» កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ » បន្ទាប់ពី​ប្រកាស​កំទេច​បក្សប្រឆាំងរ​បប​យោធា​មី​យ៉ាន់​ម៉ា ប្រកាស​រំលាយ​គណបក្ស NLD របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី » ប្តី​បាញ់សម្លាប់​ប្រពន្ធ​ស្រក់​ទឹកភ្នែក​ក្នុង​សវនាការ​និង​សុំ​សម្រាលទោស​! » គោ​ហ្វូង​ដើរ​ពី​ថៃ​និង​ទំនិញ​នាំ​ចេញពី​ថៃ​តាម​ច្រករបៀង​អូរ​បី​ជាន់​ណង​ចាន់​ » ជី​ត​បោះឆ្នោត​ប្រធានាធិបតី​មកដល់​អតីត​ប្រធានាធិបតី​តៃវ៉ាន់​ស្វែងរក​ឥទ្ធិពល​នយោបាយ​ពី​ចិនដីគោក​ » ក្រោយពី​បិទ​បាន​មួយរយៈ​ខ្លី ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​មួយកន្លែង កំពុងតែ​បើក​ដំណើរ​ការលេង​ឡើងវិញ អាជ្ញាធរ​ស្រុក​កំរៀង ស្ងៀម​ » ឡាវ​ស្ទាវ​ពីរ​នាក់​បើកឡាន​ដឹក​គ្រឿងញៀន​ចូល​ដី​ខ្មែរ​! » បាញ់សម្លាប់​ប្រពន្ធ ម្តាយក្មេក និង​ប្អូនថ្លៃ រួច​ធ្វើអត្តឃាត នៅមុខ​ផ្នូរ​ដូនតា !!! » ការប៉ុនប៉ង​កែទម្រង់​ប្រព​ន្ធ័​តុលា​ការយក​មាន​ដាក់​ក្រោម​រដ្ឋាភិបាល​បង្ក​ឲ្យ​មាន​ចល្លាចល​ក្នុងប្រទេស​ » តារាសម្តែងកញ្ញា​ជេ​ស៊ីការ​ត្អូញ​ថា​លែង​ធើ​ចឹ​ង​ទៀតហើយ​! » កម្ពុជា​ម៉ាឡេស៊ី​ចុះ​អនុស្សរណៈ​ស្តី​កិច្ចសហការ​ទទួល​និង​បញ្ជូន​ពលករ​ » បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ ភារកិច្ច​ដែល​ឥត​កែប្រែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការបម្រើ សង្គ្រោះ កសាង ការពារ និង​អភិវឌ្ឍន៍ » នាយករដ្ឋមន្ត្រី​យោធា​ប្រា​យុទ្ធ​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​នា​ថ្ងៃទី​១៤​ឧសភា​ » ករណី​យ៍​មន្ត្រីនគរបាល​ចរាច​រណ៍​សង្កាត់​ព្រែក​ឯង​ត្រូវ​ម្ចាស់​ឡាន​ថា​ជំរិត​ទារប្រាក់ ស្នង​ការហៅ​ជួប​? » មេបញ្ជាការ​កងការពា​រ​ព្រំដែន​លេខ​៥០៣ ច​.​ងក​ធ្វើអត្តឃាត នៅមុខ​បន្ទប់​ទីបញ្ជាការ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1978 នាក់

ម្សិលមិញ 5456 នាក់

សរុប 12336972 នាក់

សម្តេច​ហ៊ុនសែន​មិន​ខ្វល់​ពី​ដាក់ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​!

