» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1637 នាក់

ម្សិលមិញ 13674 នាក់

សរុប 20709517 នាក់

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រៀបចំ​ប្រារព្ធ​ពិធី​ជួបជុំ​អតីត​អ្នកតស៊ូ ដែល​ធ្លាប់បាន​ដង្ហែ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​រាជបិតា​ស្ថាបនិក​ហ្វ៊ុនស៊ិនប៉ិច និង​សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ


​ភ្នំពេញ​៖​ដោយ​មិនឃើញ​សូវ​ឃើញ​មាន​ឈាម​ថ្មី​ជា​យុវជន​ដូច​គណបក្ស​ប្រជាជន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ប្រារព្ធ​ពិធី​ជួបជុំ​អតីត​អ្នកតស៊ូ ដែល​ធ្លាប់បាន​ដង្ហែ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​រាជបិតា​ស្ថាបនិក​ហ្វ៊ុនស៊ិនប៉ិច និង​សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​កម្ពុជា​។​នៅ​ទីស្នាក់ការ​កណ្តាល ផ្លូវ​សម្តេច​ប៉ាន សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រឹទ្ធាចារ្យ អតីត​អ្នកតស៊ូ និង​ថ្នាក់ដឹកនាំ​គណបក្ស សមាជិក សមាជិកា មកពី​គ្រប់​រាជធានី ខេត្ត ប្រមាណ ២០០​នាក់​ដែលជា​មនុស្ស​ចាស់ៗ​។​a jakra vuth1 

​គេ​ឃើញ​មាន​ប៉ាណូ​ពណ៌​ខ្មៅ​ដែលមាន​ព្រះ​ឆាយ​លក្ខណ៍​សម្តេចឪ និង​សម្តេចក្រុមព្រះ​នៅ​ផ្នែក​ខាងលើ​ត្រូវបាន​រំលេច​នៅ​ផ្នែក​ខាងក្រោម​នូវ​ឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​ហ្វ៊ុនស៊ិនប៉ិច​ជាច្រើនរូប ដែល​បាន​ពលី​ជីវិត​ក្នុង​ព្រឹត្តិការណ៍​បង្ហូរឈាម​ថ្ងៃ ៥-៦ កក្កដា ឆ្នាំ​១៩៩៧ ដូចជា​ឧ​ត្ត​ម​សេនីយ៍ ហូ សុខ ក្រូច យឿ​ម និង​ចៅ សម្បត្តិ ជាដើម​។​​ពិធី​បង្សុកូល ក៏បាន​រំលឹក​ផងដែរ​នូវ​វិញ្ញាណក្ខន្ធ​ឥស្សរជន​ជាន់ខ្ពស់​ដែល​បាន​ដង្ហែ​ហ្វ៊ុនស៊ិនប៉ិច​តាំងពី​ជំនាន់​សម្តេចឪ រួមមាន​សម្តេច​ចក្រី ញឹក ជូ​ឡុង ឪពុកក្មេក​លោក សម រង្ស៊ី សម្តេច ចៅ សែន​កុសល លោក អ៊ិន តាំ និង​អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួនទៀត​។​

​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ​បាន​ឡើ​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០២១​បន្ទាប់ពី​ការចូល​ទីវ​ង្គ​ត់​បិតា​គឺ​សម្តេចក្រុមព្រះ​នរោត្តមរ​ណ​រិ​ទ្ធ​នៅ​ប្រទេស​បារាំង ក្នុង​ជន្មាយុ​៧៧​ព្រះវស្សា​បន្ទាប់ពី​គណបក្ស​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​លោក​កែវ​ពុធ​រស្មី​កាលពី​ឆ្នាំ​២០២៦​មក​។​មុន​ការ​ឡើងជា​ប្រធាន​គណបក្ស​តាម​សមាជ​ព្រះអង្គម្ចាស់​ចក្រាវុធ​គណបក្ស​ហ្វុនស៊ិនប៉ិច គណបក្ស​បានសម្រេច​បញ្ចប់​សមាជិក​ភាព​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មានដូចជា សហជីវិន ហេង ចាន់ថា​, សហជីវិន សាយ ហាក់ និង សហជីវិន ផាន់ សិទ្ធី​។​ការសម្រេច​បញ្ចប់​នេះ គឺ​ដោយសារតែ​សមាជិកភាព​ទាំង​៣​ចង់​រួបរួម​ជាមួយនឹង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក​ញឺ​ក​ប៊ុនឆៃ ។​

​ក្រៅពីនេះ គណបក្ស​បាន​បដិសេធ​ទាំងស្រុង និង​ធ្វើការ​ថ្កោលទោស​ចំពោះ​អ្វីដែល​អះអាងថា​ជា​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​នាយក នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ ព្រមទាំង​ការសម្រេច​ផ្សេងៗ​ដែល​រៀបចំ​ធ្វើឡើង​ដោយ​សហជីវិន ចាប ញ៉ាលីវុធ​, សហជីវិន ហេង ចាន់ថា និង សហជីវិន សាយ ហាក់​ផងដែរ​។​បន្ទាប់ពី​បាត់បង​និង​ការបែកបាក់​ផ្ទៃក្នុង​គណ​បក្សា​ហ្វុនស៊ិនប៉ិច​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ​បានទទួល​៥​អ​សនៈ​ក្នុងរ​ដ្ធ​សភា​កាលពី​បោះឆ្នោត​ឆ្នៗ​០២៣​បន្ទាប់ពី​បាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន​១៩​រូប​ផងដែរ​។​តែ​ពេល​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ​គណបក្ស​ហ្វុនស៊ិនប៉ិច​មិន​មា​មន​សម្លេង​គ្រប់គ្រាន់​នោះ​ទេ។​a jakra vuth a jakra vuth2 


​