ​រូបលោក យូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​នេះហើយ​ជា​ស្នូល​នៃ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ជប៉ុន អា​បេ​ណូ​មិច របស់លោក​អា​បេ​។ គឺ​លោក​នេះហើយ​ជា​អ្នក​ផ្តួចផ្តើម បើកចំហ​នយោបាយ​ទេសចរណ៍ ផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី ពិសេស​ចិន​។ បើតាម​ទស្សនា​វ​ដ្តី Times លោក យូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្កា បាន​ដើរតួនាទី​សំខាន់​ណាស់ ក្នុងការ​ទ្រទ្រង់​សន្ធិសញ្ញា​ផ្តោះ​ប្តូរ​សេរី​អន្តរ​ប៉ាស៊ីហ្វិក ក្រោយពី​អាមេរិក​របស់លោក​ត្រាំ បាន​ដកខ្លួន​ចេញ​នៅ​ឆ្នាំ​២០១៧​។​
​ហើយ​ទាក់ទង​នឹង​នយោបាយ​ការបរទេស លោក យូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ក៏​ទំនងជា​នឹង​បន្ត​នយោបាយ​របស់​ស្ហ៊ី​ន​ហ្សូ​អា​បេ ដដែល គឺ ប្រកាន់​ជំហរ​តឹងតែង​ជាមួយ​ចិន តែ​រក្សា​ចំណង​ទំនាក់ទំនង​ល្អ​ដើម្បី​ការពារ​និង​រក្សា​ប្រយោជន៍​សេដ្ឋកិច្ច និង​ថែថួន​ឱ្យបាន​ល្អប្រសើរ​បំផុត​សម្ព័ន្ធភាព​ជាមួយ​សហរ​ដ្ឋ​អាមេរិក​។​

 

​លោក​អា​បេ ដែល​បាន​បំបែក​កំណត់ត្រា​ជា​នាយករដ្ឋមន្ត្រី មាន​រយៈពេល​យូរ​បំផុត​របស់​ប្រទេស​ជប៉ុន មុនពេល​លាលែង​ពី​តំណែង ដោយសារ​មាន​ជំងឺ​រលាក​ពោះវៀនធំ បាន​បដិសេធ​មិន​គាំទ្រ​បេក្ខជន​ណាមួយ​ឡើយ​នៅក្នុង​ការបោះឆ្នោត ។ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី លោក អា​បេ បាន​ប្រឈម​នឹង​បញ្ហាលំបាក​ជាច្រើន រួមមាន ការ​ទប់​ទល់នឹង​ជំងឺ​កូ​វីដ​១៩ ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៣ នៅលើ​ពិភពលោក ដែល​កំពុងមាន​វិបត្តិ សូម្បីតែ​មុនពេល​មាន​ជំងឺ​រាតត្បាត ៕a japon suga1