» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5702 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695873 នាក់

អនុសាសន៍​របស់​បុត្រា​ទី​៣​រឿង​ពហិកា​ទំនិញ​ថៃ​


​ភ្នំពេញ​៖More than a Father… ជា​អ្វីដែល​ខ្ញុំ​តែងតែ​លើកឡើង​!​ពី​យប់មិញ យើង​បានឃើញ​សារ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្ញើរ​សារ​ជូន​ជនរួមជាតិ ទាក់ទង​ទៅនឹង​ការវិវត្ត​ចុងក្រោយ​នេះ ក្នុងនោះ​ពាក់ព័ន្ធ​នឹង ការធ្វើ​ពហិការ​លើ Coca ហើយ​រាល់​ការអនុវត្ត គួរ​ត្រូវ​ពិចារណា​បន្ថែមថា តើ​អ្វីដែល​បានធ្វើ ឬ​នឹងធ្វើ នឹង​អាច​នាំអោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​យូរអង្វែង​របស់​កម្ពុជា​ទេ ហើយ​លើសពីនេះ តើ​នឹង​ចូល​អន្ទាក់​របស់​សត្រូវ​របស់​យើង​ពេលនេះ​ដែរឬទេ​។​នេះជាកាលើកឡើងរបស់លោកហ៊ុនម៉ានីឧបនាយករដ្ឋមន្ត្រីនិងជាប្រធានសសយបក។a hun many advice 

លោកហ៊ុនម៉ានីបានសសេសេក្នុងហ្វេប៊ុកបញ្ជាក់ថា៖​ថ្ងៃមុន​ខ្ញុំ​បាន​លើក​ក្នុង​កម្មវិធី ស​.​ស​.​យ​.​ក ម្តង​រួចហើយ​ថា​៖១. ខ្ញុំ​បាន​យល់ច្បាស់​ពី​អារម្មណ៍​របស់​បងប្អូន ដែល​ចង់បង្ហាញ​ស្មារតី​ស្នេហា​ជាតិ និង​ការគាំទ្រ តាមរយៈ ការធ្វើ​ពហិការ​ផលិត​ផល​ថៃ ព្រោះថា​យើងទាំងអស់គ្នា​ពិតជា​មាន ការឈឺចាប់ សម្រាប់​អ្វីដែល​សង្គ្រាម នេះ បាន​នាំមក​ប្រទេស និង​ប្រជាជន​របស់​យើង​។​

២. ទោះយ៉ាងណា យើង​ត្រូវ​ប្រមូល​ស្មារតី​រួម​របស់​យើង ហើយ​កំណត់អោយ​ច្បាស់​ថា អ្នកណា ជាស​ត្រូវ​ពិតប្រាកដ អ្នកណា​ដែល​នាំ អោយ​សន្តិភាព​នៅ​កម្ពុជា​បាត់បង់​តាំងពី​ថ្ងៃ ២៤ កក្កដា ២០២៥ ហើយ​មកដល់ពេលនេះ​មិនទាន់បាន​ចប់ និង​សន្តិភាព​មិនទាន់បាន​វិលត្រឡប់​មកវិញ​ទាំងស្រុង​។​ម៉ោង​នេះ ពេលនេះ យើង​មិនត្រូវ​បង្វែរ ស្មារតី សំឡេង និង​សកម្មភាព ទៅណា​ក្រៅតែពី ការពារ​ទឹកដី ការផ្តល់​កម្លាំងចិត្ត និង​ជំនឿ​ទុកចិត្ត​ដល់​រាជរដ្ឋាភិបាល និង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង គាំទ្រ​វិធានការ​របស់​រាជរដ្ឋាភិបាល សម្រាប់​ការអនុវត្ត “​បទ​ឈប់​បាញ់​” “​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ឈានទៅដល់ ការដោះលែង ទាហាន​របស់​យើង​ទាំង​១៨​នាក់​ដោយ​សុវត្ថិភាព​” “​ការបើក​ច្រកព្រំដែន​ដូច​មុន​ថ្ងៃ​៧ មិថុនា ២០២៥ ដើម្បីអោយ​ពាណិជ្ជកម្ម​មាន​ស្ថានភាព​ធម្មតា ជាពិសេស​សម្រាប់​បងប្អូន​ខ្មែរ​យើង ដែល​ឲ្យ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ អាច​វិលត្រឡប់​ទៅ​ធម្មតា​វិញ​” “​ហើយ​ការបន្ត​អនុវត្ត MoU ឆ្នាំ​២០០០ ដើម្បី​ឈានទៅ​បញ្ចប់​ការបោះបង្គោល​ព្រំដែន រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់​ទៅមុខ កុំអោយ​មាន​សង្គ្រាម និង​ការឈ្លានពាន​ព្រំដែន​ជាថ្មី​ម្តងទៀត​”​។​

