» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8116 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698287 នាក់

ក្រសួងការពារជាតិ​ថា ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃទី​១៨​សីហា បង្ហាញ​ពី​ភាពបរាជ័យ​ដ៏​អាម៉ាស់​ជាថ្មី​របស់​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​ចុះ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​វិញ​?


​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ចាត់ទុកថា ភាពស្ងប់ស្ងាត់​គ្មាន​បាតុភាព​ណាមួយ​នៅថ្ងៃនេះ​(​ទី​១៨​សីហា​) បង្ហាញ​ពី​ភាពបរាជ័យ​ដ៏​អាម៉ាស់​ជាថ្មី​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​នៅក្រៅ​ប្រទេស ដោយសារតែ​មិនមាន​ប្រជាពលរដ្ឋ និង​យុវជន ចូលរួម​តាម​ការ​បំផុសបំផុល​របស់​ពួកគេ​ឡើយ​។​a chhuma1 

​នេះ​ជាការ​លើក​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​ស្ថានភាព​ទូទៅ​នៅ​ទូទាំងប្រទេស​កម្ពុជា រួមទាំង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៤​នេះ មិនមាន​សកម្មភាព​ប្រមូលផ្តុំ ឬ​ចលនា​ណាមួយ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​បានកើត​ឡើង ដូច​ការ​បំផុសបំផុល​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​នោះឡើយ​។ ប្រជាពលរដ្ឋ​នៅតែ​ប្រក​បរបរ និង​ការងារ​ជាធម្មតា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ខណៈដែល​នៅតាម​ដងផ្លូវ និង​ទីសាធារណៈ​នានា មាន​សភាព​ស្ងប់ស្ងាត់ មិនមាន​បាតុភាព​អ្វី​គួរឱ្យកត់សម្គាល់​នោះទេ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​អ្នកនាំពាក្យ បញ្ជាក់ថា​៖ «​លទ្ធផល​នៅថ្ងៃនេះ បានបង្ហាញ​ឱ្យឃើញ​អំពី​ភាពបរាជ័យ​ដ៏​អាម៉ាស់​ជាថ្មី​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​នៅក្រៅ​ប្រទេស ដែល​តែងមាន​គំនិត​ទុច្ចរិត​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ក្រៅ​គន្លង​ប្រជាធិបតេយ្យ ដែល​នេះ​គ្រាន់តែ​ជា​ក្តី​ស្រមៃ​បែប​រវើរវាយ​ប៉ុណ្ណោះ ហើយក៏​បញ្ជាក់​ឱ្យឃើញ​ដែរ​ថា ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​មានការ​យល់ដឹង ពុំបាន​ឆោតល្ងង់​ចូលរួម ឬ​សម្តែង​ការគាំទ្រ​ទាល់តែសោះ ជាមួយនឹង​សកម្មភាព​របស់​ពួកគេ​»​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​, ទោះបីជា​មិនមាន​បាតុភាព​ណាមួយ​បានកើត​ឡើង ដូច​អ្វីដែល​ក្រុម​ឧទ្ទាម​បាន​ខិតខំ​ញុះញង់ បំផុសបំផុល​ក៏ដោយ ក៏​កម្លាំងចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ត្រៀមខ្លួន​ជានិច្ច ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​វិទ្ធង្សនា​ទាំងឡាយ ដែលមាន​ចេតនា​ពិសពុល ក្នុងការ​បង្កឱ្យមាន​ចលាចល រំខាន​ដល់​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​លោក​សូម​សម្តែង​ការគាំទ្រ​នូវ​ចំណាត់ការ​របស់ សមត្ថកិច្ច និង​រាជរដ្ឋាភិបាល ក្នុងការ​ចាប់ខ្លួន​មេក្លោង និង​ជន​ទាំងឡាយ​ដែល​បំផុសបំផុល​ចលនា​ណាមួយ ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ស្នើឱ្យ​តុលាការ​ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យបាន​តឹងរ៉ឹង​បំផុត ។​