​ខេត្តកណ្តាល​៖​មេដឹកនាំ​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅពេល​ចុះ​ពិនិត្យ​ការសាងសង់​ព្រលាន​យន្ត​អន្តរជាតិ​ថ្មី​នៅ​ក្រុង​តាខ្មៅ​នៅ​ថ្ងៃទី​៩​ខែធ្នូ​បាន​ប្រតិកម្ម​ទៅនឹង​ការអនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​មក​លើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ថាស​ម្តេច​មិន​ខ្វល់​សោះឡើយ​។​សម្តេច​បាន​លើក​ចំឈ្មោះ​មន្ត្រីជាន់ខ្ពស់​ម្នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​ស​ម្តេច​ដែលមាន​សញ្ជាតិ​អាមេរិក​ហើយ​ដែល​សង្ស័យថា​មានឈ្មោះ​នៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​នេះដែរ​។​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​លើក​ចំឈ្មោះ​លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ជួ​ន​ថា​ជា​អ្នកមាន​សញ្ជាតិ​អាមេរិក​។​a army hun us 

​បើតាម​សម្តេច​ប្រសិនបើ​អាមេរិក​ដកហូត​ព្រ​ទ្យ​សម្បត្តិ​របស់លោក​ស៊ុន ចាន់ថុល​ដែលមាន​នៅ​អាមេរិក គឺ​ស្មើនឹង​ការដកហូត​ព្រ​ទ្យ​របស់​ពលរដ្ឋ​អាមេរិក​ខ្លួនឯង​ដែរ​។ តែ​ស​ម្តេ​ហ៊ុន សែន អះអាងថា​ទាំង​រូប​សម្តេច​ទាំង​លោក​ចម​ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​និង​សម្តេច​ទៀ បាញ់​រដ្ឋមន្ត្រី​ការពារជាតិ​មិនមាន​ប្រាក់​លាក់ទុក​នៅ​អាមេរិក​នោះឡើយ​។​

​សម្តេច​ហ៊ុនសែន​បាន​ចំអក​ថា​ប្រសិន​រកឃើញថា​សម្តេច​មាន​ទ្រព្យសម្បត្តិ​រក្សាទុក​នៅ​អាមេរិក​មែន​គឺ​សម្តេច​ជំរុញ​ឲ្យ​មានការ​ដកហូត​ឬ​បង្កក​ទុក​ដោយ​គ្មាន​ការតវ៉ា​ឡើយ​។​ខ្លឹមសារ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ដែល​គេ​ចាត់ទុកថា​ជា​អ្នករំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​និង​រំលាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែលមាន​ឈ្មោះថា​H.R.4686 ដែល​សមាជិកសភា​អាមេរិក​ចំនួន​៤០៣ លើ​៤៣៥​រូប​បានអនុម័ត​នោះ​គឺ​ទណ្ឌកម្ម​មានដូចជា បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងនោះ ដែល​មាននៅ​សហរដ្ឋអាមេរិក​បិទ​ជីពចរ​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាមួយ​អាមេរិក​របស់​បុគ្គល​និង​ក្រុមហ៊ុន​របស់​បុគ្គល​ទាំងនោះ​និង​បិទ​ទិដ្ឋាការ​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​ជាដើម​។​

​ក្រៅពី​សេចក្តីព្រៀងច្បាប់​ខាងលើ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​៨ ខែធ្នូ​បាន​បញ្ចូល​ប្រទេស​កម្ពុជា​ទៅក្នុង​បញ្ជី​ប្រទេស​ដែល​ហាមឃាត់​ការនាំចេញ​អាវុធ​។​យោងតាម​ឯកសារ​ដែល​បានដាក់​ជូន​ដោយ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ទៅកាន់​ការិយាល័យ​ចុះបញ្ជី​សហព័ន្ធ​ថា​៖ «​កម្ពុជា​បន្ត​អនុញ្ញាត​ឲ្យ​ចិន​ពង្រីក​វត្តមាន​យោធា​របស់ខ្លួន​និង​សាងសង់​កន្លែង​ផ្ទាល់ខ្លួន​នៅ​ឈូង​សមុទ្រ​»​។​ឥទ្ធិពល​នៃ​ការហាម​ប្រាម​ការនាំចេញ​អាវុធ​របស់​សហរដ្ឋអាមេរិក​មកលើ​កម្ពុជា​គឺ​មិន​ច្បាស់លាស់​។

វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​Stockholm(SIPRI)​បាន​និយាយថា​សហរដ្ឋអាមេរិក​មិនមែនជា​អ្នកផ្គត់ផ្គង់​អាវុធ​ដល់​កម្ពុជា​នោះទេ​។ កាលពី​ខែ​មុន សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​ឧ​ត្ត​ម​សេនីយ​យោធា​កម្ពុជា​ពីររូប​ពីបទ​«​កេងចំណេញ​ពី​គម្រោង​សាងសង់​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​»​។​ក្រសួងពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក​ក៏បាន​ចេញ​ការ​រឹតបន្តឹង​ការនាំចេញ​ថ្មី​សម្រាប់​កម្ពុជា​ផងដែរ​។ ការសម្រេចចិត្ត​នេះ​នឹង​កំណត់​ការចូល​ប្រើប្រាស់​របស់​កម្ពុជា​ចំពោះ​វត្ថុ​ប្រើប្រាស់​ពីរ​ដែល​អាច​ប្រើប្រាស់​ក្នុង​កម្មវិធី​ស៊ីវិល​និង​យោធា​ព្រមទាំង​សម្ភារៈ​យោធា​និង​សេវាកម្ម​ការពារជាតិ​ដែល​មិនសូវមាន​ភាព​រសើប​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អាមេរិក Gina Raimondo បាន​អំពាវនាវ​ឱ្យ​កម្ពុជា “​ដោះស្រាយ​អំពើពុករលួយ​និង​ការរំលោភ​សិទ្ធិមនុស្ស​និង​ចាត់វិធានការ​កាត់បន្ថយ​ឥទ្ធិពល​នៃ​យោធា​ចិន​នៅ​កម្ពុជា​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​និង​ពិភពលោក​”​។​មន្ត្រី​កម្ពុជា​មិន​បានធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ព័ត៌មាន​នេះ​ទេ​។​

ការហាម​ប្រាម​ការនាំចេញ​អាវុធ​និង​ការ​រឹតបន្តឹង​ការនាំចេញ​ត្រូវបាន​ប្រកាស​ដោយ​សហរ​ដ្ឋ​អាមេរិក មុន​ពេលដែល​ទីប្រឹក្សា​ក្រសួងការបរទេស Derek Chollet ចាកចេញ​មកកាន់​កម្ពុ​ជា​។​កម្ពុជា​កាលពី​ឆ្នាំមុន​បានប្រកាសថា​ខ្លួន​បាន​វាយកម្ទេច​ទីតាំង​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​បន្ទាប់មក​បានប្រកាស​កា​រ​គាំទ្រ​របស់​ប្រទេស​ចិន​ដើម្បី​ធ្វើ​ទំនើបកម្ម និង​ពង្រីក​មូលដ្ឋាន​។

សហរដ្ឋអាមេរិក​បាន​និយាយថា​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩​បាន​បដិសេធ​សំណើ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ជួសជុល​មូលដ្ឋាន​។​សហរដ្ឋអាមេរិក​កាលពី​ខែតុលា​បាន​ចោទប្រកាន់​កម្ពុជា​ពី​«​កង្វះ​តម្លាភាព​»​អំពី​សកម្មភាព​សាងសង់​របស់​ចិន​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​។​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ការព្រួយបារម្ភ​ម្តង​ហើយ​ម្តងទៀត​អំពី​ការកើនឡើង​នៃ​វត្តមាន​យោធា​របស់​ចិន​នៅ​ទីនោះ​។​ក្រសួងការពារជាតិ​ក​ម្ពុ​ជា​កាលពី​ខែមិថុនា​បាន​អំពាវនាវ​ឱ្យ​ភាគី​អាមេរិក​”​បញ្ឈប់​ការបង្កើត​ស្ថានភាព​អវិជ្ជមាន​ថ្មី ដោយ​ទាមទារ​ឱ្យ​សហរដ្ឋអាមេរិក​គោរព​អធិបតេយ្យភាព​និង​អាថ៌កំបាំង​យោធា​របស់​កម្ពុជា​”​។​ប្រភពAFPa army ream3