
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7116 នាក់
ម្សិលមិញ 4883 នាក់
សរុប 19257666 នាក់
ភ្នំពេញ៖អំឡុងចុងឆ្នាំ២០០៩ ពោលគឺកាលពីជិត១៧ឆ្នាំមុន បុរសជនជាតិថៃ សញ្ជាតិថៃ ម្នាក់ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង អាយុ៣១ឆ្នាំ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់៧ឆ្នាំ និងពិន័យជាប្រាក់ ១០ ០០០ ០០០ (ដប់លាន) រៀល តាមអំណាចសាលក្រមលេខ ១៦៤«ក្រ១» ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៩ ពីបទផ្ដល់ព័ត៌មាន (បណ្ណាសារសាធារណៈ) ទាក់ទងនឹងសន្តិសុខជាតិ ប្រព្រឹត្តនៅក្រុមហ៊ុន Cambodia Air Traffics (CATS) រាជធានីភ្នំពេញ (ចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៩) ទទួលបានការត្រាស់បង្គាប់លើកលែងទោស ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៩/១១៤៨ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ជូនផងដែរថា ដំណើរការលើកលែងទោសឱ្យបុរសជនជាតិថៃ ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង (ខ្លឹមសារព្រះរាជក្រឹត្យ សរសេរហៅថា ទណ្ឌិត) គឺបានកើតមានឡើងត្រឹមរយៈពេលប្រមាណ៣ថ្ងៃ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស (សាលក្រមមិនទាន់ចូលជាស្ថាពរ) និងរយៈពេលប្រមាណ១ខែ ក្រោយត្រូវបានចាប់ឃុំខ្លួន ប៉ុណ្ណោះ និងក្នុងខណៈនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុង «ត្រូវដងត្រូវផ្លែ» ជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ (ធ្លាប់ទទួលបានការត្រាស់បង្គាប់តែងតាំងជា ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកសេដ្ឋកិច្ច ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៩/១០១៨ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៩) នៅឡើយ ។ លើសពីនេះ បន្ទាប់ពីទទួលបានការត្រាស់បង្គាប់លើកលែងទោសភ្លាមៗ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំទទួលស្វាគមន៍បុរសជនជាតិថៃ ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពុង និងភរិយា យ៉ាងកក់ក្ដៅនៅភូមិគ្រឹះផ្ទាល់ នៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល ទៀតផង ៕(ហ្វេសប៊ុកLuy)