
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10265 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700436 នាក់
តាកែវ៖យោងតាមពាក្យបណ្ដឹង១ច្បាប់របស់ប្រជាពលរដ្ឋរស់នៅភូមិទួលសាំង.ឃុំអង្គរបូរី.ស្រុកអង្គរបូរី.ខេត្តតាកែវ បានអោយដឹងថាពួកគាត់បានដាក់ពាក្យបណ្ដឹងតាំងពីថ្ងៃទី១១ខែមករាឆ្នាំ២០២៣រហូតមកទល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣តែលោកអភិបាលស្រុកអង្គរបូរីនៅមិនមានចំណាត់ការណាមួយជូនពួកគាត់នោះទេ រហូតពួកគាត់ទៅសុំដកពាក្យបណ្ដឹងវិញដើម្បីបន្តទៅប្ដឹងនៅសាលាខេត្តតាកែវវិញម្ដង។
កាលពីពេលកន្លងមកនេះមានករណីបំបានច្បាប់មួយបានកើតឡើងដោយមាន បុរសម្នាក់ឈ្មោះ ផាន់ ដា រស់នៅស្រុកអង្គរបូរី និងបក្ខពួកមួយក្រុមមិនស្គាល់អត្តសញ្ញាណ ដែលតាំងខ្លួនជាខ្សែឧបនាយករដ្ឋមន្ត្រី បាននាំគ្នាទៅរុះរើម៉ាស៊ីនស្ថានីយ៍បូមទឹកប្រជាពលរដ្ឋដែលកំពុងបម្រើការស្រោចស្រពស្រូវប្រាំងរាប់សិបហិចតា ស្ថិតនៅភូមិទួលសាំង ក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវហើយ យកម៉ាស៊ីនខ្លួនទៅដាក់ជុំនួសវិញ ។ ករណីយ៍នេះត្រូវបានម្ចាស់ស្ថានីយ៍បូមទឹកដាក់ពាក្យប្តឹងទៅកងរាជអាវុធហត្ថខេត្តតាកែវដោយចោទពីបទបំផ្លិចបំផ្លាញដោយចេតនា ទ្រព្យសម្បត្តិអ្នកដទៃ។
ពលរដ្ឋបានប្រាប់ថា ឈ្មោះ ផាន់ ដា កាន់លិខិតមួយច្បាប់ ដែលមានចុះហត្ថលេខា ដោយលោក មេឃុំអង្គរបូរី និងលោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ទៅគម្រាមកំហែងពួកគាត់ ឲ្យរើម៉ាស៊ីបូមទឹកចេញទាំងដែលកំពុងបូមទឹកដាក់ស្រែសុខៗ។ ដោយឡែងមានប្រភពផ្សេងមួយបាននិយាយថាមូលហេតុគឺដោយសា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី បានទទួលលុយពីឈ្មោះ ផាន់ ដា ជាថ្នូនិងការរុះរើនេះ។
ក្រោយផ្ទុះរឿងរុះរើម៉ាស៊ីនបូមទឹកដាក់ស្រែប្រជាពលរដ្ឋនេះគេមិនឃើញខាងមន្ទីរជំនាញពាក់ព័ន្ធ មានលោក ញ៉ឹម ស្រ៊ន ប្រធានមន្ទីរកសិកម្ម និង លោក ប៉ុន ហ៊ួ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមចេញមុខមកដោះស្រាយឡើយ សំងំយកសុខរៀងៗខ្លួន ។ ក្រុមប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្នុងស្ថានីយ៍ខាងលើ សុំសំណូមពរទៅលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាមានវិធានការណ៍ដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ផង ពិសេសសុំពិនិត្យមើលការងារ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរីផងទានថាតើហេតុអីបានជាកាន់ជើងប្រជាពលរដ្ឋម្ខាងៗចឹង?៕