» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5479 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695650 នាក់

សម្តេច​តេ​ជោ​ចេញពី​ភ្នំពេញ​ទៅ​បន្ទាយមានជ័យ​ក្នុងពេលដែល​អាង​ស្តុក​ទឹកអូរ​ខៃ​ដន​បាក់​

 


​ភ្នំពេញ​៖​ទំនប់​អាង​ស្តុក​ទឹកអូរ​ខៃ​ដន​នៅ​ព្រុំដែន​ខ្មែរ​ថៃ​ត្រូវបាន​បាក់​បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ផ្លូវជាតិ​លេខ​៥​ចំណុច​កូនដំរី​និង​ភូមិ​មួយចំនួន​ក្នុង​សង្កាត់​និមិត្ត​ប្រឈម​នឹង​ការរង​គ្រោះ​។ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ កម្លាំង​អន្តរាគមន៍​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ចុះ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​និង​ជួយសង្គ្រោះ​ជម្លៀស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​ហូរ​ចេញពី​អាង​ស្តុក​ទឹកអូរ​ខៃ​ដន​ដែល​បាក់​បណ្ដាលឱ្យ​ទឹក​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​កូនដំរី ដល់​រង្វង់​មូល​ផ្លូវ​លេខ​៥៨ ហើយ​ភូមិ​មួយចំនួន មាន​ភូមិ​សូរិយា ភូមិ​អណ្ដូង​ថ្ម​មាស ភូមិ​ថ្ម​សិន​សង្កាត់​និមិត្ត​ប៉ោយប៉ែត​។​a hun don1 

​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បាន​សេចក្តីជូនដំណឹង​ស្តីពី​ការផ្អាក​ធ្វើចរាចរ​ជា​បណ្តោះអាសន្ន​នូវ​យានយន្ត​ដឹកជញ្ជូន​ធុន​ធំ​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​៥​ត្រង់ចំណុច​អាស្រម​លោកយាយ​ម៉ៅ​រហូតដល់​ផ្លូវបំបែក​កូនដំរី​ទៅ​ស្រុក​ម៉ាឡៃ និង​ផ្លូវ​ក្នុង​ទីប្រជុំជន​ក្រុង ចាប់ពី​ជូនដំណឹង​នេះ​ទៅ​រហូតដល់​ទឹក​ស្រក​ទៅវិញ​។

ក្នុងថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចេញពី​ភ្នំពេញ​ទៅពិនិត្យ​ដោយ​ស្ថានភាព​ដោយផ្ទាល់​។
​សម្តេច​មានប្រសាសន៍​តា​ម​ហ្វេ​ស​ប៊ុ​កថា​៖ ពេលនេះ​ខ្ញុំ​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្ត បន្ទាយមានជ័យ​ដើម្បី​សួរសុខទុក្ខ​និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។ ខ្ញុំ​នឹង​បំពេញការងារ​ពីរ​ថ្ងៃ​នៅ​ខេត្តបន្ទាយមានជ័យ​គឺ​ថ្ងៃ​២១​និង​ថ្ងៃ​២២​ខែតុលា​ឆ្នាំ​២០២០ មុននឹង​ត្រឡប់មក​ភ្នំពេញ​វិញ​ដើម្បី​ដឹកនាំ​ការប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​២៣ ខែតុលា​ឆ្នាំ​២០២០៕a hun don a hun don2 a hun don3 a hun don4 

​