» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7077 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697248 នាក់

ការបើក​ច្រកព្រំដែន​ឡើងវិញ កម្ពុជា​រក្សា​គោលជំហរ​ដដែល​មិន​ផ្លាស់ប្តូរ​នោះទេ​«​កូនសោ​គឺ​នៅក្នុង​ដៃ​ថៃ​ខ្លួនឯង​»


​ភ្នំពេញ​៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៥ បាន​បង្ហោះ​ផ្សាយ​បញ្ជាក់​ជំហរ​ដដែល​ជាថ្មី​ម្តងទៀត​ជុំវិញ​ការបើក​ព្រំដែន​ឡើងវិញ​ថា កូនសោ​គឺ​ស្ថិតនៅក្នុង​ដៃ​ភាគី​ថៃ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖​ជម្រាបជូន​បងប្អូន អ៊ំ​ពូ​មីង តា​យាយ សូមមេត្តា​ជ្រាបថា​ក្រុម​ជ្រុលនិយម បន្ត​ក្លែងបន្លំ និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​នាំឱ្យមាន​ការយល់ច្រលំ​។a gate pet close

​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានប្រកាស​រួចរាល់ និង​បានបញ្ជាក់​ជា​បន្តបន្ទាប់ គឺ​រក្សា​គោលជំហរ​ដដែល​មិន​ផ្លាស់ប្តូរ​នោះទេ​។
១/ កម្ពុជា​រក្សា​ការគោរព​ច្បាប់​អន្តរជាតិ និង​សន្តិភាព​២/ គោលការណ៍​ចំពោះ​ការបើក​ព្រំដែន​ឡើងវិញ គឺ​អាស្រ័យ​លើ​ថៃ ប្រសិនបើ​ថៃ​ចង់​បើក​ច្រកព្រំដែន​ឡើងវិញ កូនសោ គឺ​នៅ​ហ្នឹង​ថៃ​ខ្លួនឯង ដែល​ត្រូវ​អនុវត្តតាម ៣​លក្ខខណ្ឌ​ដែលមាន​ដូចជា​៖ ១/ ប្រកាស​បើក​មុន​ជា​ឯកតោភាគី ហើយ​ប្រកាសថា​នឹង​មិនមាន​ការបិទជា​ឯកតោភាគី​នេះ​ទៀត​ទេ​, ២/ ការបើក​ច្រកព្រំដែន គឺ​ត្រូវ​បើក​ព្រម​គ្នា ហើយ​គ្រប់​ច្រក​ទាំងអស់ និង​៣/ ត្រូវ​បើក​ឱ្យ​ដូច​មុន​ថ្ងៃ​៧ មិថុនា​។ ពេល​ថៃ​ធ្វើបាន​នោះ កម្ពុជា​នឹង​បើក​ដំណើរ​ឡើងវិញ​ដូចគ្នា យ៉ាងយូរ​ត្រឹម ៥​ម៉ោង​ក្រោយ​។​

​សរុបមក សម្រាប់​គោលជំហរ​ដ៏​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ជម្លោះព្រំដែន​ជាមួយ​ថៃ គឺ​កម្ពុជា​សូមបញ្ជាក់ថា «​ជំហរ​របស់​កម្ពុជា​គឺ​នៅ​ដដែល មិនចាំបាច់​មានការ​ចរចា​ណាមួយ​នោះទេ គឺ​ឱ្យតែ​ភាគី​ថៃ​បើក​ព្រំដែន​ឡើងវិញ​ទាំងអស់ កម្ពុជា​នឹង​អនុវត្តតាម​ក្រោយ​»​។​​ដូចនេះ សូម​បងប្អូន អ៊ំ​ពូ​មីង តា​យាយ មេត្តា​ជ្រាប​ជា​ព័ត៌មាន ហើយ​តាមដាន​តែ​ព័ត៌មាន​ដែល​ចេញពី​ការ​ផុស​ដោយផ្ទាល់​ពី​ផេ​ក​ផ្ទាល់ខ្លួន​ផ្លូវការ​របស់​សម្តេច​បវ​រ​ធិបតី​ប៉ុណ្ណោះ​។​
​សូមបញ្ជាក់ថា​ទោះបីជា​នៅ​ប្រកាន់​ជំហរ​រឹងត្អឹង​យកមុខ​មាត់​ដោយ​មិន​ព្រម​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ក៏ពិតមែន​តែ​កម្ពុជា​មិនបាន​ធ្វើពហិការ​មិន​ប្រើ​្រ​ប្រាស់​ទំនិញ​ថៃ​ទេ​។​ជាក់ស្តែង​កាលពី​ថ្ងៃទី​១៦​ក្កដា​អគ្គនាយក​រដ្ឋា​ន​គយ​និង​រដ្ឋាគរ​កម្ពុជា​លោក​គុណ​ញឹម​បានចេញ​សេចក្តីជូនដំណឹង​មួយ​ពី​ការបើក​ឲ្យ​នាំ​ទំនិញ​ថៃ​ចូល​កម្ពុជា​តាម​ណា​តាម​ទៅ​លើកលែងតែ​តាម​ចើ​ង​គោក​ដោយសារ​ថៃ​បិទ​ព្រុំដែន​។​តែ​គយ​កម្ពុជា​ប្រកាសថា​ទំនិញ​ដែល​ហាម​មិន​ឲ្យ​នាំចូល​គឺ​បន្លែ​និង​ប្រេង​នៅ​ដដែល​។​a manet gatea 

​