» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5620 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695791 នាក់

ប្រទេស​ថៃ​អំពាវ​នា​ជាថ្មី ឱ្យមាន​កិច្ចពិភាក្សា​ជាមួយ​កម្ពុជា អំពី​អណ្តូងប្រេង​ត្រួតស៊ីគ្នា


​បាងកក​៖ វិទ្យាស្ថាន​ប្រេងកាត​ថៃ កំពុង​ជំរុញ​ឱ្យ​អាជ្ញាធរ​ថាមពល និង​អាជ្ញាធរ​កិច្ចការបរទេស​របស់​ប្រទេស​ថៃ ពិភាក្សា​ជាមួយ​កម្ពុជា អំពី​ផលិតកម្ម​ប្រេង​រួមគ្នា នៅក្នុង​តំបន់​ត្រួតស៊ីគ្នា (OCA) ព្រោះថា មិនទាន់មាន​វឌ្ឍនភាព​លើ​បញ្ហា​នេះ​នៅឡើយ ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក​។ នេះបើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​។ប្រភពពី​វិមាន​រដ្ឋាភិបាល​ថៃ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះថា បន្ទាប់ពី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​កាលពី​ខែកុម្ភៈ​មក មិនទាន់មាន​សំណើសុំ​ការពិភាក្សា​បន្ថែម​នៅឡើយ​ទេ​។​a oil thai2 

​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋាភិបាល​ក្រុង​បាងកក និង​រដ្ឋាភិបាល​ក្រុងភ្នំពេញ បាន​យល់ព្រម​បន្ត​ការចរចា​អំពី​តំបន់​ត្រួតស៊ីគ្នា OCA ដែល​បាន​ជាប់គាំង​ចាប់តាំងពី​បញ្ហា​នេះ ត្រូវបាន​លើកឡើង​ក្នុង​ឆ្នាំ​២០០១​។​​លោក Kurujit Nakornthap នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ប្រេងកាត​ថៃ ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​ថា ប្រសិនបើ​ប្រទេស​ថៃ​និង​កម្ពុជា​ធ្វើការ​រួមគ្នា ដើម្បី​ធានាឱ្យមាន​ការចរចា​ប្រកបដោយ​ជោគជ័យ ប្រទេស​ទាំងពីរ​នឹង​ទទួលបាន​ប្រភព​ថាមពល​ថ្មី​មួយ ដែល​អាច​ផ្តល់​សន្តិសុខ​ថាមពល​សម្រាប់​ប្រទេស​ទាំងពីរ​។​

តំបន់​ត្រួតស៊ីគ្នា OCA ដែល​ត្រូវ​បានទាមទារ​ដោយ​ប្រទេស​កម្ពុជា​និង​ថៃ ទំនងជា​ប្រភព​ប្រេង​ថ្មី​ដោយសារតែ​ទីតាំង​នេះ នៅ​ជិត​ប្លុក​ឧស្ម័ន Bongkot និង Erawan ក្នុង​ឈូង​សមុទ្រ​ថៃ នេះ​បើ​យោងតាម​នាយកដ្ឋាន​ឥន្ធនៈ​រ៉ែ​របស់​ប្រទេស​ថៃ​។ លោក Kurujit ជឿជាក់ថា ការខ្វែងគំនិត​គ្នា​លើ​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ​អាច​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការចរចា​។​​កន្លងមក ប្រទេស​ថៃ​ធ្លាប់មាន​ជម្លោះទឹកដី​ស្រដៀង​គ្នា​ជាមួយ​ប្រទេស​វៀតណាម​។ លោក​បាន​និយាយថា បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​នៅក្នុង​ខែសីហា ឆ្នាំ​១៩៩៧ ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការអភិវឌ្ឍ​ផលិតកម្ម​ឧស្ម័ន ក្នុង​សមុទ្រ​ប្រាំ​ឆ្នាំ​ក្រោយមក​។​​លោក Kurujit បាន​មានប្រសាសន៍ថា​៖ «​ជោគជ័យ​ដូចគ្នា​អាច​កើតមានឡើង អាស្រ័យ​លើ​ការប្តេជ្ញាចិត្ត​របស់​អាជ្ញា​ធរ ក្នុងការ​ជំរុញឱ្យមាន​ការពិភាក្សា​ជាមួយ​ប្រទេស​កម្ពុជា​»​។​

​ឆ្លើយតប​ទៅនឹង​ការចង់​សហការ​រួមគ្នា​ដើម្បី​ទាញយក​ផល​ប្រេង​ពី​តំបន់​ត្រួតស៊ីគ្នា លោក​កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២៤​នេះ​ថា កម្ពុជា​ត្រៀម​ស្វា​គម​ជានិច្ច សហការ​ជាមួយ​ភាគី​ថៃ ប្រសិនបើ​ចង់​ទាញយក​ប្រេង​ពី​តំបន់​ត្រួតស៊ីគ្នា​រួមគ្នា ទោះបី​ការកំណត់​ព្រំដែន​ទឹក​នៅ​មិនទាន់​ដោះស្រាយ​ចប់សព្វគ្រប់​ក្តី​។ តែ មកទល់ពេលនេះ លោក​រដ្ឋមន្ត្រី​បាន​អះអាងថា ពុំទាន់​ឃើញ​មានការ​បញ្ជាក់​អ្វី​ជា​ផ្លូវការ​ពី​ភាគី​ថៃ​នោះទេ​។​

