» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9870 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700041 នាក់

សម្តេច ម៉ែន សំអន​ស​សើរ ព្រឹត្តិការណ៍ “​ស្នាមញញឹម​នៃ​កម្ពុជា​” ថា ឆ្លើយតប​យុទ្ធនាការ “​ទស្សនា​សៀមរាប ឆ្នាំ​២០២៤”


​សៀមរាប​៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ចាត់ទុក ព្រឹត្តិការណ៍ “​ស្នាមញញឹម​នៃ​កម្ពុជា​” នៅមុខ​ប្រាសាទអង្គរវត្ត​នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​នេះ ថា បានរួម​ចំណែក​ក្នុងការ ឆ្លើយតប​ទៅនឹង​យុទ្ធនាការ “​ទស្សនា​សៀមរាប ឆ្នាំ​២០២៤​។a men angkor2 

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត មានប្រសាសន៍ថា កាលពី​អតីតកាល​កម្ពុជា ពោរពេញ​ដោយ​សង្គ្រាម ពុំមាន​អ្នកណា​មាន​សិទ្ធ​សេរីភាព រង​នូវ​ការកាប់សម្លាប់ បែកបាក់​និរាស​ព្រាត់ប្រាស់​គ្រួ​គ្រួសារ គ្មាន​ទ​ស្នាមញញឹម ។ ប៉ុន្ដែ ព្រឹត្តិការណ៍​ថ្ងៃនេះ កើតចេញពី​ប្រទេស​មាន​សុខសន្តិភាព ទើប​មាន​កម្មវិធី ស្នាមញញឹម​នៃ​កម្ពុជា​ថ្ងៃនេះ ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ និង​ទិសដៅ​ការ​ទស្សនា​ខេត្តសៀមរាប​ឆ្នាំ​២០២៤ ដែល​បាន​ដាក់ចេញ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កាលពីដើមឆ្នាំ​កន្លងទៅ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប​ឲ្យ​ងើប​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន ថ្លែង​នូវ​ការកោតសរសើរ វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ ដល់​សមាគម​សិល្បករ​ខ្មែរ ក៏ដូចជា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ក្រសួងទេសចរណ៍ ក្រសួង​កិច្ចការនារី រដ្ឋបាល​ខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង​សហព័ន្ធ ទេសចរណ៍​បានរួម​សហការគ្នា​យ៉ាង​ល្អ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍ «​ស្នាមញញឹម​នៃ កម្ពុជា​» ដែល​បានរួម​ចំណែក និង​ឆ្លើយតប​ទៅនឹង​យុទ្ធនាការ “​ទស្សនា​សៀមរាប ឆ្នាំ​២០២៤” របស់​រាជរដ្ឋាភិបាល​សំដៅ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង ខេត្តសៀមរាប​។

​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ បាន​លើកឡើងថា ព្រឹត្តិការណ៍ ស្នាមញញឹម​នៃ​កម្ពុជា គឺជា​ការផ្តល់​ឱកាស​ឲ្យ​សិល្បករ សិល្បការិនី​ដែលមាន​ឈ្មោះ​ល្បី​នៅលើ​បណ្តាញ​សង្គម និង​អ្នកជំនាញ​បង្កើត​មាតិកា​ល្អៗ​មកជួបជុំ​គ្នា​នៅលើ​ដែនដី​អង្គរ​ដ៏​អស្ចារ្យ ដោយមាន​គោលបំណង​រួមគ្នា​ក្នុង​ការផលិត​មាតិការ​វីដេអូ​ខ្លីៗ ស្តីអំពី​សុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​តំបន់​ទេសចរណ៍​ល្បីៗ​ក្នុង​តំបន់​អង្គរ ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍វប្បធម៌ ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​។​ស្នាមញញឹម​របស់​ខ្មែរ​គឺជា​ស្នាមញញឹម​មួយ​មិន​មែនមាន​ត្រឹមតែ​នៅលើ​ផ្ទៃមុខ​របស់​ជនជាតិខ្មែ​រ​មួយរូប​មួយរូប​នោះឡើយ គឺជា​ស្នាមញញឹម​ប្រកបដោយ​ព្រហ្ម​វិហារធម៌​នៃ​ប្រាសាទបាយ័ន​ជា​ស្នាដៃ​បុព្វបុរស​ខ្មែរ បានផ្ដល់​ជា​មរតក​បង្កប់​ក្នុង​ស្នាមញញឹម​របស់​កូន​ខ្មែរ​គ្រប់ៗ​ជំនាន់​ជា​បន្តបន្ទាប់ ដែល​នេះ​គឺជា​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ​រាក់ទាក់​ទាក់ទាញ​ដែល​ពិភពលោក​ទទួលស្គាល់​។

​ព្រឹត្តិការណ៍ “​ស្នាមញញឹម​នៃ​កម្ពុជា​” មាន​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២-១៦ ខែសីហា ឆ្នាំ​២០២៤​នេះ ជា​កក្តា​ជំរុញឱ្យមាន​កំណើន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែលមាន​បំណង​ចង់​ចូល​ទស្សនា ក៏ ដូចជា​បាន​សិក្សា​ឈ្វេងយល់​អំពី​វប្បធម៌ ប្រពៃណី​ខ្មែរ អម​ជាមួយនឹង​ការផ្ដល់​ឱកាស​ឱ្យ​ភ្ញៀវទេសចរ​ភ្លក់​នូវរស់​ជាតិ​ម្ហូប​ខ្មែរ​ដ៏​ឈ្ងុយ​ឆ្ញា​ញ់ និង​ស្នាមញញឹម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​ប្រជាជន​ក្នុងa men angkor a men angkor1 a men angkor3 a men angkor4 a men angkor5 ខេត្តសៀមរាប​៕

​