» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7058 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697229 នាក់

ល្ខោនខោល​របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្ក​ការ​យូណេស្កូ​


​ភ្នំពេញ​៖ នា​សម័យប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Center (SVICC) នៅ​ទីក្រុង ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី​ស ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ល្ខោនខោល​របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្ក​ការ​យូណេស្កូ​ជា​ផ្លូវការ​។​a khol3 

សម្តេចតេជោនាយក​រដ្ឋមន្ត្រី បានចាត់ទុក​សមិទ្ធផល​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា​។

តាមរយៈ​លិខិត​ផ្ញើជូន​ជនរួមជាតិ ដែល​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​សម្តេច​តេ​ជោ លើកឡើងថា សមិទ្ធផល​នេះ គឺជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​ដ៏​យូរអង្វែង និង​ការពុះពារ​យ៉ាងសកម្មរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សិល្បៈករ អង្គការ សមាគមន៍ សង្គម​ស៊ីវិល ដែល​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការគាំទ្រ​លើកទឹកចិត្ត​ពី​មហាជន​ទូទៅ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។​ការដាក់បញ្ចូល «​ល្ខោនខោល​» ទៅក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​នាពេលនេះ គឺជា​ការរួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក​។​

ដើម្បី​ចូលរួម​អបអរសាទរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ រួមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​ចូលរួម​វាយគង ទូងស្គ ទះ​ប៉ោត គោះ​ត្រដោក និង​ប្រើ​មធ្យោបាយ​ផ្សេងៗ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​នៅ​ម៉ោង ១០​នាទី​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​a khol4 a khol5 a khol1 a khol2 a khola a khola1 a khol2 (1) 

​