» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 410 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745745 នាក់

គណបក្ស​ភ្លើងទៀន​ដែលជា​គណបក្សប្រឆាំង​លេខ​ពីរ​មិនអាច​ចូលរួម​បោះឆ្នោត​បានទេ​!?


ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្តីសម្រេច​បដិសេធ​ទាំងស្រុង ចំពោះ​ការចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​ដោយ​សអាង​ថា មិន​បំពេញ​គ្រប់​លក្ខខណ្ឌ​នៃ​ច្បាប់បោះឆ្នោត​, ។​a nec candle4 

​ក្រៅពី​ការបដិសេធ​ខាងលើនេះ​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ដែល​ចុះហត្ថលេខា​ដោយ​លោក​ប្រាជ្ញ​ច​ន្ទ័​ប្រធាន​គជប​បាន​រៀបរាប់ថា គិត​ត្រឹម​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២៣ គជប​បានទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​សរុប​ចំនួន​២០​។​​យោងតាម​ច្បាប់ គ​.​ជ​.​ប មាន​ពេល​៧​ថ្ងៃ ដើម្បី​ពិនិត្យ​ឯកសារ​ចំនួន​១០​មុខ ស្របតាម​មាត្រា​២៧ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ហើយ​គ្រប់​គណបក្សនយោបាយ​មាន​ពេល​៥​ថ្ងៃ ដើម្បី​បំពេញ​ឯកសារ​ដែល​ខ្វះ និង​កែតម្រូវ​បន្ទាប់ពី​ទទួលបាន​ការស្នើសុំ​រប​ស់ គជប​។​

​គណបក្ស​ដែល​បំពេញ​គ្រប់​លក្ខ​ខ័​ណ្ឌ​តាម​ពេល​កំណត់ គជប ចុះបញ្ជី​ជា​ផ្លូវការ ហើយ​បើ​គណបក្ស​ណា​ដែល​មិន​បំពេញ​គ្រប់​លក្ខខណ្ឌ គជប​សម្រេច​មិន​ចុះបញ្ជី​គណបក្ស​នោះទេ​។ ក្នុងន័យនេះ គជប បាន​ពិនិត្យឃើញថា គណបក្ស​ចំនួន​១៥​បានដាក់​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ស្របតាម​លក្ខខណ្ឌ​កំណត់​នៃ​ច្បាប់ ហើយ​គជប បានសម្រេច​អនុម័ត​ចុះបញ្ជី​គណបក្ស​ទាំង​១៥​នេះ​។​​ដោយឡែក គណបក្ស​សរុប​ចំនួន​៥ រួមមាន​គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេ​ដ្ធ​កិច្ច គណបក្ស​ភ្លើងទៀន គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ បានទទួល​ការស្នើសុំ​ឲ្យ​បំពេញ​ឯកសារ និង​កែតម្រូវ ហើយ​ក្នុងចំណោម​គណបក្ស​ទាំង​៥​នេះ គណបក្ស​៣​បានកែតម្រូវ និង​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ គជប បានសម្រេច​ទទួលស្គាល់ និង​ចុះបញ្ជី លើកលែងតែ គណបក្ស​ភ្លើងទៀន តែ​១​គត់​ដែល​ធ្វើ​មិនបាន​គ្រប់ និង គជប សម្រេច​បដិសេធ​ការចុះបញ្ជី​គណបក្ស​ភ្លើងទៀន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៣​នេះ​តែម្តង​។​​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប បាន​លើកឡើងថា គជប អនុវត្ត​ស្តង់ដារ​តែ​១ ច្បាប់​គឺ​ច្បាប់ ច្បាប់​វា​តឹង ប៉ុន្តែ​វា​ជា​ច្បាប់​។​

