» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10897 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701068 នាក់

អង្គភាព​កាសែត​មាតុភូមិ​មិន​ពេញចិត្ត​ទង្វើ​បង្កចល្លាចល​ពី​ក្រុម​ជ្រុលនិយម​


​ភ្នំពេញ​៖​អង្គភាព​សារព័ត៌មាន គេហទំព័រ មាតុភូមិ www.meatophoum.com បាន​សង្កេតឃើញថា : ក្នុង​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ រលក​នៃ​ស្រមោល​បដិវត្តន៍​ពណ៌ បាន​នឹង​កំពុងពុះ​កញ្ជ្រោល​កើតឡើង​សារជាថ្មី​ម្តងទៀត ហើយ​តាម​ការឃោសនា អូសទាញ ញុះញង់ បញ្ឆេះ​កំហឹង​របស់​ក្រុមមនុស្ស​ខ្មែរ​មួយចំនួន​តូច ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស ។a meatophoum

ពួក​ជ្រុលនិយម​មួយ​ដំបរ​ស្វា​នេះ បាន​បំផុស បំផុល អូសទាញ និង​ញុះញង់​ប្រជាពលរដ្ឋ ជាពិសេស​ក្រុមយុវជន​វ័យក្មេងៗ​អោយ​នាំគ្នា​ងើបឈរ​ធ្វើបាតុកម្ម ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ឡេះ​ប្រឆាំង​តវ៉ា សុំអោយ​រដ្ឋាភិបាល​កម្ពុ​ជា បញ្ឈប់​គំរោង​អភិវឌ្ឍន៍​តំបន់ ត្រីកោណ កម្ពុជា ឡាវ វៀត ណា​ម ឬ​ហៅ​កាត់​ថា : CLV-DTA ក្នុង​គម្រោង​នោះ កម្ពុ​ជាមាន​ចំនួន​០៤​ខេត្ត គឺ​ខេត្ត រតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ។ ក្រុម​ជ្រុល និយម​មួយ​ដំបរ​ស្វា​នេះ បានរៀបចំ​ផែនការ មាន​សេណា​រី យោ​យ៉ាង​ច្បាស់លាស់ តាម​ខ្សែបណ្តាញ​របស់​ពួកគេ តាមរយ​: ប្រព័ន្ធ​តេ​ឡេ​ក្រាម និង​បណ្តាញ​សង្គម facebook ធ្វើការ​ឃោសនា​បំភ្លៃ​ការពិត បំភ័ន្ត​សាធារណមតិ​ជាតិ - អន្តរជាតិ​អំពី​គំរោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV នេះ​ថា : រាជរដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ទឹកដី ចំនួន​០៤​ខេត្ត គឺ​ខេត្ត ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្តរតនគិរី ទៅអោយ​ប្រទេស​វៀតណាម សំដៅ​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​កំហឹង​ក្តៅ​ឡើង​ប្រឆាំងនឹង​រាជរដ្ឋាភិបាល ដោយ​ពួកគេ​បានកំណត់​យក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៤ ខាងមុខនេះ ជា​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅ​រាជធានី​ភ្នំពេញ មុខ​ព្រះបរមរាជវាំង ។

អង្គភាព​គេហទំព័រ មាតុភូមិ យល់ឃើញថា : ពួក​មេដឹកនាំ​ជ្រុលនិយម​បី​-​បួន​នាក់​នេះ បានដឹង​ច្បាស់ អំពី​ផែនការ​រៀបចំ​របស់​ពួកគេ​ថា​:​ពិតជា​មិនអាច​ធ្វើទៅ​រួច​ទេ ប៉ុន្តែ​ដើម្បី​មហិច្ឆតា កេងចំណេញ​នយោបាយ និង​ផលប្រយោជន៍​ផ្ទាល់ របស់​បក្ខ ពួកខ្លួន ពួកគេ​ខិតខំ​បំផុសបំផុល ញុះញង់ អូសទាញ​ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​កងកម្លាំងប្រដាប់អាវុធ អោយ​ក្លាហាន ហ៊ាន​ក្រោកឈរ​ប្រឆាំងនឹង​មេដឹកនាំ ដូច​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ។ អង្គភាព​គេហទំព័រ មាតុភូមិ គឺជា​សារព័ត៌មាន​របស់​ជាតិខ្មែរ​មួយ ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម បំរើ​សង្គម និង​ប្រជាជន​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២មក​រហូតដល់​បច្ចុប្បន្ន​នេះ ពិតជា​បាន​មើលឃើញ​ច្បាស់​ជាក់ស្តែង​នូវ​រាល់​សកម្មភាព និង​ស្ថានការណ៍ វិ​វ​ឌ្ឃ​ន៍​ឥតឈប់ឈរ របស់​ប្រទេស​កម្ពុជា ក្រោម​របប​រាជាធិបតេយ្យ អាស្រ័យ​ធម្មនុញ្ញ អស់​រយ​:​កាល​ជាង​៧​អាណត្តិ នៃ​រដ្ឋសភាជាតិ​ជា​បន្តបន្ទាប់ ។

