» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2818 នាក់

ម្សិលមិញ 5544 នាក់

សរុប 13943915 នាក់

ច្រកព្រុំដែន​ណាំ​លៀ​កន្លែង​ចេញ​ឈើប្រណិត​ទៅ​យួន​ចិញ្ចឹម​សម​ត្ត​កិច្ច​ខេត្តមណ្ឌលគិរី​!?

​ខេត្តមណ្ឌលគិរី ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងទៅ​ប្រទេស​វៀតណាម តាម​ច្រក​ប៉ុស្តិ៍​៧-​ណាំ​លៀ ស្ថិតក្នុង​ស្រុក​ពេ​ជ្ជ​តា ខេត្តមណ្ឌលគិរី​នៅតែមាន​សកម្មភាព​ហើយ​ស្ថិតក្នុង​ទ្រង់ ទ្រាយ​កាន់តែ​ធំ​ដោយសារ​មា​នក​ឃុ​ប​ឃឹ​ត​និង​គ្មាន​ការបង្ក្រាប​ណាមួយ ពី​សម​ត្ត​កិច្ច​សមត្ថកិច្ច​ខេត្ត ។​ងរ​បរ​បំផ្លាញ​ធនធានធម្មជាតិ​តែ​អ្នកប្រព្រឹត្ត​និង​ម​ន្ត្រិ​ឃុ​ប​ឃឺ​ត​កើប លុយ​ស្រួល​នេះ​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​៖​យ៉ាងហោចណាស់​មាន​រថ​យន្

ត​ពី​៥០-៦០​គ្រឿង ប្រភេទ​ឡាន​ឡង់​គ្រី​ស័​រ​កែច្នៃ​ដឹកឈើ​ចេញ​តាម​ច្រក​ខាងលើនេះ ម្តងៗ​ក្នុង​មួយ​យប់ៗ ដែល​ភ​ភាគច្រើន​គឺជា​សមត្ថកិច្ច​តែម្តង ។ ក្រៅពី​ឈ្មោះ​ម៉ាប់​ហៅ​អា​ក្របី​ច្រក​ណាំ​លៀ​មាន​ឈ្មួញ​ឈ្មោះ ឆុង និង ឈ្មោះ អាត ជា​មន្ត្រី​យោធា​ស្រុក​ផងដែរ ។

IMG-20180604-WA0005(1)

ឈើ​ទាំងនោះ​ភាគច្រើន​គេ ប្រមូល​មកពី​ស្រុក​កោះ​ញែក យកមក​គរ​ទុក​នៅ​ជិត​ចម្ការកៅស៊ូ បារាំង និង​ដាក់​ឡាក់ ចម្ការ​ម្រេច ស្ថិតក្នុង​ស្រុក​ប៊ូ​ស្រា ស្រុក​ពេ​ជ្ជ​តា ខេត្តមណ្ឌលគិរី ដើម្បី លើកដាក់​ឡាន​ឡង់​គ្រី​ស័​រ​កែច្នៃ ដឹក​ទៅ​ប្រទេស​វៀតណាម ។ សេចក្តីរាយការណ៍ បានបញ្ជាក់​ទៀតថា ការដឹកជញ្ជូន​ឈើ​ប្រណីត ឆ្លងទៅ​ប្រទេស​វៀតណាម បាន​ឆ្លងកាត់​ទីតាំង ដែល​បណ្ដុំ​ទៅដោយ​សមត្ថកិច្ច មានដូចជា សាលាស្រុក​ពេ​ជ្រា​ដា អធិការដ្ឋាន នគរបាល​ស្រុក បញ្ជាការ​យោធា​ស្រុក និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បើ​មិន​ចាយលុយ​ស្មានថា​ទៅរួច​ឬ​?​។

