» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8055 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698226 នាក់

លោក Jimmy Lai​មហាសេដ្ឋី​ម្នា​ក់នៅ​ហុងកុង​ ត្រូវបាន​ឃុំខ្លួន ពីបទ​ឆបោក​?

 

ចិន៖ ​មហាសេដ្ឋី​សារព័ត៌មាន និង​ជា​សកម្មជន​គាំទ្រ​លិទ្ធ​ប្រជាធិបតេយ្យ​ហុងកុង​គឺ លោក Jimmy Lai ត្រូវបាន​តុលាការ​ឃុំខ្លួន​ពីបទ​ឆបោក​ពាក់ព័ន្ធ​ទៅនឹង​ការជួល​អគារ​មួយ ជាទី​ស្នាក់ការ​កាសែត​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​របស់​លោក ដែលមាន​ឈ្មោះថា “Apple Daily”​។a hong cacth

សារព័ត៌មាន Reuters បានឱ្យដឹង ថា លោក Lai មាន​អាយុ ៧៣​ឆ្នាំ និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ពីរ​នាក់​ទៀត​របស់​ក្រុមហ៊ុន Next Digital ត្រូវបាន​តុលាការ​ចោទប្រកាន់​កាល​ពីថ្ងៃ​ពុធ​ទី​២​ធ្នួ ពីបទ​សង្ស័យ​លាក់បាំង និង​ក្លែងបន្លំ​ឯកសារ​ខុសច្បាប់​ក្នុង​កិច្ចសន្យាជួល​អគារ​រប​ស់​ពួកគេ និង​ម្ចាស់​ដី​ដែលជា​សាជីវកម្ម​សាធារណៈ​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ហុងកុង​។ ការចោទប្រកាន់​នេះ​បាន​គូសបញ្ជាក់ថា ពួកគេ​មិនបាន​ប្រើប្រាស់​ទីស្នាក់ការ​ការិយាល័យ​ដែល​ខ្លួន​ជួល ដូច​បានអនុញ្ញាត​ក្រោម​កិច្ចសន្យាជួល​ដី​នៅ​ចន្លោះ​ឆ្នាំ ២០១៦ ដល់ ២០២០ នោះទេ​។

​លោក Lai ត្រូវបាន​គេ​ឃុំខ្លួន​ចាប់​តាំងតែ​ពីថ្ងៃ​ពុធ បន្ទាប់ពី​លោក រួមទាំង​បុរស ៩​នាក់ និង​ស្ត្រី​ម្នាក់ទៀត ត្រូវបាន​ប៉ូលិស​ឆ្មក់​ចូលទៅ​ចាប់ខ្លួន​នៅ​ទីស្នាក់ការ​កាសែត​កាលពី​ខែសីហា​កន្លងទៅ ពីបទ​សង្ស័យ​ចូល​ដៃ​ជាមួយ​បរទេស ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ រួមទាំង​ការរួម​គំនិត​ក្នុង​ការលួចបន្លំ និង​ឆបោក​អ្នកដទៃ​ផងដែរ​។

កាលពី​ខែមិថុនា អ្នកជំនួញ​ហុងកុង ដែល​ប្រជាជន​គោរព​ស្រលាញ់​ច្រើន​នេះ បាន​លើកឡើងថា លោក​បាន​ភៀសខ្លួន រត់​ពី​ខេត្ត​កង់​តុង មក​រស់នៅ​ហុងកុង តាំងតែ​ពី​អាយុ​១២​ឆ្នាំ​។ ដោយសារតែ​សិទ្ធិសេរីភាព​នៃ​ដែនដី​ហុងកុង ទើបបាន​លោក​អាច​បាន​ជោគជ័យ រហូតដល់​សព្វថ្ងៃនេះ​។ លោក​បាន​អះអាងថា លោក​ត្រៀមខ្លួន​នឹង​ជាប់គុក ដើម្បី​តស៊ូ​ទាមទារ​សិទ្ធិសេរីភាព ជូន​ប្រជាជន​ហុងកុង​ឡើងវិញ ជាពិសេស​គឺ​ដើម្បី កូនចៅ​អ្នក​ហុងកុង​ជំនាន់​ក្រោយ​។​
​ទាក់ទង​ទៅនឹង​ករណី​ចោទប្រកាន់​ពីបទ​ឆបោក​នេះ ព្រះរាជអាជ្ញា​បានស្នើ​សុំ​ពន្យារ​ការកាត់ក្តី​រហូត​ដល់​ខែមេសា ឆ្នាំក្រោយ​៕a hong cacth1 

​