ដូច្នេះ ពួក​ជ្រុលនិយម​មួយ​ដំបរ​ស្វា​នេះ មិនត្រូវ​ប្រៀបធៀប​មេដឹកនាំ​ប្រទេស​កម្ពុជា ទៅនឹង​មេដឹកនាំ ប្រទេស​ផ្សេងៗ​ទៀត​បានទេ ពីព្រោះ​មេដឹកនាំ​ប្រទេស​កម្ពុជា គឺជា​វីរ​:​ជន​ស្នេហា​ជាតិ​ពិតប្រាកដ ឈរ​ការពារជាតិ អធិបតេយ្យ បូរណភាព​ទឹកដី ហ៊ាន​ធ្វើ​ពលី​កម្ម​គ្រប់​ឧបសគ្គ ដើម្បី​សង្គ្រោះ​ជាតិ ការពារ​អាយុជីវិតរ​បស់​ប្រជាជន​គ្រប់​កាល​:​ទេស​: ដោយ​មិន​រួញរា ឬ រត់ចោលស្រុក​ម្តងណា​ទេ ។ ដោយឡែក ចំពោះ​គម្រោង​សហប្រតិបត្តិការ​អភិវឌ្ឃន៍​តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ហៅ​កាត់​ថា : CLV-DTA របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា ពិតជា​មាន​សារ​:​សំខាន់​ខ្លាំងណាស់ សំរាប់​ប្រជាជន​កម្ពុជា​យើង​ជាច្រើន​វិស័យ ដូច​ការរៀបរាប់​បញ្ជា​ក់​ពី​លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នាពេល​ថ្មីៗ​នេះ បន្ថែម​ពីលើ​ការបកស្រាយ​បំភ្លឺ​ជូន​សាធារណ​:​មតិ​ជាតិ និង អន្តរជាតិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។​

​អង្គភាព​គេហទំព័រ មាតុភូមិ សូម​ប្រកាស​ថ្កោលទោស​ដាច់ អហង្ការ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុម​ជ្រុលនិយម មួយ​ដំបរ​ស្វា ដែល​ធ្វើ​ការឃោសនា អូស ទាញ ញុះញង់ បញ្ឆេះ​កំហឹង បង្កចលាចល អសន្តិសុខ អស្ថេរភាព ក្នុង​គោល បំណង​បំផ្លិចបំផ្លាញ​សមិទ្ធផល​ជាតិ និង​ដំណើរការ​អភិវឌ្ឃន៍​តំបន់ត្រីកោណ CLV-DTA នេះ ។ ដូច្នេះ​សូម​បងប្អូន​ប្រជា ពលរដ្ឋ​ទាំងអស់​កុំ​ភាន់ច្រឡំ លង់​ជឿ​ការ​ញុះញង់​អូសទាញ​របស់​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច​នេះ អោយសោះ ព្រោះ​អាច​នាំអោយមាន​ទោសទណ្ឌ​ជាប់​ដល់​ខ្លួន ។ សូម​បងប្អូន​រក្សា​ភាព​ស្ងៀមស្ងាត់ ជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​បន្ត​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​យើង ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ៕
​ភ្នំពេញ​, ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០២៤​អង្គភាព​គេហទំព័រ មាតុភូមិ​(www.meatophoum.com)a meatophoum1

​