» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7258 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697429 នាក់

ប្រឡាយ​រំដោះ​ទឹក​កុំ​ឲ្យ​លិច​ភ្នំពេញ​ទើបបាន​៨៥​ភាគរយ​ក្នុងពេលដែល​ជាយក្រុង​ទឹក​លិច​


​កំពង់ស្ពឺ​៖ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក លោក ចាន់ ស៊ី​ណាត បាន​ថ្លែងថា​គម្រោង​ដោះ​ទឹក និង​បង្វែរ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ទើប​អនុវត្តបាន​រយៈពេល ៧​ខែ ហើយ​លទ្ធផល​ការងារ​សម្រេចបាន​ចំនួន ៨៥% ដោយបាន​អនុវត្ត​លើ​ជំហាន​ធំៗ​ចំនួន​ពីរ​គឺ​ជំហាន​ចំពោះមុខ និង​ជំហាន​បន្ទាន់ ដើម្បី​ដោះ​ទឹក និង​បង្វែរ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​។​a sinat 
​

លោក ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្នុងឱកាស​បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ជំរុញ​ការអនុវត្ត​នៅ​ការដ្ឋាន​ជាក់ស្តែង​ឱ្យបាន​ទាន់​រដូវ​កាលនា​រដូវវស្សា​ខាងមុខ​នេះ ក្នុង​គម្រោង​ដោះ​ទឹក និង​បង្វែរ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ក្នុង​ខេត្តកំពង់ស្ពឺ​បានឲ្យដឹងរៀងនេះ។​​លោក​រដ្ឋលេខាធិការ ចាន់ ស៊ី​ណាត បាន​បញ្ជាក់ថា នៅសល់​បញ្ហា​ពាក់ព័ន្ធ​ខ្លះៗ​ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម បណ្តា​ស្ថាប័ន​នានា និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បាននិងកំពុង​បន្ត​ដោះស្រាយ​យ៉ាងសកម្ម ដោយបាន​សម្រេច​លទ្ធផល​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​សូមបញ្ជាក់ថា​៖ មកដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ នេះ ទឹកស្ទឹង​ព្រែក​ត្នោត​នៅតែ​បន្ត​ជន់​ឡើង​កាន់តែខ្លាំង​ថែមទៀត មិនទាន់​មានការ​ថម​ថយ​ទៅវិញ​នៅឡើយ​ទេ ។ ទឹកបាន​ជន់​ហៀរ​ចេញពី​ស្ទឹង​ហូរ​ក្នុង​ភូមិឋាន​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​លិច​ជាច្រើន​ខ្នង​បន្ថែមទៀត នៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​ការលិចលង់​បាន​កើន​ឡើងដល់​ចំនួន​៥​សង្កាត់ ស្មើ​និង​១៤​ភូមិ​,១៦២​ខ្នង​ផ្ទះ​,២០២​គ្រួសារ ប៉ះពាល់​មនុស្ស​៨៣៥​នាក់ ,​ផ្លូវ​បេតុង​ក្នុងភូមិ​ចំនួន​៤​ខ្សែ ,​វត្ត​ចំការ​ខ្សាច់​១,​សាលាសង្កាត់​ស្ពានថ្ម​១ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ពានថ្ម​១​ផងដែរ ប៉ុន្តែ​មិនបាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ឡើយ ។​

​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​ស្ថានភាព​ទឹកស្ទឹង​នោះ​ជាប់​ជាប្រចាំ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ឬ​ជម្លៀស​ប្រជាពលរដ្ឋ​គ្រប់ពេល ក្នុងករណី​ដែល​ទឹក​ជន់​កាន់តែខ្លាំង​ថែមទៀត​នោះ ។​a sinat1 a sinat2 a sinat3 
​