​ចំពោះ​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អាទិភាព​របស់​កម្ពុជា​នៅ​ចំពោះមុខ​ពេលនេះ គឺ​ការការពារ​បូរណភាព​ទឹកដី ចំណែក​ការចរចា​គ្នា​នៅលើ​ផ្នែក​វិនិយោគ​នឹងត្រូវ​ធ្វើឡើង ជា​បន្តបន្ទាប់ និង​តាម​ដំណាក់កាល​។ គួរ​បញ្ជាក់ថា កន្លងមក​រដ្ឋាភិបាល​ថៃ​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ក្នុងការ​ចរចា​ជាមួយ​កម្ពុជា ដើម្បី​កំណត់​តំបន់​ត្រួតស៊ីគ្នា​ក្នុង​ដែនសមុទ្រ តាមរយៈ​ការ​ផ្តោតទៅលើ​ការអភិវឌ្ឍ​ធនធានធម្មជាតិ​រួមគ្នា ជំនួស​ឱ្យ​ការកំណត់​ការបោះ​បង្គោលព្រំ​ដែនសមុទ្រ​ជាមួយ​កម្ពុជា​។ ប៉ុន្តែ​អ្វីៗ​នៅ​បន្ត​ជាប់គាំង​ដដែល មិនទាន់មាន​ដំណើរកា​រ​ជា​វិជ្ជមាន​ឡើយ​។​

​
​មន្ត្រី​ថៃ​ដដែល បាន​លើកឡើងថា ការអភិវឌ្ឍ​កន្លែង​ផលិត​ប្រេង​ថ្មី​នៅ OCA នឹងមិន​ត្រូវ​ចំណាយពេល​វេលា​ទេ ព្រោះ​ថៃ​បានដាក់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ​រួចហើយ ពោលគឺ​ចាប់តាំងពី​ប្រទេស​បាន​រកឃើញ​កំណប់​ប្រេង​នៅ​ឈូង​សមុទ្រ​ថៃ​។​គួរ​បញ្ជាក់ថា ថៃ​មិនបាន​អភិវឌ្ឍ​វិស័យ​ប្រេង និង​ឧស្ម័ន​ថ្មី​អស់​រយៈពេល​ជាង ១៥ ឆ្នាំ​មកហើយ ដែល​បង្កឱ្យមាន​ការព្រួយបារម្ភ​ចំពោះ​ការថយចុះ​ការផ្គត់ផ្គង់​ឧស្ម័ន​ក្នុងស្រុក ដែល​នឹង​បង្ខំ​ឱ្យ​ប្រទេស​នេះ​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពង្រា​វ (LNG) បន្ថែមទៀត​។ ឧស្ម័ន​រួមចំណែក​ប្រមាណ ៦០ ភាគរយ នៃ​ឥន្ធនៈ​ដែល​ប្រើ​ដើម្បី​បង្កើត​ថាមពល​ក្នុងប្រទេស​ថៃ​។ ប្រសិនបើ​ការពឹងផ្អែក​របស់​ថៃ​លើ​ការនាំ​ចូល LNG កើនឡើង នោះ​ប្រទេស​នឹង​ប្រឈម​នឹង​បញ្ហា​ឡើង​ចុះ​នៃ​តម្លៃ​ថាមពល​សកល​។​

​តំបន់​ទាមទារ​ត្រួតស៊ីគ្នា​កម្ពុជា​-​ថៃ មាន​ទំហំ​ប្រហែល ២៦ ០០០ គីឡូម៉ែត្រ​ការ៉េ​ក្នុង​ឈូង​សមុទ្រ​ថៃ និង​ត្រូវបាន​ប៉ាន់ប្រមាណ​ពីមុន​ថា អាចមាន​កំណប់​ឧស្ម័ន​ធម្មជាតិ​រហូតដល់ ១១ ទ្រី​លាន​ហ្វី​ត​គូប ក៏ដូចជា​បរិមាណ​ដ៏​ច្រើន​នៃ​ប្រេងកាត​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ ២០០១ រវាង​ថៃ និង​កម្ពុជា បាន​គូសបញ្ជាក់​អំពី​ក្របខណ្ឌ​ដែល​បាន​ព្រមព្រៀង​ដើម្បី​ដោះស្រាយ​ជម្លោះដែនសមុទ្រ ប៉ុន្តែ​ភាព​តានតឹង​ផ្នែក​នយោបាយ និង​បញ្ហា​ជុំវិញ​ការបោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​២ បានរួម​ចំណែក​ធ្វើឱ្យ​ការពិភាក្សា​ស្ដីពី​តំបន់​ត្រួតស៊ីគ្នា​ត្រូវ​ជាប់គាំង​៕a oil thai1 
​