» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10544 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700715 នាក់

នាយករដ្ឋមន្ត្រី​ផ្តល់​ដំបូន្មាន​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា

 


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ទៅ​យុវជន​ថា ត្រូវ​បន្ត​រួមចំណែក​ការពារ​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ កុំឱ្យ​រឿងរ៉ាវ​អតីតកាល​ត្រឡប់មកវិញ ទោះ​តម្លៃ​ណាក៏ដោយ​កុំឱ្យ​បដិវត្តន៍​ពណ៌​កើត​មាននៅ​កម្ពុជា​។​a hun youth 

​នៅក្នុង​ឱកាស អញ្ជើញ​ជា​អធិបតី​បិទ​មហាសន្និបាត តំណាង​ទូទាំងប្រទេស លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា​៖ «​កិច្ចការ​សំខាន់​តែ​ពីរ​ទេ ដែល​ក្តាប់​វា​ឱ្យ​ជាប់​ក្នុង​ដៃ​ជា​ផែ​ទី​ចង្អុល​ផ្លូវ​៖​ទី​១ គឺ​បន្ត​រួមចំណែក​ការពារ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ កុំឱ្យ​រឿងរ៉ាវ​អតីតកាល​វិលត្រឡប់​មកវិញ​។ រឿងនេះ​គឺជា​រឿង​ដាច់ខាត តម្លៃ​ណាក៏ដោយ​ត្រូវធ្វើ កុំឱ្យ​បដិវត្តន៍​ពណ៌​កើត​នៅ​កម្ពុជា​ឱ្យសោះ​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា គ្មាន​ការទទួលបាន​ផលប្រយោជន៍​ណាមួយ​ដោយ​មិនបាន​បង់ថ្លៃ​នោះទេ គឺមាន​តែ​ពួក​ប្រឆាំង​ផ្គាប់​មុខតែ​ប៉ុណ្ណោះ​ដែល​ដេក​រងចាំ​ស្រមើល​ស្រមៃ​ទទួលផល​ពី​ការដួលរលំ​នៃ​រដ្ឋអំណាច​របស់​សម្តេច​។ ប៉ុន្តែ​ពួក​អ្នក​ទន្ទឹងរង់ចាំ​ពី​ការដួលរលំ នៃ​របប​សម្តេចព្រះ​នរោត្តម សីហនុ ក៏​សុទ្ធតែ​ទទួលបាន​ការបរាជ័យ​រួចទៅហើយ ហើយ​អ្នក​ដែល​ទន្ទឹង​រងចាំ​ការដួលរលំ​របស់រប​ប លន់ ណុល ក៏​ទទួល​បរាជ័យ​រួចទៅហើយ អ្វីដែល​យើង​ទទួលបាន​គឺ​តែងតែ​ទទួលបាន​នូវ​ការបង់ថ្លៃ​ជានិច្ច​គ្រាន់តែ​តិច ឬ​ច្រើនតែ​ប៉ុណ្ណោះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា ទម្រាំ​មាន​ថ្ងៃនេះ មាន​មនុស្ស​ស្លាប់​ច្រើនណាស់ ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជា គឺ​ស្លាប់​ដោយ​ទទួលរង នូវ​អំពើ​ព្រៃផ្សៃ​បំផុត គឺ​ដោយសារ​គេ​វ៉ៃ គេ​បាញ់ និង​ទម្លាក់​គ្រាប់បែក​គ្រប់បែបយ៉ាង ប៉ុន្តែ​មាន​មួយ​ប៉ែក​ស្លាប់​ដោយសារ​កា​លះបង់ ដើម្បី​ការពារ​សេចក្តីសុខ​ជូន​ប្រជាជន ដើម្បី​ការរស់រានមានជីវិត​។ ហើយ​សម្តេច​បាន​យក​ជីវិត​របស់​សម្តេច ទៅ​ប្តូ​រយ​កនូវ​ស្ថានភាព​ដូច​ពេលបច្ចុប្បន្ន​នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​យុវជន​ឱ្យ​បន្ត​រួមគ្នា​ប្រឹងប្រែង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម និង​មិន​ត្រូវយក​អធិបតេយ្យ​ជាតិ​ទៅ​ដោះដូរ​ជាមួយ​ជំនួយ​នោះឡើយ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បញ្ជាក់​សារជាថ្មី​កម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ស៊ីវិល​អព្យាក្រឹត បានតែ​ចំពោះមុខ​គណបក្សនយោបាយ​ទេ តែ​មិន​អនុញ្ញាតិ​ឱ្យ​អព្យាក្រឹត​រវាង​រដ្ឋាភិបាល ជាមួយ​គណបក្សនយោបាយ ដែល​ប៉ុនប៉ង់ ផ្តួ​រ​រំលំ គេ​បង្កើត​កម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ដើម្បី​ការពារ​រដ្ឋ​ឡើយ សូមកុំ​ភាន់ច្រឡំ​លើ​ចំណុច​នេះ​ឱ្យសោះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ថា សូមកុំ​ខ្លាច​ចំពោះ​ក្រុម​អ្នកប្រឆាំង ព្រោះ​បើ​មិន​ប្រឆាំង គឺ​មិនមែន​ឈ្មោះ​ជា​អ្នកប្រឆាំង​នោះឡើយ ប៉ុន្តែ​ប្រឆាំង​យ៉ាងណាក៏ដោយ​ត្រូវតែ​គោរ និង​ឱ្យ​តម្លៃ​លើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជាធំ ដើម្បី​ភាព​រីកចម្រើន​របស់​ប្រជា​តិ​ទាំងមូល ហើយ​សកម្មភាព​ប្រឆាំង​ណាមួយ​ក៏ត្រូវ​តែ​ដាក់​គោលការណ៍​ឱ្យបាន​ច្បាស់លាស់ មិនមែន​នាំគ្នា​ប្រឆាំង ដើម្បី​តែ​ប្រយោជន៍​បុគ្គល​ណាមួយ​នោះទេ​។​

​សម្តេច​តេ​ជោ ក៏បាន​ផ្តាំ​ដល់​យុវជន​ថា ចាប់​អ្វី​ត្រូវ​ចាប់​ឱ្យ​ប្រាកដ ហើយ​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួន​ងើបឡើង ក្នុងនាម​ជា​ប្រជាជាតិ​ស្មើមុខ ស្មើ​មាត់​ជាមួយ​ប្រជាជាតិ​ដទៃ​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ផ្តាំផ្ញើ​ទៅ​យុវជន​ខ្មែរ​ទាំងអស់​កុំ​ឆ្វេង​កុំ​ស្តាំ ត្រូវ​រក​ចំណុចកណ្តាល​មួយ ដើម្បី​ភាពជោគជ័យ​របស់ខ្លួន ស្របតាម​ភាព​ឈ្លាស​វ៉ៃ​របស់ខ្លួន​មាន នៅក្នុង​សម័យ​ឌី​ជី​ផល​នេះ​៕a hun youth1 a hun youth2 

​