» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5476 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695647 នាក់

ក្រសួងមហាផ្ទៃ​ថា មិនទាន់បាន​បិទ​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ទេ​គ្រាន់តែ​ហៅ​មក​ព្រមាន​តើ​!


​ភ្នំពេញ​៖ នេះ​ជាការ​អ​អាង​របស់លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​ឱកាស​អញ្ជើញ​បិទ​វេទិកា​ស្តីពី​ភាពជា​ដៃគូ រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ទី​៦ នា​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ក្រសួងមហាផ្ទៃ​។​a ngo1 

​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​បញ្ចាក់​ជូន​ទៅដល់​តំណាង​សមាគម​មិនមែន​រដ្ឋាភិបាល​ទាំងអស់ ក្នុង​អាណា​ត្តិ​ថ្មី​នេះ រាជរដ្ឋាភិបាល​កម្ពុជា​មកដល់​ម៉ោង​នេះ មិនទាន់បាន ចេញពី​ក្រសួងមហាផ្ទៃ​តែម្តង គឺ​មិនទាន់បាន​លុប​សមាគម អង្គការ​ណាមួយ​នោះទេ សូម្បី​តែមួយ​ក៏​អត់​ដែរ ផ្ទុយទៅវិញ​បើ​យើង​ចុះទៅ​ឃើញថា​បាន​បិទទ្វា​ហើយ រឺមួយ​ក៏​មិនមាន​ការឆ្លើយតប​ទៅ​ហ្នឹង​ការស្នើរ​សុំ កិច្ចការ​មួយចំនួន​ដែលជា​កាតព្វកិច្ច​របស់​សមាគម អង្គការ​នោះ នោះ​ជា​រឿង​មួយទៀត »​។​

​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០២៣ សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​មូលដ្ឋាន ក៏ដូចជា​មាន​បញ្ជី​នៅក្នុង​ប្រព័ន្ធ​ទាំងអស់​មាន​ជាង​ប្រមាណ​៧០០០ ប៉ុន្តែ​បន្ទាប់ពី​ក្រសួង​ចាប់ផ្តើម ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​ពី​ជាង​៧០០០ ថយ​មក​នៅត្រឹម​ប្រហែល​ជាង ៤០០០​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល ខណៈ​ជាង ៣០០០​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ថយ​នោះ អ្នកខ្លះ​បិទទ្វា អ្នកខ្លះ​ប្តូរ​ប្រធាន ខ្លះ​ត្រូវបាន​ត្រឡប់​ទៅ​ប្រទេស​វិញ​។​

​លោក ឧបនាយករដ្ឋមន្ត្រី​ស​សុខា​បាន​ថ្លែង​បញ្ជាក់ថា ការធ្វើ​បច្ចុប្បន្នភាព​នេះ មិនមែន​ជាការ​រឹតបន្តឹង​នៃ​ការមិន​ឲ្យ​ធ្វើ​សកម្មភាព​នានា ដូចដែល​សមាគម​អង្គការ​មួយចំនួន​បានលើកឡើង​នោះទេ ប៉ុន្តែ​ត្រូវការ​សមាគម​អង្គការ​ណា ដែល​អាច​អភិវឌ្ឍ​ទៅ​ជាមួយគ្នា​បាន​។​​លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា នៅលើ​ពិភពលោក មិន​ថា​នៅ​តំបន់​អាស៊ាន អា​ស៉ី​អ៉ឺ​រ៉ុ​ប សមាគម​អង្គការ​ទាំងអស់​តែងតែ​ស្ថិតនៅក្រោម​ច្បាប់ ហើយ​បើសិន​ជាមាន​សមាគម​អង្គការ​ណា​ដែល​នៅក្រៅ​ច្បាប់ អាច​ប្រាប់​មក​ក្រុមការងារ​បាន ដើម្បី​ចុះទៅ​សិក្សា​ស្រាវជ្រាវ ក៏ដូចជា​រៀន​បន្ថែម​។​

​សូមបញ្ជាក់ថា​សភា​សហ​គ​ម្ន៍​អឺរ៉ុប​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ជំ​រុញឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​សើរើ​ឡើងវិញ​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» (EBA) ដែល​នៅសល់​ចំនួន​៨០%​ជាមួយ​កម្ពុជា​បន្ទាប់ពី​បាន​ដក​២០​ភាគរយ​កាលពី​ឆ្នាំ​២០២០ និង​ពិចារណា​ដាក់ទណ្ឌកម្ម​ជាក់លាក់​លើ​ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ផ្នែក​នយោបាយ​។

​សេចក្តីសម្រេច ដែលមាន​៩​ចំណុច របស់​សភា​អឺរ៉ុប​នេះ អំពាវនាវ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​រដ្ឋ​សមាជិក​អឺរ៉ុប វាយតម្លៃ​កែប្រែ​លក្ខខណ្ឌ​នៃ​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​មិនបាន​ផ្តល់​កិច្ចសហប្រតិបត្តិការ​ដោះស្រាយ និង​បង្ការ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​តាមរយៈ​សេចក្តីសម្រេច​នេះ​សភា​អឺរ៉ុប ក៏​ជំ​រុញឱ្យ​សហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក​របស់ខ្លួន ចាត់វិធានការ​ជាបន្ទាន់ និង​ប្រកបដោយ​ប្រសិទ្ធភាព ដាក់ទណ្ឌកម្ម​ជាក់លាក់​លើ​ក្រុមមនុស្ស​ទាំងឡាយណា​ដែល​ទទួលខុសត្រូវ​លើ​ការ​រឹតត្បិត​ផ្នែក​នយោបាយ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​រហូត​ទាល់តែ​អ្នកទោសនយោបាយ​ទាំងអស់​ត្រូវបាន​ដោះលែង​។​

​សភា​អឺរ៉ុប ថ្កោលទោស​ការ​កាន់តែ​រួម​តូច​ទៅៗ​នៃ​លម្ហ​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​រាល់​អ្នកទោសនយោបាយ សកម្មជន អ្នកកាសែត អ្នកការពារ​សិទ្ធិមនុស្ស និង​តួអង្គ​សង្គម​ស៊ីវិល​ដ៏ទៃទៀត​ទាំងអស់​ដែល​ត្រូវបាន​ចោទប្រកាន់​ក្រោម​បទ​ចោទ​ដែលមាន​ចរិត​នយោបាយ​។​ប៉ុន្តែ​ការសម្រេច​របស់​សភា​ស​ហគ​មន៍​អឺរ៉ុប​មិនបាន​ធ្វើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ព្រឺរោម​ទេ​!​។​a ngo 


​