» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5894 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696065 នាក់

លោក​សុខ​ឥសាន​ឌឺ​សន្និសីទ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​លោក​សមរង្សី​កោត​ស​សើរ​!

 

​ភ្នំពេញ​អាមេរិក​៖​លោក សុខ​ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​បណ្ដាញ​សង្គម តេ​ឡេ​ក្រាម​នៅ​ថ្ងៃទី​២ ធ្នូ​២០១៨​បាន​លើក​ថា​ឧបាយកល​របស់​ទណ្ឌិត​សម រង្ស៊ី​បានរៀបចំ​គម្រោង​ធ្វើ​របស់​ដែល​ហៅថា សន្និសីទ​ពិភពលោក​ក្នុងចំណោម អ្នកគាំទ្រ​ខ្លួន​នៅ​ទីក្រុង​អា​តា​ត្ល​ង់​តា​រដ្ឋ​អូ​ហៃ​យូ ស​រដ្ឋ​អាមេរិក​ក្នុង​ឧបាយកល​ទុច្ចរិត ចង់​ដណ្តើម​តួ​នាទ​ដឹកនាំ​អតីត​បក្សប្រឆាំង ដែល​បាន​ងាប់​ទៅហើយនោះ​បានបង្ហាញ​ពី​កា​បែកបាក់​។a kem sieng sok 

លោក សុខ​ឥសាន បញ្ជាក់​៣​ចំណុច​ច្បាស់ៗ​ថា​៖ ១- ពាក្យ​ដែល​ទណ្ឌិត​សម រង្ស៊ី​ថា​សម រង្ស៊ី​និង​កឹម សុខា​ជាម​នុស្ស​តែមួយ​គឺ​មិន​ពិត​ទាល់តែសោះ ។ ២- ឧបាយកល​ចង់​ដណ្ដើម​អំណាច​របស់​ទណ្ឌិត​សម រង្ស៊ី​ត្រូវ​បរា​ជ៍យ ។​

៣-​ផ្ទៃក្នុង​អតីត​បក្សប្រឆាំង​រួមទាំង​របស់​ដែល​ហៅថា ចលនា​សង្គ្រោះ​ជាតិ បែកបាក់​គ្មាន​ទីបញ្ចប់​។ នេះ​ជា​លទ្ធផល​នៃ​នយោបាយ​បាយឡុកបាយឡ របស់​ទណ្ឌិត​សម រង្ស៊ី​ដែល​ត្រូវ​ទទួល បរាជ័យ​ជា​រៀងរហូត “​។​

​ការបញ្ចេញមតិ​របស់​លោក​សុខ​ឥសាន​គឺ​ក្រោយ​ក្រុមគាំទ្រ​អតីត​បក្សប្រឆាំង ដែលមាន​និន្នាការ សម រង្ស៊ី និយម បានរៀបចំ​កិច្ចប្រជុំ​មួយ ចាប់ផ្ដើម​ពីថ្ងៃ​ទី ១-២ ខែធ្នូ​នេះ នៅ​ក្រុង​អាត់​ត្ល​ង់​តា (Atlanta) រដ្ឋ Georgia នៃ​សហរដ្ឋអាមេរិក ក្រោមរូបភាព​រិះរក​មធ្យោបាយ ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​។​ក្នុងនោះ​ក្រុម​សហ​មេធាវី​ការពារ​ក្ដី លោក កឹម សុខា ចេញ​សេចក្ដីថ្លែងការណ៍ ច្រានចោល គឺ​មិន​ទទួល​ដឹងឮ និង​មិន​គាំទ្រ នូវ​ការរៀបចំ​និង​ការសម្រេច​ណាមួយ នៃ​សន្និសីទ​កាលពី ថ្ងៃទី​១ និង ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​អា​តា​ឡង់​តា សហរដ្ឋអាមេរិក របស់​ក្រុម​អ្នកគាំទ្រ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ នោះទេ ។​

​សហ​មេធាវី​ការពារ​សិទ្ធិ លោក កឹម សុខា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២ ខែធ្នូ​នេះ​ថា ការបញ្ចេញ​ទស្សនៈ​របស់លោក កឹម សុខា ខាងលើនេះ មិន​ស្ថិត នៅក្រោម​ការបង្ខិតបង្ខំ របស់​បុគ្គល​ណាមួយ​ឡើយ​។​“​យើងខ្ញុំ​ជា​សហ​មេធាវី សូមបញ្ជាក់ថា ទោះបីជា​ឯកឧត្តម កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាម ផ្លូវ​តុលាការ​ក៏ដោយ ក៏​ឯកឧត្តម កឹម សុខា នៅតែមាន​សិទ្ធិ​ក្នុង​ការតវ៉ា ការពារ ទាមទារ និង​បដិសេធ នូវ​អ្វីដែល​ប៉ះពាល់​ដល់​សិទ្ធិ​គាត់​។

