» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5588 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695759 នាក់

កម្ពុជា​អញ្ជើញ​ហ្ស​ក​ហ្ស៊ី ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ និង​លើកទឹកចិត្ត​ឱ្យចូល រួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាមប្រាម​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​)


​ប្រទេស​ស្លូ​វេ​នី​៖​លោក​បណ្ឌិត លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២​ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​២០២៤ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក Konstantin Surguladze ឯកអគ្គរដ្ឋទូត​ហ្ស​ក​ហ្ស៊ី​ប្រចាំ​ប្រទេស​ស្លូ​វេ​នី ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ហ្ស​ក​ហ្ស៊ី​ចូលរួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាមប្រាម​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) ដែល​ហ្ស​ក​ហ្ស៊ី​បាន​ក្លាយជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា ស្តីពី​គ្រាប់បែក​ចង្កោម​(CCM) រួចហើយ​។​a lythuch1 

លោក​បណ្ឌិត លី ធុជ បានលើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា សម្រាប់​វិស័យ​សកម្មភាព​មីន និង​បានលើកឡើង​ពី​អត្ថប្រយោជន៍​នៃ​ការចូល​រួមជាមួយ​អនុសញ្ញា​អូ​តា​វ៉ា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​គាំទ្រ របស់​ហ្ស​ក​ហ្ស៊ី មកលើ​អនុសញ្ញា​នេះ​រយៈពេល​ជាច្រើន​ឆ្នាំ ជាពិសេស​ការបោះឆ្នោត​ជាប់លាប់​ក្នុងការ​គាំទ្រ​ដល់​ការអនុវត្ត​អនុសញ្ញា​អូ​តា​វ៉ា​។​​ក្នុងនាម ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤​លោក បាន​ជំរុញ​ឱ្យ​ប្រទេស​ហ្ស​ក​ហ្ស៊ី​ពិចារណា​ការចូលរួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ព្រមទាំង​បាន​អញ្ជើញ​គណៈប្រតិភូ​ប្រទេស​ហ្ស​ក​ហ្ស៊ី​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យឡើងវិញ​លើក​ទី​៥ ឬ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​នៃ​អនុសញ្ញា​អូ​តា​វ៉ា នៅ​ខេត្តសៀមរាប ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ​។​

​លោក ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ បានស្នើ​សុំឱ្យ​ហ្ស​ក​ហ្ស៊ី​បន្ត​ចូលរួម​ក្នុង​សកម្មភាព​សំខាន់ៗ​មួយចំនួន​មុនពេល​ចូល​ជា​រដ្ឋ​ភាគី រួមមាន​៖ ការចូលរួម​សកម្មភាព​មីន​មនុស្សធម៌ បន្ត​គាំទ្រ​អនុសញ្ញា​តាមរយៈ​ការបោះឆ្នោត ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​សន្និបាត និង​ការចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​។​​លោក​កុង​ស្តង់​ទីន​ស៊ូ​ហ្គូ​ឡា​ដ្ស​( Konstantin Surguladze) ឯកអគ្គរដ្ឋទូត​ហ្ស​ក​ហ្ស៊ី​ប្រចាំ​ប្រទេស​ស្លូ​វេ​នី បាន​កោតសរសើរ​ចំពោះ​ភាព​ដឹកនាំ​ជា​ប្រធាន​របស់​កម្ពុជា និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា​។ ចំពោះ​ករណី​ស្នើ​សុំឱ្យ​ប្រទេស​ហ្ស​ក​ហ្ស៊ី​ចូលរួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា ឯកអគ្គរដ្ឋទូត​ហ្ស​ក​ហ្ស៊ី បានទទួល​ស្គាល់ និង​ពាំនាំ​សំណើ​នេះ​ទៅកាន់​រដ្ឋាភិបាល​នៃ​ប្រទេស​ហ្ស​ក​ហ្ស៊ី ដើម្បី​ពិនិត្យ និង​ពិចារណា​។​​ឯកអគ្គរដ្ឋទូត បានបង្ហាញ​ក្តីសង្ឃឹម​សម្រាប់​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​រដ្ឋាភិបាល​ហ្ស​ក​ហ្ស៊ី ចំពោះ​សមាជិកភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា និង​បានស្នើ​ឱ្យមាន​ការទំនាក់ទំនង​ផ្លូវការ និង​ការអញ្ជើញ​ផ្លូវការ​មកកាន់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​រប​ស់​ខ្លួន និង​រដ្ឋាភិបាល​ហ្ស​ក​ហ្ស៊ី​៕a lythuch a lythuch2 

​