» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1966 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141148 នាក់

ពាណិជ្ជកម្ម​រុស្ស៊ី​ជាមួយ​ចិន​កើនឡើង​ខ្ពស់​បន្ទាប់ពី​រុស្ស៊ី​រង​ការដាក់ទណ្ឌកម្ម​ពី​លោកខាងលិច​!

​ប្រទេស​ចិន​៖​នៅ​ថ្ងៃទី​៨​ខែមីនា ជប៉ុន អូស្ត្រាលី កាណាដា … បាន​បង្កើន​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំងនឹង​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន ។ ជប៉ុន​បាន​បង្កើន​ការដាក់ទណ្ឌកម្ម​បង្កក​ប្រាក់​មន្ត្រីជាន់ខ្ពស់​របស់​រុស្ស៊ី​និង​បេឡា​រូស ៣២​រូប​។ ជាមួយគ្នានេះដែរ​អូស្ត្រាលី​ក៏បាន​ប្រកាស​គម្រោង​ដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើ​ប្រទេស​រុស្ស៊ី​។a china russy 

ក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គា​រ៍​ទី​៨​មីនា​នេះ ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​បាន​បញ្ជាក់ថា ជប៉ុន​នឹង​ហាមឃាត់​ការនាំ​​ចេញ​បរិក្ខារ​ចម្រាញ់​ប្រេង​ទៅកាន់ រុស្ស៊ី ក៏ដូចជា​ការនាំចេញ​បរិក្ខារ​នានា​សម្រាប់​ក្រសួងការពារជាតិ​បេឡា​រូស​ផងដែរ​។​​ការប្រកាស​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ នឹងត្រូវ​អនុវត្ត​លើ​ក្រុមមន្ត្រី និង​អភិជន​រុស្ស៊ី​ចំនួន​២០​នាក់ និង​បេឡា​រូស​១២​នាក់​។ ចំណែកឯ ក្រុមមន្ត្រី​រុស្ស៊ី ដែល​នឹង​ត្រូវបាន​ជប៉ុន​បង្កក​ទ្រព្យសម្បត្តិ រួមមាន​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov និង​មេដឹកនាំ​ឆេ​ក​ឆិ​ន​រុស្ស៊ី លោក Ramzan Kadyrov​។​

​ទោះជា​យ៉ាងណា​ជាមួយនិង​ការដាក់ទណ្ឌកម្ម​ពី​លោកខាងលិច​វិស័យ​ពាណិជ្ជកម្ម​រវាង​ចិន​នឹង​រុស្ស៊ី​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​កើនឡើង​ខ្ពស ក្នុង​រយៈពេល​ដើមឆ្នាំ​២០២២​នេះ​។​​ទំហំ​ពាណិជ្ជកម្ម​ចិន​-​រុ​ស្ស៉ី បាន​កើនឡើង​ជិត​៤០​ភាគរយ​សម្រាប់​ខែ មករា​-​កុម្ភៈ ឆ្នាំ​២០២២ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំមុន​។​
​សារព័ត៌មាន TASS​បាន​រាយការណ៍ នៅ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២២ ថា អគ្គ​រដ្ឋបាល​គយ​រប​ស់​ប្រទេស​ចិន កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​បានប្រកាស​ឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​នឹង​រុ​ស្ស៉ី​សម្រាប់​ខែមករា​-​ខែកុម្ភៈ ឆ្នាំនេះ បាន​កើន​ក្នុង​អត្រា​៣៨.៥​ភាគរយ គឺ​ឡើងដល់​២៦.៤៣​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​របាយការណ៍​ដដែល​បាន​បន្តថា ការនាំចេញ​របស់​ប្រទេស​ចិន​ទៅកាន់​រុ​ស្ស៉ី បាន​កើនឡើង​៤១.៥​ភាគរយ ក្នុង​រយៈពេល​២​ខែ​នោះ ហើយ​ស្មើនឹង​ខ្ទង់​១២.៦២​ពាន់​លាន​ដុល្លារ​។ រីឯ​ការនាំ​ចូល​នៃ​ទំនិញ​ក៏ដូចជា​សេវាកម្ម​របស់​រុ​ស្ស៉ី មកកាន់​ប្រទេស​ចិន​វិញ បាន​កើន​ដល់​៣៥.៧​ភាគរយ គឺ​ដល់​ទំហំ​១៣.៨១​ពាន់​លាន​ដុល្លារ​។​

​ទំហំ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ចិន​នឹង​រុ​ស្ស៉ី កាលពី​ឆ្នាំ​២០២០ បាន​ថយចុះ​២.៩​ភាគរយ គឺ​ចុះមក​នៅត្រឹម ១០៧.៧៦​ពាន់​លាន​ដុល្លារ ដោយសារតែ​វិបត្តិ​ជំងឺ​រាតត្បាត​សកល COVID-19 ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០២១ វា​បាន​កើនឡើង​វិញ ៣៥.៨​ភាគរយ ដោយ​ឈានដល់​ទំហំ​កំណត់ត្រា​មួយ​គឺ ១៤៦.៨៨​ពាន់​លាន​ដុល្លារ​។​ជាំ​ការឆ្លើយតប​រដ្ឋាភិបាល​រុស្ស៊ី កាលពី​ថ្ងៃទី​៧​ខែមីនា​បានសម្រេច​អនុម័ត​បញ្ជី​ឈ្មោះ​ប្រទេស​និង​ដែនដី​នៅក្រៅ​ប្រទេស​ដែលមាន​សកម្ម​ភាពមិន​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី ក៏ដូចជា​បណ្តា​ក្រុមហ៊ុន និង​ពលរដ្ឋ​នៅក្នុង​ប្រទេស​ទាំងនោះ​។​​នៅក្នុង​បញ្ជី​ឈ្មោះ​នោះ មាន​អាមេរិក កាណាដា និង​បណ្តា​ប្រទេស​តំបន់​អឺរ៉ុប អង់គ្លេស​។ ក្រៅពីនេះ​មាន កោះ Anguilla , Virgin ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អង់គ្លេស កោះ​តៃវ៉ាន់ ប្រទេស អ៊ុយ​ក្រែ​ន ស្វី​ស អាល់​បា​នៀ អង់​ដូ​រ៉ា អាយ​ឡែ​ន មូ​៉​ណា​កូ ន័​រវេ​ស នូ​វែ​ល​ហ្សេ​ឡង់ អូស្ត្រាលី សិង្ហ​បុរី កូរ៉េខាងត្បូង និង​ជប៉ុន​។​មានការកត់សម្គាល់ថាមុននឹងចូលឈ្លនពានលុកលុយប្រទេសអ៊ុយក្រេនថ្ងៃទី២៤កុម្ភៈលោកពូទីនបានទៅក្រុងប៉េកាំងចួលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងារនិងបានជួបសុំការគាំទ្រពីប្រទេសចិនផងដែរ។ប្រការនេះបានធ្វើឲ្យលោកខាងលិចចោទចិនថាបានឃុបឃិតជាមួយរុស្ស៊ីសម្រាប់ផែនការឈ្លានពានអុយក្រែន។a china russy trade