» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3145 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054374 នាក់

ប្រជាជន​ខ្មែរ​ចិន​សម្រុក​នាំគ្នា​ទៅ​វត្តភ្នំ​សែន​កាត់​ឆុងតែ​មេ​ហោរាសាស្ត្រ​ខ្មែរ​ថា​កុំ​ជ្រួលច្របល់​ពេក​!

​ភ្នំពេញ​៖​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣១​មករា​។​មុន​១​ថ្ងៃ​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​សែស្រឡាយ​ចិន​ជាច្រើន​នាក់ បាន​សម្រុក​ទៅធ្វើ​ការ​កាត់​ឆុង តាម​ប្រ​ពី​ណៃ​ទំនៀម​ទំលាប់​ដែលមាន​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ​នៅលើ​ព្រះវិហារ​ចិន «​តា​ព្រះ​ច‍ៅ​» មាន​ទីតាំង​ស្ថិត​លើ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។a china new year1 

​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ធ្វើការ​កាត់​ឆុង​នៅលើ​ព្រះវិហារ​តា​ព្រះ​ចៅ​បាន​សម្តែង នៅ​ការព្រួយបារម្ភ​ដែល​ពួកគាត់​មាន​ឆ្នាំ​ឆុង​តាម​ជំនឿ ទើប​នាំគ្នា​មក​ធ្វើការ​កាត់​ឆុង​និង​ធ្វើការ​បួងសួង​សុំ​សេចក្តីសុខ ជាមួយគ្នា ។

​តាអាចារ្យ ប្រាក់ សំណាង ប្រចាំការ​នៅលើ​ព្រ​វិហារ​តា​ព្រះ​ចៅ បាន​ប្រាប់​កាសែត​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ធ្វើការ​កាត់​ឆុង​នៅពេលនេះ មាន​ចំនួន​ច្រើនជាង​ឆ្នាំមុន ដោយសារតែ​ឆ្នាំមុន​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ជ​ងឺ​កូ​វីដ ដូច្នេះហើយ​ទើប​ឆ្នាំនេះ​មានការ​ធូ​ស្រាល​បន្តិច​ទើប​មាន​ប្រជាពលរដ្ឋ​ច្រើន​មកពី​គ្រប់ទិសទី​មក​ធ្វើការ​កាត់​ឆុង និង​សុំ​សេចក្តីសុខ​សប្បាយ​ទាំងអស់គ្នា​។

​លោកតា ប្រាក់ សំណាង​ដែល​ដុះ​ក្បាលពោះ​បន្តិច​បាន ឲ្យ​ដឹង​ទៀតថា សម្រាប់​ឆ្នាំខាល​ឆ្នាំនេះ​ឆ្នាំ​ដែល​ឆុង​ខ្លាំងជាងគេ​គឺ​ឆ្នាំវក​ដែល​គេ​ហៅថា​ឡាក់​ឆុង​ហើយ​ឆ្នាំ​បន្ទាប់មកទៀត​គឺ​ឆ្នាំកុរ និង​ម្សាញ់​?​។

​ជុំវិញ​រឿងរ៉ាវ​មួយ​នេះ​សម្រាប់ លោក អ៊ឹម បុរិន្ទ អ្នក​ហោរាសាស្ត្រ​ខ្មែរ និង​ជាទី​ប្រឹក្សា​អម​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ អន្តរជាតិ បាន​មានប្រសាសន៍​បកស្រាយ​ថា​៖​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​យើង​សង្កេតឃើញ​ហោរា​គ្រូទាយ ចិន​សែ​រីក​ព្រោងព្រាត​ពេញ​ហ្វេ​ស​ប៊ុ​ក ផេ​ក វា​ជា​ការល្អ​ម្យ៉ាងដែរ​ដែលមាន​ហោរា​ជាច្រើន​ដូច្នេះ ព្រោះ​ងាយស្រួល​ក្នុង​ការឱ្យ​គ្រូ​ហោរ​ជួយ​តម្រង់ទិស​ការងារ​អាជីវ​កម្ម​ខ្លះៗ​។​តា​មករ​សង្កេត​របស់​ខ្ញុំ​ឥឡូវនេះ​ហោរា​កាន់​ក្បួន​ចិន ដែល​យើង​ធ្លាប់​ហៅថា ចិន​សែ​មានការ​រីកដុះដាល​ខ្លាំង​ជា​គេ​ហើយក៏​ត្រូវប៉ាន់​ជាងគេ​ផង​។​តាម​ការសង្កេត​ក៏បាន​ឃើញថា​ហោរា​ខ្មែរ ហោរ​ដែលជា​អ្នក​ស្នង​រូប ហៅថា​ខ្មោ​.​ច​ចូល​ហោរា​ចូល​រូប​និង​ហោរ​មួយចំនួនទៀត​បានក្លាយ​ខ្លួន​ជា​ចិន​សែ​ស្ទើរ​ទាំងអស់​ទៅហើយ​។​

នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​គឺជា​ថ្ងៃ​ជិត​ដល់ពេល​ចូលឆ្នាំ​ចិន​និង​សែន​ដក​ជើងធូប​ស្រាប់តែ​ឮ​ចិន​សែ​ខ្លះ​ថា​ថ្ងៃ​សែន​មិនត្រូវ​ពាក់អាវ​ពណ៌​នេះ​ពណ៌​នោះ​គ្រូ​ខ្លះ​ថា​ហាម​ពណ៌​ក្រហម ពណ៌​មាស​ពណ៌​លឿង​។​ល​។​ហើយ​ឱ្យ​ពាក់​ពណ៌​ខ្មៅ​ពណ៍​ខៀវ សូម្បីតែ​របស់​សែន​ក៏​ឱ្យ​លាភ​ពណ៍​ខ្មៅ​ឬ​ខៀវ​ដែរ​។​ខ្ញុំ​គិតថា​គ្រូ​ច្រើនពេក​ខ្មែរ​ខ្សែស្រឡាយ​ចិន​ប្រហែល​កំពុង​វង្វេង​ហើយ​មិនដឹងថា​ធ្វើ​អ្វី​ឱ្យ​ត្រូវ​នោះឡើយ​។​សម្រាប់​ខ្ញុំ​សូម​ជម្រាប​បងប្អូន​ដែលជា​ខ្មែរ​សែស្រឡាយ​ចិន​(​កាត់​ចិន​)​គួរ​មើលទៅ​ទំនៀមទម្លាប់​វិញ​ទើប​មិន​ច្របូកច្របល់​។​

ប្រពៃណី​ជនជាតិ​ចិន​គឺ​ពណ៌​ក្រហម​ជា​ពណ៌​តំណាងឱ្យ​ជ័យជំនះ ពណ៌​ដែល​អាច​កំចាត់​ឧ​ប​ទ្រព្យ​ទាំងឡាយ​បាន​ហើយ​សត្វ​នៀ​ន​ក៏​ខ្លាច​ពណ៌​ក្រហម​នេះដែរ​។​ដូច្នេះ​ការ​សែន​ដក​ជើងធូប​ក្ដី​សែន​ចូលឆ្នាំ​ក្ដី ពណ៌​ក្រហម​ជា​ពណ៌​ល្អ​បំផុត​ហើយ​ពណ៌​លឿង​ជា​ពណ៌​ផ្កា​អង្គារសីល​គឺជា​ដើមឈើ​ដែល​ជនជាតិ​ចិន​មិនអាច​អត់​បាន​នៅក្នុង​ឱកាស​ចូលឆ្នាំ​ចិន​។​ដូច្នេះ​ចូរ​សំឡឹង​មេ​ី​ល​ទៅ​ទំនៀមទម្លាប់​កុំ​សំឡឹង​ទៅ​មេ​ី​ល​ហោរា​ច្រេ​ី​ន​ពេក​ព្រោះ​ពេលនេះ​ជា​ពិធីបុណ្យ​ប្រពៃណី​មិនមែន​បុណ្យ​ហោរា​ទេ​។​លោក អ៊ឺ​ម បុរិន្ទ អ្នក​ហោរាសាស្ត្រ​ខ្មែរ​


​បើទោះបីជា​ស្ថានភាព​កូ​វីដ​នៅ​កម្ពុជា​ហាក់​បាន​ធូរស្រាល​បន្តិច​តែ​ថ្មីៗ​នេះ វត្តមាន​នៃ​ការរកឃើញ​ជំងឺ​កូ​វីដ​បំប្លែង​ថ្មី​អូ​មី​ក្រុង​កំពុង​ត្រូវបាន​រកឃើញ​ជា​រៀងរាលថ្ងៃ ដែល​នេះ ជា​អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល​កំពុង​មានការ​ព្រួយបារម្ភ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​បន្ត​ដើម្បី​គោរព​វិធាន​របស់​ក្រសួងសុខាភិបាល ដើម្បី​កាត់បន្ថយ​ការឆ្លង​នៅក្នុង​សហគម​ផងដែរ​។​​ក្រៅពី​រឿង​ងប់​ង​ល់​និង​កាត់​ឆុង​ប្រជាជន​ខ្មែរ ជាប់សែស្រឡាយ​ចិន​ខ្លះទៀត​ក៏បាន​ត្រៀមខ្លួន​បណ្ដើរៗ ការទិញ​គ្រឿង​សំភារៈ​សំរាប់​សែនព្រេន​ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រមទាំង​ការរៀបចំ​តុបតែង​ផ្ទះសម្បែង និង​ពិធី​សែន​នានា ក្នុងនោះ​ចង់​មិន​ចង់ អ្នកមាន​ជំនឿ​ចង់ដឹង​អំពី​ឆ្នាំ​របស់ខ្លួន រាសី​ឡើង ឬក៏​ចុះ​ទើប​គាត់​នាំគ្នា​មក​ធ្វើ​ពិធី​កាត់​ឆុង​នៅលើ​វិហារ​។a china new year a china new year2