» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3103 នាក់

ម្សិលមិញ 5544 នាក់

សរុប 13944200 នាក់

ជំនួប​កំពូល​ប្រទេស​អ្នកមាន​៧​ប្រទេស​៦​រួមគ្នា​ទប់​អាមេរិក​!

 

​កាណាដា​៖​ជំនួប​កំពូល​ក្រុម​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​៧​ដំបូង ឬ​ហៅ​កាត់​ថា G៧ កំពុង​ជួបប្រជុំគ្នា​នៅ​ប្រទេស​កាណាដា ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​ទី​៩​មិថុនា​នេះ​។ សង្គ្រាម​ពាណិជ្ជកម្ម​ប្រកាស​ដោយ​លោក ដូ​ណា​ល់ ត្រាំ ប្រឆាំងនឹង​បណ្តា​ប្រទេស​នៅលើ​ពិភពលោក វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ស្ថានភាព​នៅ​លី​ប៊ី​ឬ​ស៊ី​រី ព្រមទាំង​បញ្ហា​អាកាសធាតុ ជា​សំណុំរឿង​សំខាន់​មានចែង​ក្នុង​របៀបវារៈ​នៃ​ជំនួប​កំពូល​ឆ្នាំ​២០១៨​។a_g7b


​លោក​ដូ​ណា​ល់​ត្រាំ ដែល​មក​យឺតយ៉ាវ​ជាងគេ​ដល់​ទៅមួយ​ម៉ោង បានដាក់​ចេញ​សំណើ​ថ្មី​មួយ​ដែល​គ្មាន​ក្នុង​របៀបវារៈ​សោះ នោះ​គឺ​ចង់​ឲ្យ​មាន​ការហៅ​រុស្ស៊ី​ឱ្យចូល​ក្នុង​ក្រុម​មហាអំណាច​ហ្សេ​៧​វិញ ឱ្យ​ឡើង​ទៅជា​៨​ប្រទេស ដូច​មុន (G៨)​។ «...​រុស្ស៊ី​គួរតែ​ចូលរួម​ក្នុង​កិច្ចប្រជុំ G7 ហើយ តើ​ហេតុអ្វី​បានជា​យើង​ចូលរួម​ប្រជុំ​ដោយ​គ្មាន​រុស្ស៊ី​... ដូច្នេះ​ទោះបីជា​អ្នក​ពេញចិត្ត ឬ​មិន​ពេញចិត្ត រុស្ស៊ី​គួរតែ​ចូលរួម​អង្គុយ​ចរចា​នៅក្នុង​កិច្ចប្រជុំ G7 ព្រោះថា ការដក​រុស្ស៊ី​ចេញ​មិនមែនជា​នយោបាយ​ត្រឹមត្រូវ​»​។​a_g7d

សំណើ​រលោក​ត្រាំ​ត្រូវ​ចាត់ទុកថា​ជា​ប្រតិកម្ម​មួយ​តប​ទៅកាន់​សេចក្តីថ្លែងការណ៍​ពី​ប្រធានាធិបតី លោក អ៊ែ​ម​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​បាន​អះអាងថា G7 អាច​ក្លាយជា G6 វិញ​ព្រោះ​អាមេរិក​ចង់​នៅឯ​កោ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន RussianToday នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៩ ខែមិថុនា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា រុស្ស៊ី​ធ្លាប់​ត្រូវបាន​រាប់បញ្ចូល​ជា​ក្នុង​ក្រុម​ប្រទេស​មហាអំណាច​ធំៗ ៨​ដំបូង​នៅលើ​ពិភពលោក ឬ​ហៅ​កាត់​ក្រុម​G8 ចំនួន​១៦​ឆ្នាំ មុននឹង​ក្រុម​មហាអំណាច​G៧ បណ្តេញចេញ​ក្រុម កាលពី​ឆ្នាំ​២០១៤ ក្រោយពី​រុស្ស៊ី​បាន​ទៅ​ក្រសោប​យក​ទឹកដី​គ្រី​មេ​។​​ទោះជា​យ៉ាងណា​ក្រុម​មហាអំណាច​អឺរ៉ុប (​បារាំង អង់គ្លេស អាល្លឺម៉ង់ រួមទាំង​អ៊ីតាលី​ផង​) បាន​ព្រមព្រៀង​ក្នុង​ជំហរ​រួម​តែមួយ ប្រឆាំងនឹង​ការវិល​ត្រលប់​របស់​រុស្ស៊ី​មក​ចូលក្នុង​ក្រុម តែ​ព្រម​បើក​កិច្ចចរចា​ជាមួយ​លោក វ្លា​ដេ​មៀ ពូ​ទីន​។​a_g7

​ទាក់ទង​នឹង​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ដៃគូ​រកស៊ី​ជាមួយ​អាមេរិក ដែល​បាននាំគ្នា​ច្រឡោតខឹង​ខ្លាំង ក្រោយពី​លោក​ដូ​ណា​ល់ ត្រាំ បានសម្រេច​អនុវត្ត​យកពន្ធ​បន្ថែម​លើ​ការ​នាំចូល​ដែកថែប​និង​អាលុយមីញ៉ូម មកពី​កាណាដា អឺរ៉ុប និង​ម៉ិចស៊ិក កាលពី​សប្តាហ៍​មុន​មក ក្រុម​សមាជិក​G៧ រួមទាំង​សហរដ្ឋអាមេរិក​ផ្ទាល់ បាន​ព្រមព្រៀងគ្នា​ជាគោលការណ៍ បង្កើតឱ្យមាន​ទម្រង់​ជាការ​ចរចា ដែល​ចាប់​រៀបចំ​ធ្វើឡើង នៅ​ពីរ​សប្តាហ៍​ទៀត​ខាងមុខ​។ ការចរចា​នេះ មាន​ទម្រង់​ជាការ​ចរចា​បច្ចេកទេស និង​នយោបាយ​។ a_g7a

សង្គ្រាម​ពាណិជ្ជកម្ម​មិនអាច​ដោះស្រាយ​ចេញ​នៅក្នុង​ជំនួប​នេះ​បានឡើយ​។ G៧ មិន​សង្ឃឹមថានឹង​អាច​ចេញ​ជា​សេចក្តីថ្លែងការណ៍​រួម​ទេ តែ​ក្រុម​សម្ព័ន្ធមិត្ត​ដែល​ធ្លាប់​សហការគ្នា​តាំងពី​ជាង​៤២​ឆ្នាំ ចង់​គេច​ឱ្យបាន​នូវ​អ្វីដែល​ហៅ​ភាព​ភាព​ប្រេះឆា​គ្នា ដោយ​ផ្តល់​អាទិភាព​ដល់​ការសម្រុះសម្រួល តាមរយៈ​ការ​សេចក្តីថ្លែងការណ៍​ស​ម្រ​ប​សម្រួល​។

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ G7 លើក​ទី ៤៤ ប្រព្រឹត្ត​ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​០៩ ខែមិថុនា​នេះ នៅឯ​តំបន់​ឡា​ម៉ា​ល់​ប៊េ​រ (La Malbaie) នៃ​ទីក្រុង កេ​ប៊ិច (Quebec) ប្រទេស​កាណាដា​។ របៀបវារៈ បញ្ហា​អាកាសធាតុ លោក​ដូ​ណា​ល់ ត្រាំ អវត្តមាន ដោយ​ត្រូវ​ចាកចេញ​ពី​តុ​ប្រជុំ​មុនគេ នៅ​ថ្ងៃ​ត្រង់នេះ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​។​