» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5804 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619044 នាក់

អាមេរិក គំរាម​ដក​ប្រទេស​ហ្កា​បុ​ង នី​ហ្សេ អ៊ូ​ហ្ក​ង់​ដា និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ចេញពី​កម្មវិធី​ពាណិជ្ជកម្ម

អាមេរិក​៖ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បាន​និយាយ ថា លោក​មានបំណង​បញ្ចប់​ការចូលរួម​របស់​ប្រទេស​ហ្កា​បុ​ង នី​ហ្សេ អ៊ូ​ហ្ក​ង់​ដា និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នៅក្នុង​កម្មវិធី​ពាណិជ្ជកម្ម​ដើម្បី​កំណើន​និង​ឱកាស​នៅ​អាហ្វ្រិក (AGOA)​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖a afric us 

​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​ប្រធានសភា​តំណាងរាស្ត្រ លោក បៃ​ដិ​ន បាន​បញ្ជាក់ថា «​ទោះបីជា​មានការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ រវាង​សហរដ្ឋអាមេរិក ជាមួយ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ហ្កា​បុ​ង នី​ហ្សេ និង​អ៊ូ​ហ្ក​ង់​ដា ក៏​ប្រទេស​ទាំងនេះ​នៅតែ​បរាជ័យ ក្នុងការ​ដោះស្រាយ​កង្វល់​របស់​សហរដ្ឋអាមេរិក អំពី​ការមិន​អនុលោម​តាម​លក្ខណៈវិនិច្ឆ័យ​នៃ​សិទ្ធិ​ទទួលបាន AGOA»​។​​លោក បៃ​ដិ​ន និយាយថា លោក​មានបំណង​បញ្ចប់​ការចាត់​ថ្នាក់​ប្រទេស​ទាំងនេះ​ថា ជា​ប្រទេស​តំបន់​ខាងត្បូង​វាល​ខ្សាច់​សាហា​រ៉ា នៃ​ទ្វីបអាហ្វ្រិក ដែល​ទទួលផល​ក្រោម AGOA ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៤ តទៅ​។ លោក បៃ​ដិ​ន ក៏​នឹង​បន្ត​វាយតម្លៃថា តើ​ពួកគេ​បាន​បំពេញ​តាម​តម្រូវការ​នៃ​សិទ្ធិ ដើម្បី​ទទួលបាន​របស់​កម្មវិធី​នេះដែរ​ឬ​អត់​ផងដែរ​។​

បើតាម​លោក​ប្រធានាធិបតី បៃ​ដិ​ន ការ​ឈានទៅ​ចាត់វិធានការ​បែបនេះ ដោយសារតែ​មានការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិមនុស្ស ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ ទៅលើ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​អ៊ូ​ហ្ក​ង់​ដា​។ ក្រៅពីនោះ គឺ​ភាពបរាជ័យ​របស់​នី​ហ្សេ និង​ហ្កា​ប៊ុង ក្នុងការ​បង្កើត ឬ​ធ្វើ​ឲ្យ​មាន​ភាព​រីកចំរើន​ក្នុងការ​ការពារ​គោលការណ៍ និង​នីតិរដ្ឋ​។​សូមបញ្ជាក់ថា​បណ្តា​ប្រទេស​ខាងលើនេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ពួកយោធា​ដែល​បានធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋបាល​ស៊ីវិល​។​

​កម្មវិធី​ពាណិជ្ជកម្ម​ដើម្បី​កំណើន និង​ឱកាស​នៅ​អាហ្វ្រិក (AGOA) ចាប់ផ្តើម​កាលពី​ឆ្នាំ​២០០០ បានផ្តល់​ឱកាស​ដល់​ការនាំ​ចេញពី ប្រទេស​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការចូល​មកកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ដោយ​មិន​គិត​ពន្ធ​។ AGOA នឹង​ផុតកំណត់ នៅ​ខែកញ្ញា ឆ្នាំ​២០២៥ ប៉ុន្តែ​ការពិភាក្សា​កំពុងដំណើរការ​រួចហើយ​ថា តើ​នឹង​ត្រូវតែ​បន្ត​ឬ​អត់ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ទៀត​៕

​