» សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​ » ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ » នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​ » បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ » រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​ » រដ្ឋ​ទម្លាក់​លុយ​៣០​លាន​ដុល្លារ​ទិញស្រូវ​កុំ​ឲ្យ​ថោក​ពេក​ទប់​ចល្លាចល​! » កសិករ​នៅ​ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង ពិសេស​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា មេត្តាជួយ​អន្តរាគមន៍​អោយ​ស្រូវប្រាំង​មានតម្លៃ​ខ្ពស់ជាង ១០០០​រៀល ក្នុង​០១ គីឡូក្រាម » តំបន់​ស្វយ័ត Greenland បង្ហាញ​ជំហរ​សហការ​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ លើ​វិស័យ​ការពារជាតិ​និង​រុករក​រ៉ែ​ » ដំណោះស្រាយ​ពេល​ស្រូវ​ថោក​!​ក្រសួងកសិកម្ម​ដាក់ទុន​ឱ្យ​សហគមន៍​ខ្ចី ក្នុង​រង្វង់​៥​លាន​ដុល្លារ ដោយ​មិនចាំបាច់​ឱ្យ​កសិករ​សមាជិក​ពិបាក​ជាប់បំណុលគេ ?! » បង្ក្រាប​ជន​កាប់​ម៉ូតូ​នៅ​ច្បារអំពៅ​និង​ប្លន់​ម៉ូតូ​នៅ​ចោមចៅ​ » ចូល​ព្រៃ​ដាក់​អន្ទាក់​មាន់ព្រៃ នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​ដំរីព្រៃ​ព្រេច​ស្លាប់​! » នៅ​ឆ្នាំ ២០២៤ កម្ពុជា អនុម័ត​លើ​គម្រោង​វិនិយោគ​មានតម្លៃ​ទុន​សរុប ៦,៩​ពាន់​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន​ជាង​៣០​កន្លែង​ » បើ​សេចក្តីព្រាងច្បាប់ អនុញ្ញាតឱ្យ​បើក​កា​ស៉ី​ណូ​និង​ល្បែង​ស៉ី​សង ស្របច្បាប់​នៅ​ថៃ​អនុ​ម​ត័​វា​នឹង​សម្លាប់​កាស៊ីណូ​ខ្មែរ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2421 នាក់

ម្សិលមិញ 6046 នាក់

សរុប 15871217 នាក់

ជំនួប​លើក​ទី​៣​ឆ្នាំ​២០១៩​សម្តេច​តេ​ជោ ហ៊ុន សែន​ផ្តល់​អនុសាសន៍អនុវត្តន៍​ចំនួន​៨​ចំណុច​ដល់​អ្នកសារព័ត៌មាន​ជាតិ​!


ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិ​យ​ជួប​សំណេះសំណាល​និង​ពិសា​របាយ​សាមគ្គី​ជា​លើក​ទី​៣​ជាមួយ​អ្នកព័ត៌មាន ៤,៥០០​នាក់ មកពី​ស្ថាប័ន​ផ្សេងៗ​ក្នុងនោះមានថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​, សារព័ត៌មាន​បោះពុម្ពផ្សាយ​, ក្រុម​សារព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook, គេហទំព័រ និង TV Online, អ្នកនាំពាក្យ​ក្រសួង​-​ស្ថាប័ន​, អ្នកនាំពាក្យ​រាជធានី​-​ខេត្ត និង​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នា​ល្ងាច​ថ្ងៃ​សុក្រ ៦​កើត ខែបុស្ស ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ។a da hun4 