​ទាក់ទង​និង​កង្វះ​ឯកសា​ដើម​នេះដែរ​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គីម​សួរ ភី​រិ​ទ្ធ បាន​ប្រាប់​កាសែត​ថា ច្បាប់ដើម​នៃ​សេចក្ដីប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១៩៣​ចុះ​ឆ្នាំ​១៩៩៨ ស្ដីពី​ការទទួលស្គាល់​គណបក្ស​ភ្លើងទៀន ជា​គណបក្ស​ស្របច្បាប់ ត្រូវបាន​បាត់​ដោយសារ​អាជ្ញាធរ​រដ្ឋាភិបាល លួច​ឆ្មក់​ចូល​បិទ​ទីស្នាក់ការ ដែល​ប្រើប្រាស់​រួមគ្នា​រវាង​គណបក្ស​ភ្លើងទៀន និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧​ក្ដី​។​
​ទោះជា​យ៉ាងណា​លោក គីម​សួរ ភី​រិ​ទ្ធ បាន​លើក​សំអាងថា ការចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​កន្ល​ង​ទៅ គ​.​ជ​.​ប គ្រាន់តែ​យក​ឯកសារ​ចម្លង​លេខ​១៩៣ ស​ខ្មៅ និង​បាន​អនុញ្ញាតឱ្យ​គណបក្ស​ភ្លើងទៀន ចូលរួម​ការបោះឆ្នោត​ជា​បន្តបន្ទាប់ ទាំង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​អរិយ​ក្សត្រ​ទើប​បង្កើត​ថ្មី​នៅក្នុង​ឆ្នាំ​២០២៣​នេះ ប៉ុន្តែ​លើក​នេះ ហាក់ជា​រឿង​ចម្លែក​មួយ ដែល គ​.​ជ​.​ប ចេញ​លក្ខខណ្ឌ​ថ្មី​តម្រូវឱ្យ​ដាក់​ឯកសារ​ដើម​លេខ​១៩៣​ដែលមាន​បញ្ជាក់​នីត្យានុកូល​កម្ម​ពី​អាជ្ញាធរ​រាជធានី ខុសពី​ការអនុវត្ត​កន្លងទៅ​។​

​លោក គីម​សួរ ភី​រិ​ទ្ធ​បាន​ពន្យលថា​៖ «​វា​(​សេចក្ដីចម្លង​ពី​ច្បាប់ដើម​នៃ​សេចក្ដីប្រកាស​ចុះបញ្ជី​គណបក្ស ដែលមាន​បញ្ជាក់​នីត្យានុកូល​កម្ម​) អត់​ធំ​ជាង នីតិវិធី​និង​ច្បាប់​ទេ បើ​គិតពី​តម្លៃ និង​ឋានានុក្រម​នីតិវិធី​និង​ច្បាប់​។ អ៊ីចឹង​! ច្បាប់​អត់​មាន​តម្រូវ​ថា យក​ច្បាប់ដើម​១៩៣ ចុះ​ធ្វើ​នីត្យានុកូលកម្ម​ទេ គឺ​គ្រាន់តែ​បញ្ជាក់ថា គណបក្ស​ហ្នឹង​ចុះបញ្ជី​ជា​ផ្លូវការ​ត្រឹមត្រូវ​តាមច្បាប់​នយោបាយ​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​រួចហើយ អ៊ីចឹង​! យើង​បាន​ធ្វើតាម​អស់ហ្នឹង​ហើយ​។ អ៊ីចឹង​! បើ​បញ្ជាក់​ពី​ខ្លឹមសារ​នៅ​លិខិត​ក្រសួងមហាផ្ទៃ​(​កាលពី​ថ្ងៃទី​៥​ឧសភា​) គឺ​វា​បញ្ជាក់​គ្រប់គ្រាន់ ប៉ុន្តែ​ប្រសិនជា គ​.​ជ​.​ប មាន​ចេតនា​ចាំបាច់​តែ​អា​ណុង គឺ​វា​ពិបាក​ហើយ​»​។​

​អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល (COMFREL) លោក កន សាវា​ង្ស លើកឡើង​ជាមួយ​កាសែត​ថា គ​.​ជ​.​ប មិនគួរ​បង្អាក់​គណបក្ស​ភ្លើងទៀន​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​ឡើយ ពីព្រោះ​លក្ខខណ្ឌ​ដែល​ស្ថាប័ន​គ​.​ជ​.​ប​កំពុង​ទាមទារ​នោះ គ្រាន់តែ​ចង់ដឹងថា គណបក្ស​ភ្លើងទៀន ជា​គណបក្ស​ស្របច្បាប់​នៅ​ក្រសួងមហាផ្ទៃ​ឬ​អត់​។ លោក​បន្តថា គ​.​ជ​.​ប​គួរ​ទទួលស្គាល់​ការស្នើសុំ​ចុះបញ្ជី​ពី​គណបក្ស​ភ្លើងទៀន នៅពេលដែល​ក្រសួងមហាផ្ទៃ​ដែលជា​អាណាព្យាបាល​និង​ជា​ស្ថាប័ន​រដ្ឋាភិបាល​ទទួលខុស​ត្រូវ​គ្រប់គ្រង​គណបក្សនយោបាយ បានប្រកាស​ទទួលស្គាល់​គណបក្ស​នេះ​ទៅហើយនោះ​។​
​លោក កន សាវា​ង្ស​៖ «​រឿង​អី ដែល​ស្ថាប័ន គ​.​ជ​.​ប ហ្នឹង ទៅជា​បដិសេធ​នៅក្នុង​ដំណើរការ មិន​ទទួលស្គាល់​ការប្រកាស​របស់​ក្រសួងមហាផ្ទៃ​។ កិច្ចការ​នេះ ហាក់បីដូចជា តម្លៃ​នៃ​ការបញ្ជាក់​របស់​ក្រសួងមហាផ្ទៃ មិនមាន​ភាពស្របច្បាប់​អ៊ីចឹង ប្រសិនបើជា គ​.​ជ​.​ប អ៊ីចឹង​»​។​

​នៅ​ថ្ងៃទី​១៤ ឧសភា គណបក្ស​ភ្លើងទៀន បានចេញ​សេចក្ដីថ្លែងការណ៍​មួយទៀត ដោយ​សម្ដែង​ការសោកស្ដាយ​ចំពោះ​សេចក្ដីប្រកាស​គ្រោង​ធ្វើបាតុកម្ម​របស់ខ្លួន ត្រូវបាន​យល់ច្រឡំ​ថា គណបក្ស​នេះ គំរាម​បង្កចលាចល និង​បញ្ជាក់ថា ខ្លួន​ជា​គណបក្ស​តែង​ប្រកាន់ខ្ជាប់​នយោបាយ​អហិង្សា និង​ផ្សះផ្សា​ជាតិ​។ ក្រៅពីនេះ គណបក្ស​ភ្លើងទៀន​ក៏​សង្ឃឹមថា គ​.​ជ​.​ប​នឹង​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​ពាក្យសុំ​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​ខាងមុខនេះ​។​ការបន្ទន់​ជំហ​របស់​គណបក្សប្រឆាំង គឺធ្វើឡើង​ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​សារ​តាម​ឡេ​ក្រាម ព្រមាន​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ភ្លើងទៀន ប្រសិនបើ​ហ៊ាន​ចេញ​តវ៉ា ដោយ​លោក​ប្រមុខ​រដ្ឋាភិបាល​ចាត់ទុកថា ជាការ​បង្កចលាចល ខណៈ​កម្ពុជា​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​។​

 