​ខាងលើ​សុទ្ធតែជា​អ្វី ដែល​ស្មារតី​ជាតិ របស់​យើងទាំងអស់គ្នា​នាពេលនេះ គួរ​ត្រូវផ្តោត ព្រោះ​សំឡេង​របស់​យើង​រួមគ្នា ក្នុង​ខឿន​ការពារជាតិ​ប្រជាជន បានផ្តល់​ជា​កម្លាំង ថាមពល​ដ៏​ក្លាំងក្លា ដល់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ធិបតី និង​កម្លាំង​ថាមពល​ដល់​វីរៈ​កងទ័ព​របស់​យើង សូម​បន្ត​ស្មារតី​រួបរួម​ដ៏​ខ្លាំងក្លា​នេះ​ជា​និរន្តរ គាំទ្រ​រាជរដ្ឋាភិបាល និង​វីរៈ​កងទ័ព​របស់​យើង ក្នុង​បេសកកម្ម​ការពារ ទឹកដី ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​ភាពត្រឹមត្រូវ​របស់​កម្ពុ​ជា​យើង​។​​សារជាថ្មី ស្មារតី សំឡេង និង​សកម្មភាព​ជួយ​គ្នា បង្ហាញ​នូវ​ការគាំទ្រ​របស់​ប្រជាជន​ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស មិត្តភក្តិ​អន្តរជាតិ​ដែល​បាន​យល់ច្បាស់ និង​បង្ហាញ​ការគាំទ្រ​មកដល់​ប្រទេស​កម្ពុជា ទាំងអស់​នេះហើយ​ដែល ជា​កម្លាំង​ពិតប្រាកដ​របស់​យើង ហើយ កម្លាំង​នេះហើយ​ដែលជា​ថាមពល ដល់​រាជរដ្ឋាភិបាល​និង​កងកម្លាំង​របស់​យើង​ដើម្បី ដោះស្រាយ និង​បញ្ចប់សង្គ្រាម​មួយ​នេះ​។ ការ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​ថៃ ដែល​ចេញ​មកពី​ការឈឺចាប់​របស់​បងប្អូន​មួយចំនួន មិន​ខុស​ទេ ហើយ​ខ្ញុំ​ក៏​យល់ តែ​យើង​ត្រូវ​គិតគូរ​បន្ថែម​ដូច​អ្វីដែល​ព​សម្តេច​តេ​ជោ​/​ពុក​បានលើកឡើង​នៅក្នុង​សារ​ខាងក្រោម​របស់គាត់​។ ច្បាស់​ណាស់​យើង​ត្រូវតែ​បន្ត​ពង្រឹងសមត្ថភាព​ខ្លួនឯង ហើយ​ច្បាស់​ណាស់​ថា​យើង​ត្រូវធ្វើ​អ្វីៗ​ដើម្បី​ការពារ ពង្រឹង និង​ពង្រីក ផលប្រយោជន៍​ជាតិ​យើង ថ្ងៃនេះ​តទៅ​មុខ និង​កាត់បន្ថយ​សកម្មភាព​ណា​ដែល​អាច​ប៉ះពាល់​ដល់​ភាពរឹងមាំ​របស់​យើង ទាំង​ពេលបច្ចុប្បន្ន រយៈពេល​មធ្យម និង​វែងឆ្ងាយ​ទៅមុខ​។​a hun many advice1 a hun many advice2 
​