សម្តេច​តេ​ជោ​នាយ​រក​ដ្ឋ​មន្ត្រី បានប្រកាស​ឲ្យ​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​បានដឹងថា សម្តេច​តេ​ជោ​បានសម្រេច​បញ្ចប់​រឿងរ៉ាវ​មួយ​ដ៏​សំខាន់​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ចាប់ពីពេលនេះ​តទៅ​នៅតាម​ច្រកព្រំដែន​ទាំងអស់ គឺ​មិន​ឲ្យ​មាន​ផ្នែក​ណា​ផ្សេង​ក្រៅតែពី “​នគរបាល​អន្តោប្រវេសន៍ និង​គយ “ តែប៉ុណ្ណោះ​។ ភ្នាក់ងារ​ដទៃៗ​ទៀត រួមទាំង​កាំកុងត្រូល គឺ​ត្រូវ​ដកចេញ​អោយអស់​។ ទន្ទឹមនឹងនោះ ក៏ត្រូវ​បញ្ចុះតម្លៃ​ស្កែ​ន (Scan) ទំនិញ​ផងដែរ ដើម្បីអោយ​អ្នករកស៊ី​ទទួលបាន​ផលចំណេញ​កាន់តែច្រើន​។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់​ថា​ការអនុវត្ត​បែបនេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លុបបំបាត់​ភាព​អសកម្ម​ផ្សេងៗ និង​អំពើរ​ពុករលួយ​ជាដើម និង​ម្យ៉ាងវិញទៀត​គឺ​បាន​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ពាណិជ្ជករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ប្រកប​អាជីវកម្ម​ផងដែរ​។ ទន្ទឹម​និង​នេះ គឺ​នឹង​ជួយ​អោយ​សេដ្ឋកិច្ចជាតិ​មាន​ដង្ហើមរស់​បាន​ដោយ​ស្រួល​ទៀតផង​។a da hun8

​សម្រាប់​អ្នក​សារ​ពត៍​មាន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់ជាអនុសាសន៍ចំនួន៨ចំណុចសម្រាប់ជាការអនុវត្ត​រួមាន​:
១) ស្ថាប័ន​ព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ដើរតួនាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមជាតិ​ពិតប្រាកដ​។ សូមកុំ​ឲ្យ​កញ្ចក់​នោះ​ជា​កញ្ចក់​ដែល​បែក​ធ្លុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​សង្គម​។​

២) ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដោយមាន​ការពន្យល់​ច្បាស់លាស់​ទៅ​ប្រជាពលរដ្ឋ​អោយបាន​យល់​ជ្រួតជ្រាប​អំពី​ទិសដៅ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​នាំយក​នូវ​អ្វីដែល​ជាការ​ពិត​ពី​ប្រជាពលរដ្ឋ​មកកាន់​រដ្ឋាភិបាល​វិញ គឺ​ទាំង​ក្នុង​កម្រិត​តាក់តែង និង​កម្រិត​អនុវត្តន៍​អោយមាន​ប្រ​សិ​ទ្ឋ​ភាព​។​
៣)​ស្នើអោយ​សារព័ត៌មាន​ត្រូវ​ចេះ​ចូលរួម​ជួយ​រិះគន់​ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង និង​ផែន​ការដែល​បានដាក់​ចេញ នៃ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ធ្វើការ​កែលំអរ ហើ​ក៏​មិនមែន​រិះគន់​ដើម្បី​តែ​ជាន់ពន្លិច​នោះទេ​។

៤) សំណូមពរ​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួម​សិក្សា​វិភា​គជា​លក្ខណៈ​អន្តរជាតិ ដើម្បី​បានដឹង​អំពីរ​រឿងរ៉ាវ​ទាំងឡាយ​ដែល​កើតមានឡើង​នៅលើ​ពិភពលោក ហើយក៏​ចង់​ឲ្យ​អ្នកសារព័ត៌មាន​ក្លាយទៅជា​អ្នកវិភាគ​ផងដែរ​ចំពោះ​ព្រឹត្តិការណ៍​ក្រៅប្រទេស ពីព្រោះ​កន្លងមក​មាន​បរទេស​គេ​វិភាគ និង​ផ្សាយ​ពី​កម្ពុជា ដូច្នេះ​យើង​ត្រូវ​ចេះ​សិក្សា​បកស្រាយ និង​វិភាគ​ពី​គេ​វិញ​ផងដែរ​។​
៥)​សំណូមពរ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ឲ្យ​បាន​ត្រឹមត្រូវ មាន​ក្រមសីលធម៌​វី​ជ្ជា​ជីវៈ ពិសេស សម្តេច​តេ​ជោ​បាន​សំណូមពរ ដល់​អ្នក​ប្រ​ប្រាស់​បណ្តាញ​សង្គម ហ្វេ​ស​បុគ (Facebook) សូមកុំ​ឲ្យ​មានការ​ជេរប្រមាថ ហែកកេរ្តិ៍​ខ្មាស់​គ្នា ដែល​នាំ​ឲ្យ​មានរឿង​ប្តឹងផ្តល់ និង​ឡើង​តុលាការ​ជាដើម​។ សូម​រក្សា​តំលៃ​របស់ខ្លួន ពិសេស​អ្នកសារព័ត៌មាន​ត្រូវធ្វើ​ព័ត៌មាន​ដែល​ច្បា​ស់ពិត កុំ​ស្មានៗ ហើយក៏​មិនត្រូវ​ដើរតួ​ជា​តុលាការ​កាត់ក្តី​ឡើយ​។