gate_nam_lea_1

ចំពោះ​ការដឹក ឈើ​ប្រណីត​ទាំងនោះ ប្រភពពី​សម​ត្ត​កិច្ច​មូលដ្ឋាន​និយាយថា​៖ គឺ​ត្រូវ​រត់ការ​បង់លុយ ឲ្យ​សមត្ថកិច្ច​ជំនាញ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ឈរជើង​ក្នុងស្រុក​ពេ​ជ្រា​ដា រហូតដល់ ច្រកទ្វារ​ណាំ​លៀ (​ហៅ​ប៉ុស្តិ៍​ប្រាំពីរ​) ក្នុងនោះ​សម្រាប់ រថយន្ត​កាមរី​ដឹកឈើ​ប្រណីត ត្រូវ​បង់​ប្រមាណ ៥០០​ដុល្លារ ហើយ​សម្រាប់ រថយន្ត​ប្រភេទ ឡង់​គ្រី​ស្ស័​រ និង​ធុន​ត្រា គឺ​ត្រូវ​បង់​ប្រមាណ​ជា ១០០០​ដុល្លារ​។

police_nam_leavពាក់ព័ន្ធ​នឹង​បទល្មើស​ដឹកជញ្ជូន​ឈើ​នេះ លោក ផូ សំអន ប្រធាន​ស្នាក់ការ​ប៉ុស្តិ៍​៧-​ណាំ លៀ បាន​បដិសេធថា​គ្មាន​សកម្មភាព​នេះ​ទេ តាម​ទូរស័ព្ទ​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មាន ការដឹកជញ្ជូន​ឈើ​ឯណា​….​គ្មានទេ កុំ​មាន​ទម្លាប់​ឮ​គេ​ថា​….​ឮ​គេ​ថា​វា​ជា​រឿង​មិន​ពិត​…​លោក សើច​ក៏​បិទ​ទូរស័ព្ទ​?!(​ស៊ិ​ក​) ។ ដោយឡែក​លោក សំរិទ្ធ ណ​យ មេ​ប៉ុស្តិ៍​៧ ដែល​គេ​ទទួលស្គាល់ថា ជា​មេក្លោង​យូរ​ឆ្នាំ​មកហើយ តាមរយៈ​ការបើក​បា​រ៉ា​ស​ឲ្យ ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទាំងយប់​ទាំង​ថ្ងៃ​ទៅ​វៀតណាម​តាម​ប៉ុស្តិ៍​៧​នេះ អ្នក​សា​រព​តិ​មាន មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ចូល គាត់​ចុច​ទទួល តែ​មិន​និយាយ ។​

m_police_1

​លោក ឡោ សុខា ស្នងការ​នគរ បាល​ខេត្ត​ម​ណ្ឌ​ឡ​គី​រី​បាន​ប្រាប់​អះអាង​ប្រាប់​កាសែត​ថា «​សកម្មភាព​បទល្មើស​ដឹកជញ្ជូន​ឈើ ខ្ញុំ​ឲ្យ​បិទ​អស់ហើយ​គ្រប់​ច្រក និយាយ​រួម​ធ្វើ​ឲ្យ​ស្ងាត់​តែម្តង​»?!! ។ ដោយឡែក​លោក «​ទៀង សៅ​រ័ត្ន ស្នងការរង​ទទួលបន្ទុក គ្រប់គ្រង​ទ្វេភាគី និង​ច្រក​អន្តរជាតិ មិនអាច​ទាក់ទង​បានទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនលើក គ្មាន​អ្នកទទួល »​។​ស្តាប់​មេៗ​បដិសេធ​ដូច​មែនទែន​ចឹ​ង​តែ​ភស្តុតាង​បាន​បង្ហាញថា​នៅតែមាន​ឡាន​ដឹកឈើ​ប្រណិត​ចេញ​។​តើ​អ្នក​អ្នកណា​ដែលមាន​សម​ត្ត​កិច្ច​ធើ​រឿងនេះ​បើ​អ្ន​កាសែត​បានត្រឹមតែ​ផ្សាយ​និង​រាយការណ៍​ប៉ុណ្ណោះ​មិនមែនជា​នគរបាល​យុ​ត្តិ​ធ​មិ​ឯណា​!​។​អាណិត​ស្រុក​ដែរ​តែ​មិនដឹង​ធើ​ម៉េច​!!៕gate_nam_lea