​លោក​បន្តទៀតថា​៖ «​សូម​បងប្អូន​ជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន និង​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​កសាង​ប្រទេស​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​នៅពេល​ឆាប់ៗ​ខាងមុខ ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»។

សូមបញ្ជាក់ថា​តាំងពី​មានការ​ចេញ​សារ​របស់សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​ព្រឺទ្ធសភា​អះអាងថា​ការធ្វើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​តំបន់ត្រីកោណ​កម្ពុជា​វៀតណាម​ឡាវ​ដែល​ខាង​ខ្មែរ​ដាក់​ខេត្ត​៤​នៅ​ភូមិភាគ​ឥសាន​(​មាន​ក្រចេះ​មណ្ឌល​គី​រី​រតនៈគីរី​ស្ទឹងត្រែង​)​ថា​មិនមាន​ការបាត់បង់​ទឹកដី​ដូចការរិះគន់មកមក​ក៏​កើតមាន​ចលនា​វាយប្រហារ​គ្នា​តាម​បណ្តាញ​សង្គម​ពី​ប្រទេស​និង​ក្នុងស្រុក​រហូត​មាន​ទាំង​ការធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ជប៉ុន​អូស្ត្រាលី​ឲ្យរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងដែលពួកគេចាត់ទុកថាមាននហានិភ័យនៅពេលក្រោយ។​

បន្ទាប់​ក្នុងស្រុក​ក៏មាន​ការចេញ​មុខមក​គាំទ្រ​សម្តេច​តេជោពី​កងកម្លាំងប្រដាប់អាវុធ​ទាំង​អង្គភាព​និង​បុគ្គល​មានតាំងពីសម្តេចក្រឡាហោមសខេងអនុប្រធានគណបក្សនិងមាន​បញ្ចេញ​សម្ភារៈ​និង​កម្លាំង​ត្រៀម​សម្រាប់​ព្រី​ទ្ធ​ការ​ថ្ងៃ​១៨​សីហា​ដែលថា​នឹងមាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​។​តែ​លទ្ធផល​គឺ​សូន្យ​ដូច​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​និយាយ​ចឹ​ង​គឺ​គ្មាន​អា​ឈឹម​ណាមួយ​ចេញមុខ​ដូច​ជំនាន់​ឆ្នាំ​១៩៩៧​ផ្ទុះអាវុធ​កណ្តាល​ក្រុង​និង​បាតុកម្ម​ឆ្នាំ​២០១៣​ណោះ​ឡើយ​។​

ជោគជ័យ​ដូច​ការអះអាង​មែន​ព្រោះ​រាជរដ្ឋាភិបាល​ធ្លាប់បានប្រកាសហើយថា​ក្នុងតម្លៃ​ណាក៏ដោយ​ក៏​ហ៊ាន​ចំណាយ​ដែរ​ដើម្បី​ការពារ​សន្តិភាព​តែ​អ្វីដែល​ត្រូវ​ព្រួយបារម្ភ​គឺថា​ចាប់ពីពេលនេះ​តទៅ​មិនដឹងថា​តើ​នឹងមាន​ភ្ញៀវ​ទេសចរណ៍​ប៉ុន្មាន​ដែល​ហ៊ាន​មកលេង​ស្រុក​ខ្មែរ​នោះទេ​?​។​ព្រោះ​ការឃោសនា​វាយបក​បង្ហា​ញ​កម្លាំង​និង​អាវុធ​គគ្រឹកគគ្រេង​ចឹ​ង​តើ​គេ​មើល​មក​ស្រុក​ខ្មែរ​តាម​ទម្រង់​អី​?​។​ជាក់ស្តែង​គ្រាន់តែ​ខ្សែភាពយន្ត​ចិន​មួយ​មាន​ចំណងជើង​ថា​No more bets​ធ្វើ​ឲ្យ​ទេសចរណ៍​ចិន​រាប់សែន​លែង​ហ៊ាន​មក​ស្រុក​ខ្មែរ​តៅ​ហើយ​៕a chhum a chhum1 a chhum2 a chhuma a chhuma2 

​