» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7786 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697957 នាក់

កម្ពុជា​ជីក​រ៉ែ​មាស​បាន​៨​រយ​គីឡូក្រាម​ហើយ​ក្នុងចំណោម​រណ្តៅ​រ៉ែ​៧​កន្លែង​!

ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល បានផ្តល់​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​រ៉ែ​មាស​ចំនួន​៧ ជូន​ដល់​ក្រុមហ៊ុន​៧​ផ្សេងគ្នា ក្នុង​ទីតាំង​ខេត្ត​ចំនួន​៥​។​ប្រភពពី​លោក អ៊ឹង ឌី​ប៊ូ​ឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ឲ្យ​ដឹងថា​៖​ទីតាំង​ការដ្ឋាន​អាជីវកម្ម​រ៉ែ​មាស ទាំង​៧​នោះ មាននៅ​ក្នុង​ខេត្ត រួមមាន​៖ ខេត្តក្រចេះ ០១​ទីតាំង​, ខេត្តព្រះវិហារ ០២​ទីតាំង​, ខេត្ត​មណ្ឌល​គី​រី ០២​ទីតាំង​, ខេត្ត​រតនគីរី ០១​ទីតាំង និង​ខេត្តបាត់ដំបង​០១​ទីតាំង​។a gold minea2

ការដ្ឋាន​អាជីវកម្ម​រ៉ែ​មាស​ទាំង​៧​ទីតាំង​នេះ ក្នុងនោះ​មាន​១​ទីតាំង ក្នុង​ខេត្ត​មណ្ឌល​គី​រី បានចាប់ផ្ដើម​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាស​ហើយ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ខណៈ​៦​ទីតាំង​ផ្សេងទៀត កំពុង​រៀបចំ​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម ចម្រាញ់​រ៉ែ​មាស ដែល​អាច​នឹង​ដំណើរការ នៅពេល​ខាងមុខ​។​​បើតាម​លោក អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ឲ្យ​ដឹងថា ក្រសួង​រ៉ែ និង​ថាមពល ក៏បានផ្តល់​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោ​ហះ ចំនួន​២៦​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន​ចំនួន​១៦ មកពី​ប្រទេស​ចិន អូស្ត្រាលី កាណាដា ខ្មែរ ផងដែរ​។​

​ក្នុង​ពិធី​សម្ពោធ​អគារ​ទីស្តីការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា​ចម្រាញ់​មាស​បាន​ជិត​៨០០​គីឡូក្រាម​។ «​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ យើង​ជីក​មាស​បាន​ជិត​៨០០​គីឡូក្រាម អីចឹង​បើ​មួយឆ្នាំ យើង​នឹង​ជីក​បាន​ច្រើនជាង​នេះ​។ ឥលូវ​កំពុង​សិក្សា​នៅ​កន្លែង​ផ្សេង ដែលជា​ក្រុមហ៊ុន​មួយ​ដ៏​ធំ ក្នុង​កិច្ចសហប្រតិបត្ដិការ​ជាមួយគ្នា​»​។​

​ការ​ចម្រាញ់​មាស​បាន​នេះ ចម្រាញ់​ដោយ​ក្រុមហ៊ុន​វិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជា​ក្រុមហ៊ុន របស់​ប្រទេស​អូស្ដ្រាលី ដែល​ទទួលបាន​សិទ្ធិ ពី​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការរុករក​រ៉ែ​មាស ក្នុង​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី​។ គូសបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជា​ក្រុមហ៊ុន​ទី​១ ដែលជា​ក្រុមហ៊ុន​ខ្នាត​អន្ដរជាតិ ដែល​អាច​ចាប់ផ្ដើម​ផលិត​មាស ជា​លើកដំបូង នៅ​ប្រទេស​កម្ពុជា​។​
​ក្រុមហ៊ុន​នេះ បានចាប់ផ្ដើម​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ក្នុង​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​។​​ក្រៅតែពី​មាន​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ក្នុង​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី​ហើយ​នោះ ក្រុមហ៊ុន Renaissance Minerals ក៏​កំពុងបើក​ប្រតិបត្តិ​ការរុករក​រ៉ែ​មាស តំបន់​សំពៅ​លូន ក្នុង​ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ផងដែរ​៕a gold minea a gold minea1 a gold minea4 

​