» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5207 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744233 នាក់

សេចក្តីបំភ្លឺ​របស់​ក្រសួង​ព័ត៌មាន ចំពោះ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​បារម្ភ​ពី​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​


ភ្នំពេញ​៖ នា​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួង​ព័ត៌មាន បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ស្តីពី​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន និង​សេចក្តីបំភ្លឺ ជុំវិញ​ការព្រួយបារម្ភ របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ចំពោះ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។​a jour1 

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី ២ ខែវិច្ឆិកា​នេះ គឺជា​ទិវា​អន្តរជាតិ​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នកសារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា អង្គការ​ធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន​ចំនួន​៤ បាន​ចេញមក​ថ្កោលទោស​ចំពោះ​អំពើ​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​លើ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​។ ចំណែក អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥៧​ផ្សេងទៀត ក៏​បានចេញ​អំពាវនាវ​ឱ្យមាន​ការដោះលែង​អ្នកកាសែត និង​បញ្ឈប់​សកម្មភាព​យាយី​ណាមួយ​លើ​ពួកគេ​តទៅទៀត​។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានបង្ហាញ​ឱ្យដឹងពី​ការឃុំខ្លួន​អ្នកសារព័ត៌មាន​៣​ក្នុងពេល​បច្ចុប្បន្ននេះ គឺ​លោក​រស់ សុ​ឃិត អ្នក​បោះពុម្ព​កាសែត​ជាតិខ្មែរ លោក​សុខ ឧ​ត្ត​ម ម្ចាស់​ស្ថានីយ៍​វិទ្យុ និង​គេហទំព័រ​ក្នុង​ខេត្តកំពង់ឆ្នាំង និង​លោក​រ៉ាត់ រ័ត្ន​មុន្នី អ្នកបកប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី​RT​។ ពួកគេ​សុទ្ធតែ​ត្រូវបាន​ចោទប្រកាន់​ក្នុង​បទ​ចោទ​«​ញ​ង់​ញុះ​»​ដូចៗ​គ្នា​។​​ករណី​ចាប់ខ្លួន​លោក​សុវណ្ណ រិទ្ធី អគ្គនាយក​ទូរទស្សន៍​អន​ឡាញ​TVFB និង​ការចោទប្រកាន់​ទៅលើ​អ្នកសារព័ត៌មាន​អន​ឡាញ​ដទៃទៀត​។ មិនតែប៉ុណ្ណោះ អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​៤​ក៏ត្រូវ​បាន​ដកហូត​ផងដែរ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​មិន​ភ្លេច​ដែរ​ពី​ការលើកឡើង​ពី​ករណី​ចោទប្រកាន់​លើ​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​២​រូប គឺ​លោក​អ៊ួ​ន ឈិន និង លោក​យាង សុជា​មេត្តា​។​

​ចំពោះ​បញ្ហា​ទាំងអស់នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ការចោទប្រកាន់​ដោយ​គ្មាន​លក្ខខណ្ឌ និង​ដោះលែង​អ្នកសារព័ត៌មាន បញ្ឈប់​ការយាយី​លើ​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ លុបចោល​ឬ​កែប្រែ​ច្បាប់​ដែលមាន​លក្ខណៈ​គាបសង្កត់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បញ្ឈប់​ការដកហូត​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ជួយ​សម្រួល​ដល់​សេរីភាព​សារព័ត៌មាន និង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ព័ត៌មាន​។​

អង្គ​ការដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​ចំនួន​៤​ឯណោះ​វិញ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ផ្តន្ទាទោស​លើ​ជនល្មើស​ដែល​ប្រព្រឹត្ត​មកលើ​អ្នកសារព័ត៌មាន​។ តាម​សេចក្តីថ្លែងការណ៍​ឲ្យ​ដឹងថា​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក យ៉ាងហោចណាស់​មាន​អ្នកសារព័ត៌មាន​១៥​នាក់​ត្រូវបាន​ស​ម្លា់ ដែល​ភាគច្រើន​ត្រូវ​សម្លាប់​ដោយសារតែ​ការងារ​។​​សូម​អាន​ខ្លឹមសារ​បំភ្លឺទាំងស្រុង​ដូចខាងក្រោម​៖a infor a infor1 a sovan rithy2