​សម្រាប់​លោក​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​វិញ​ដែល​ប្រាប់ថា​មិ​បាន​ចូលរួម​ប្រជុំ​កាលពី​ថ្ងៃទី​១២​ឧសភា បាន​ថ្លែង​អះអាងថា មិន​គាំទ្រ​ចំពោះ​ការប៉ុនប៉ង​ប្រមូលផ្តុំ​កម្លាំង ដើម្បី​ប្រឆាំងនឹង គ​.​ជ​.​ប នោះទេ​។ លោក​ចាត់ទុកថា ការគំរាមកំហែង​ប្រមូលផ្តុំ​កម្លាំង ដែល​សម្រេច​នៅក្នុង​កិច្ចប្រជុំ​គណបក្ស​ភ្លើងទៀន កន្លងទៅ គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ណាស់​។​​លោក សុន ឆ័យ ថ្លែង​យ៉ាង​ដូច្នេះ​ថា «​កាលពី​ថ្ងៃទី​១២ (​ខែឧសភា​) មានការ​ប្រជុំ​គណៈកម្មាធិការ​នាយក​គ​ណ​បក្ស​ភ្លើងទៀន ខ្ញុំ​អត់​បាន​ចូលរួម​ទេ មានការ​ខ្វល់ខ្វាយ គឺ​ក្រុម​ខ្វល់ខ្វាយ មនុស្ស​មួយចំនួន​នៅក្នុង​ក្រុម​ដឹកនាំ​ហ្នឹង គាត់​អត់​មាន​យល់​ពី​នីតិវិធី​ការងារ មិនសូវ​យល់​ពី​ការអនុវត្ត​រដ្ឋបាល ហើយ​គាត់​ឆ្លេឆ្លា គាត់​អុចអាល​ឱ្យ​គណៈកម្មាធិការ​នាយក​មាន​ការសម្រេច​ថា គេ​មិនឱ្យ​ដាក់​បញ្ជី​ទេ ដូច្នេះ​យើង​ត្រូវមាន​កម្លាំង​ដើម្បី​ធ្វើ​កូដកម្ម ឬ​ធ្វើ​អ្វី​»​។ «​ខ្ញុំ​មិនបាន​ដឹង​ទេ ខ្ញុំ​មិនបាន​ចូលរួម​ទេ នេះ​គឺជា​ទង្វើ​ដែលនាំឱ្យ​មាន​បញ្ហា​នៅថ្ងៃនេះ​»​។​

​លោក សុន ឆ័យដែលចាញ់ក្តីគជបនិងគណបក្សប្រជាជនកម្ពុជារឿងបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ បាន​បន្ថែមថា «​យើង​សូមបញ្ជាក់​គ្នា​ថ្ងៃនេះ ទោះបីជា​គ្នា​តិច​ក៏ដោយ ខ្ញុំ​ជឿថា ភាគច្រើន​ជា​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ ខ្ញុំ​សូមឱ្យ​យើង​មេត្តា​ធ្វើ​ការងារ​ឱ្យមាន​ការទទួលខុសត្រូវ មិនមែន​ចង់ឱ្យ​ចង់ឱ្យ​គណបក្ស ឬ​រាជរដ្ឋាភិបាល​ទទួលខុស​ត្រូវ​ទេ យើង​ក៏​ជា​គណបក្សប្រឆាំង​នេះ​ក៏​ទទួលខុសត្រូវ​ដែរ លើ​ការងារ​ដែល​យើង​ធ្វើ បើ​យើង​ចង់ឱ្យ​ដំណើរការ​នៃ​ការអនុវត្ត​ប្រជាធិបតេយ្យ​នេះ​ធ្វើទៅ​រលូន យើង​ក៏ត្រូវ​ធ្វើទៅ​តាម​អ្វីដែល​ជាគោលការណ៍​អនុវត្ត​នៅក្នុង​ប្រទេស​នេះដែរ​។​

បើទោះបី​គជប​បដិសេធ​តែ​តាមច្បាប់​គណបក្សនយោបាយ​និង​ច្បាប់បោះឆ្នោត​គណបក្ស​ភ្លើងទៀន​នៅមាន​សិទ្ធ​តវ៉ា​គឺ​ការប្តឹង​ក្រុមប្រឹក្សាធម្មនុញ​ចំពោះ​សេចក្តីសម្រេច​របស់​គជ​ប​មានការ​កត់សម្គាល់់ថា​ការបដិសេធ​របស់​គជ​ប​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន​ចុះឈ្មោះ​បោះឆ្នោត​ទទ​យល​បានការ​សាទរ​ពី​អង្គការ​សង្គម​ស៊ីវិល​និង​គណបក្សនយោបាយមួយចំនួនផងដែរ។ប្រការនេះបើតាមការសន្និដ្ឋានប្រសិនបើគណបក្សភ្លើងទៀនមិនអាចចុះឈ្មោះប្រកួតបានគណបក្សពួកគេសង្ឃឹមថាអាចទទួលបានគាំទ្រស្រួលមិនស្រួលទទួលបានអាសនៈក្នុងរដ្ឋសភាក៏អាចថាបាន៕a nec candle a nec candle1 a nec candle2 a nec candle3 a nec candle5