» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11625 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701796 នាក់

សម្តេចចៅហ្វា​វាំង គង់ សំអុល​ចូល​មរណៈភាព​ព្រះមហាក្សត្រ​តែងតាំង​មនុស្ស​ថែម​២​នាក់​តាម​សំណើរ​សម្តេច​តេ​ជោ​!


​ភ្នំពេញ​៖ សម្តេចចៅហ្វា​វាំង គង់ សំអុល សមាជិក​រដ្ឋសភា​, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង បានទទួល​មរណភាព នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ៨៖៣៥​នាទី​ព្រឹក ក្នុង​ជន្មាយុ​៩៤​ឆ្នាំ ដោយ​ជរាពាធ​។​បន្ទាប់ពី​មរណៈភាព​សម្តេចចៅហ្វា​វាំង គង់ សំអុល​ភ្លាមៗ​ព្រះមហាក្សត្រ​បានតែងតាំង​មនុស្ស​២​នាក់​ភ្លាម​ឲ្យ​ទទួល​ការងារ​ព្រះបរមរាជវាំង​តាម​សំណើរ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែលជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​មិនមែន​តាម​ការស្នើរ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​ដូច​កាល​មុន​ឡើយ​។​a kong samol2 

​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បានចេញ​ព្រះរាជក្រឹត្យ ផ្តល់​គោរមងារ​ជូន ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «​សម្តេច មហាមន្ត្រី គុយ សុផល​»​។​​ការ​ត្រាស់បង្គាប់​តែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ក្រាបបង្គំ​ទូលថ្វាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។​

​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង​មុខតំណែង សម្តេច មហាមន្ត្រី គុយ សុផល ជា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ជំនួស​សម្តេចចៅហ្វា​វាំង គង់ សំអុល ដែល​ទទួលមរណភាព​ផងដែរ​។​​ការ​ត្រាស់បង្គាប់​តែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ក្រាបបង្គំ​ទូលថ្វាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។​

​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បានចេញ​ព្រះរាជក្រឹត្យ តែងតាំង​មុខតំណែង លោកអ្នកឧកញ៉ា មហា​ភក្តី គង់ បញ្ញា​(​បុត្រី​សម្តេច​ហ្វា​វាំង គង់ សំអុល ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ទូទៅ អម​ក្រសួងព្រះបរមរាជវាំង​ផងដែរ​)​។​​ការ​ត្រាស់បង្គាប់​តែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​ក្រាបបង្គំ​ទូលថ្វាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។​

​ទាក់ទង​និង​មរណៈភាព​សម្តេចចៅហ្វា​វាំង គង់ សំអុលដែលជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនផងដែរ សម្តេច​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​តាមរយៈ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​សម្ដេច​ចៅ​ហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល យ៉ាង​ដូច្នេះ​ថា ៖​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី មាន​សេចក្តី​តក់ស្លុត និង​រន្ធត់ចិត្ត​ឥតឧបមា​ក្រោយ​បានទទួល​ដំណឹង​ក្រៀមក្រំ​ជាទីបំផុត​ថា សម្ដេចចៅហ្វា​វាំង វរ​វៀង ជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៨:៣៥​នាទី ក្នង​ជន្មាយុ​៩៤​ឆ្នាំ ដោយ​ជរាពាធ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ការបាត់បង់​សម្តេចចៅហ្វា​វាំង គង់ សំអុល គឺជា​ការបាត់បង់​នូវ​ឥស្សរជន និង​ថ្នាក់ដឹកនាំ​គំរូ​ដ៏​ឆ្នើម​មួយរូប​ប្រកបដោយ​បញ្ញាញាណ ឆន្ទៈ មនសិការ​ជាតិ គតិបណ្ឌិត និង​បទពិសោធ​ខ្ពស់ ដែល​ក្នុង​មួយជីវិត​សម្តេច​បាន​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​ជាតិ និង​ប្រជាជន ពិសេស​ក្នុង​ការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុង​គ្រប់​កាលៈទេសៈ ជាពិសេស​ដង្ហែ​តាម​អង្គ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​ជា​អម្ចាស់​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ទទួលបាន​ជោគជ័យ​ជាច្រើន​លើ​កិច្ចការ​ជាតិ​និង​អន្តរជាតិ​ដើម្បី​ជា​ប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​សម្រាប់​ជាតិ​មាតុភូមិ និង​ប្រជាជន​រហូតមក ព្រមទាំង​បាន​ចូលរួមចំណែក​ដ៏​ធំធ​ង និង​សកម្ម​ក្នុង​កិច្ចការ​មនុស្សធម៌​តាមរយៈ​ការបំពេញ​បេសកម្ម​ដ៏​ឧត្ដុង្គឧត្ដម​ជាមួយ​កាកបាទក្រហមកម្ពុជា​។​a kong panha a kuy sophal a kong samol3 a kong samol4 a kong samol5 
​