៦) ត្រូវ​ចូលរួម​លុបបំបាត់​អ្នក​សា​រព​ទ័​មាន​ជម្រិត​ទារប្រាក់ គឺ​កុំ​ធ្វើជា​អ្នកសារព័ត៌មាន​សម្រាប់​តែ​ជម្រិត​ទា​លុយ​ពី​គេ ឬ​មាន​លក្ខណៈ​ជា​ក្រុម​ព័ត៌មាន “​ម៉ាហ្វីយ៉ា​”​។​
៧) កុំ​ផលិត និង​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​មិនបាន​ផ្តល់​ប្រយោជន៍​ដល់​សង្គម​។ ម្យ៉ាងវិញទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ គឺ​អ្នកសារព័ត៌មាន​ត្រូវ​បញ្ចេញ​ព័ត៌មាន​ពិតប្រាកដ​ចេញមក​បកស្រាយ ដើម្បី​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​។​

៨) ត្រូវខិតខំ​លើកកម្ពស់​សមត្ថ​ភា​ពបុ​គ្គ​លិកសារ​ព័ត៌មាន និង​ធ្វើការ​បណ្តុះ​បណ្តា​ធនធានមនុស្ស និង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ជាពិសេស ត្រូវ​ទំនាក់ទំនង​ជាមួយ​បណ្តា​សមាគម ស្ថាប​ន័​ជំនាញ សកលវិទ្យា​ល័យ និង​ក្រសួង​ព័ត៌មាន​ជាដើម ដើម្បី​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​នូវ​ជំនាញ​សារព័ត៌មាន​បន្ថែមទៀត​។ ម្យ៉ាងទៀត គឺ​ត្រូវ​ទាក់ទង​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់ ដើម្បី​បង្កើន​គុណភាព​ការងារ និង​ការផលិត​ឲ្យ​មាន​ភាព​កាន់តែ​ល្អប្រសើរ​។​
 

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គាំទ្រ​និង​ជំរុញអោយមាន​ការរៀប​ចំ​យុ​ទ្ឋ​នា​ការប្រកួតប្រជែង អំពី “​ការផលិត​ព័ត៌មាន​ពិត ហើយ​លឿន បើ​អាចធ្វើ​ច្រើន​ភាសា គឺ​រិត​តែ​ល្អ​”​។ សម្តេច​តេ​ជោ ក៏បាន​គាំទ្រ និង​ជំរុញអោយមាន​ប្រ​ព័​ន្ឋ​ផ្សេ​ព្វ​ផ្សាយ​អន​ឡាញ (online)​អោយបាន​ច្រើន ព្រោះ​សព្វថ្ងៃនេះ​អ្នកតាមដាន​ព័ត៌មាន​មិនសូវ​រង់ចាំ​មើល​តាម​ទូរ​ទស្ស​ទេ​។​
​នៅថ្ងៃនេះ សម្តេច​តេ​ជោ បានបញ្ជាក់​ជូន​អ្នកសារព័ត៌មាន​ទាំងអស់​ថា សម្តេច​នឹង​នៅ​បន្ត​ដឹកនាំ​ប្រទេស​យ៉ាងហោចណាស់​ដល់​ឆ្នាំ ២០២៨ ដែល​សម្តេច​គ្រោង​នឹង​ជួប​បងប្អូន​អ្នកសារព័ត៌មាន​ចំនួន ៩​ដង​ទៀត​។a da hun6 a da hun1 a da hun5 a da hun7 a da hun9