ឯកឧត្តម កឹម សុខា មាន​សិទ្ធិ​បញ្ចេញមតិ ដោយ​ខ្លួន​គាត់​ផ្ទាល់ ឬ​តាមរយៈ​មេធាវី ស្របតាម​បញ្ញា​ត្តិ​ច្បាប់​”​។​
​សេចក្ដីថ្លែងការណ៍​បន្តថា “​យើងខ្ញុំ​ជា​សហ​មេធាវី ដែល​ទទួល​សិទ្ធិ​ការពារ​ក្ដី​ជូន ឯកឧត្តម កឹម សុខា គឺ​អនុវត្ត​ស្របតាម ក្របខ័ណ្ឌ​វិជ្ជាជីវៈ តាម​ឆន្ទៈ​កូនក្ដី និង​មានការ​ទទួលខុសត្រូវ​។ ក្នុងករណី​យើងខ្ញុំ​ជា​សហ​មេធាវី បំពេញបេសកកម្ម​ណាមួយ ដោយ​បំពេញ​ឆន្ទៈ​របស់​ឯកឧត្តម កឹម សុខា ដែលជា​កូនក្ដី គាត់​មាន​សិទ្ធិ​ពេញ លេញ ក្នុងការ​បញ្ឈប់​បេសកកម្ម​យើងខ្ញុំ ជា​មេធាវី​បាន​គ្រប់ពេលវេលា​។ បច្ចុប្បន្ន​យើងខ្ញុំ​នៅតែ​ជាស​ហមេ​ឆ​ធា​វី ការពារ ក្ដី​ជូន ឯកឧត្តម កឹម សុខា ដដែល​”៕

​ទោះជា​យ៉ាងណា លោក អ៊ុង រិទ្ធី ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ដែល​រៀបចំ​សន្និសីទ​នេះ បាន​អះអាងថា លោក សម រង្ស៊ី គ្រាន់តែ​ចូលរួម​ក្នុងនាម​ជា​អ្នកសង្កេតការណ៍​តែប៉ុណ្ណោះ ហើយ​ថា​សន្និសីទ​នេះ មិនមែន​ធ្វើឡើង​ដើម្បី​ជ្រើសរើស​លោក សម រង្ស៊ី ឲ្យ​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​នោះទេ​។​

 លោក សម រង្ស៊ី ដែល​បាន​ទៅ​ចូលរួម​សន្និសីទ​នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា «​ក្នុង​កាលៈទេសៈ​ដែល​លោក កឹម សុខា ត្រូវបាន​ជន​ផ្តាច់ការ លោក ហ៊ុន សែន ចាប់យក​ធ្វើជា​ចំណាប់ខ្មាំង ហើយ​ដោយសារតែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កម្ពុជា ត្រូវគេ​គំរាមកំហែង យើង​យល់ឃើញថា មានតែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្រៅ​ប្រទេស​ទេ ដែល​អាច​ជួបជុំគ្នា និង​ពិភាក្សាគ្នា ដើម្បី​កំណត់​យុទ្ធសាស្ត្រ និង​ធ្វើ​សេចក្តីសម្រេច​សមស្រប​ទាន់ពេលវេលា ក្នុង​គោលបំណង​រក​ដំណោះស្រាយ ចំពោះ​វិបត្តិ​នយោបាយ​សព្វថ្ងៃ នៅ​កម្ពុជា​»​។​លោក​សម រង្ស៊ី ថែមទាំង​ថ្លែង​សរសើរ​ការរៀបចំ​ស​ន្និសិទ​នេះ​ថែមទៀត បើទោះបី​លោក​កឹម សុខា បានប្រកាស​មិន​គាំទ្រ​ពី​ប្រទេស​កម្ពុជា​ក៏ដោយ​។

​លោក​សម រង្ស៊ី បាន​ថ្លែង​អបអ​សាទរ​ចំពោះ​ការរៀបចំ​សន្និសីទ​ពិភពលោក​ស្តី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​សម រង្ស៊ី ក៏បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ​ដែល​បានឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​មក​ចូលរួម​សន្និសីទ​នេះ ហើយ​លោក​ក៏បាន​កោតសរសើរ​និង​អរគុណ​ដល់​ពួកគេ​ដែល​បាន​ចំណាយ​ទាំង​ពេលវេលា និង​ធនធាន​ផ្ទាល់​មក​ចូលរួម​សន្និសីទ​នៅ​សហរដ្ឋអាមេរិក​។

សន្និសីទ​នេះ គឺមាន​ប្រតិភូ​ចូលរួម​ជាង ៤០០ នាក់ មកពី​សហរដ្ឋអាមេរិក កាណាដា ទ្វីបអឺរ៉ុប រួមមាន បារាំង ប៊ែ​ល​ហ្សិ​ក ស្វី​ស អាល្លឺម៉ង់ អុ​ី​តា​លី អូទ្រីស ហូ​ឡង់ ន័​រវេ ស៊ុយអែត និង​ហ្វាំ​ង​ឡង់​។ ចំណែក ទ្វីបអាស៊ី​វិញ មាន​តំណាង​ពី​កម្ពុជា ថៃ ម៉ាឡេស៊ី ជប៉ុន និង​កូរ៉េខាងត្បូង ខណៈ​មកពី​ទ្វីប​អូ​សេ​អា​នី ប៉ា​ស៊ី​ហ្វិ​ច មាន​តំណាង​ប្រចាំ អូស្ត្រាលី និង​ញូ​ហ្សេ​លែ​ន​។ នេះ​បើតាម​លោក សម រង្ស៊ី​។a kem law3 a kem law a kem lawyera 


​