» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3904 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982595 នាក់

ឧបនាយករដ្ឋមន្ត្រី ស សុខា មិន​គាំទ្រ​ការសម្របសំរួល​ករណី​យ៍​គ្រោះថ្នាក់​ចរាចរ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​

​ខេត្ត​ព្រះសីហនុ​៖ លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ បាន​មានប្រសាសន៍ លោក​មិន​គាំទ្រ​ចំពោះ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ស្លាប់​ដល់​អាយុជីវិត​មានការ​ចរចា​ក្រៅផ្លូវការ ក្នុងការ​សម្របសម្រួល ដើម្បី​រួច​គេច​ពី​សំណាញ់​ច្បាប់​ឡើយ​។a sar trafic1

​ថ្លែង​នៅក្នុង​ទិវា​ជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី ១៨ ដែល​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​​លោក​ឧបនាយករដ្ឋមន្ត្រី​ថាស​សុខា​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ​ទូទាំងប្រទេស ទី​១​នៅ​រាជធានី​ភ្នំពេញ ទី ២ នៅ​ខេត្ត​ព្រះសីហនុ ទី​៣ ខេត្តពោធិ៍សាត់ និង​ទី ៤ ខេត្តកណ្ដាល​។​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ មានការ​ប្រារព្ធ​ទិវា​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី ១៨ នៅ​ខេត្ត​ព្រះសីហនុ គឺជា​ការចូលរួម​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ ឲ្យ​បន្ត​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន ក្នុង​ការធ្វើ​ចរាចរណ៍​ជាប្រចាំ ដើម្បី​ជៀស​ឲ្យ​ផុតពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​អ្នកបើកបរ មានការ​ធ្វេសប្រហែស​មិន​គោរព​ច្បាប់​ចរាចរណ៍ ក៏ដូចជា​ការបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព​បើកបរ ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង សារធាតុ​ញៀន ជាពិសេស​មិន​ពាក់មួក​សុវត្ថិភាព​និង​ការមិន​ប្រើប្រាស់​ខ្សែក្រវ៉ាត់​។

​លោក​អភិ​សន្តិ​បណ្ឌិត ក៏បាន​ដាក់ចេញ​ក្រើនរំលឹក​ទៅដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ធ្វើជា​គំរូ​ល្អ​ទៅដល់​ប្រជាពលរដ្ឋ ក្នុង​ការគោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ព្រោះ​កងកម្លាំង​ជា​តួអង្គ​ក្នុងការ​អនុវត្ត​ច្បាប់ ជា​អ្នក​ចាប់​ផាកពិន័យ​តែ​ខ្លួនឯង​បើកបរ​ក្រោម​ជាតិ​ស្រវឹង បញ្ហា​នេះ​កងកម្លាំង​ត្រូវគោរព​និង​ជៀស​ឱ្យបាន​ជាដាច់ខាត​.។ លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ បាន​ដាក់ចេញ​វិធានការ​មួយចំនួន​រួមមាន​ទី​១ បង្កើន​វិធានការ​រិត​បន្តឹង​ច្បាប់​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទី ២ បង្កើន​ការផ្សព្វផ្សាយ​អប់រំ​និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តាម​គ្រប់​រូបភាព​ឲ្យ​បាន​ទូលំទូលាយ។

ទី ៣ បន្ត​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​ទៅដល់​មន្ត្រី​អនុវត្ត​ច្បាប់​ឲ្យ​មាន​វិន័យ​ល្អ​សីលធម៌​ល្អ និង​ត្រូវ​លើកសរសើរ​អង្គភាព​និង​មន្ត្រី​ដែលមាន​ស្នាដៃ​ល្អជា​ពិសេស​ត្រូវដាក់​ទណ្ឌកម្ម​ពិន័យ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​អសកម្ម​ខិលខូច​ឬ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ទី ៤ ស្នើឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​អង្គការ​ជាតិ​អន្តរជាតិ​បន្ត​ចូលរួម​ផ្សព្វផ្សាយ​ក៏ដូចជា​សិល្បករ​សិល្បការិនី​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​និង​វិស័យ​រដ្ឋ​ឯកជន​បន្ត​ផ្សព្វផ្សាយ​ឲ្យ​បានជា​ប្រចាំ ទី ៥​បន្ត​អនុវត្ត​គោលនយោបាយ​សុវត្ថិភាព​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​មាន​សុវត្ថិភាព ផ្លូវ​មាន​សុវត្ថិភាព​និង​យាន​ជំនះ​មាន​សុវត្ថិភាព ទី​៦ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវត្រូវ​ចូលរួម​បន្ថែម​ក្នុង​ការគោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ភ្ជាប់​ខ្ជួន​ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ក៏ដូចជា​អ្នកដទៃ​ភាពសុខដុមរមនា​ក្នុង​គ្រួសារ​ការពារ​ទ្រព្យសម្បត្តិ​ដែល​អាច​បាត់បង់​យ៉ាង​ឆាប់រហ័ស​។a sar trafic a sar trafic2