រ៉​ម៉ា​ឌន ជា​ខែ​ពិសិដ្ឋ​​ជាការ​ពិត​ដែលថា រ៉​ម៉ា​ឌន​ជា​ខែ​មួយ​ដ៏​ពិសិដ្ឋ​សម្រាប់​សាសនិក​ឥស្លាម ឬ មូស្លីម​។ ជា​ខែ​ពិសិដ្ឋ ទី​១៖ កួរ​អាន ដែលជា​គម្ពី រ​ពិសិដ្ឋ ត្រូវបាន​បញ្ចុះ​មកជា​លើកដំបូង​នៅក្នុង ខែ​រ៉​ម៉ា​ឌន នេះឯង នា​ឆ្នាំ​៦១០ នៃ​គ​.​ស​.​។ ទី​២៖ គឺ​ការ​កាន់​អំណត់​តម​ជា កាតព្វកិច្ច​មួយ​ក្នុង​មូលដ្ឋានគ្រឹះ​ទាំង​៥​នៃ សាសនា​អ៊ីស្លាម​។ កាតព្វកិច្ច​កាន់​អំណត់​តម​នេះ ត្រូវបាន​កំណត់ឱ្យ​អនុវត្ត នៅ​ខែ​រ៉​ម៉ា​ឌន ចាប់តាំងពី​ឆ្នាំ​៦២៤ នៃ​គ​.​ស ពោលគឺ ២​ឆ្នាំក្រោយ ការធ្វើ​ហិ​ជ្ជ​រ៉ស​(​ការចាកចេញ​) ពី​ទីក្រុង​ម​ក្កះ ទៅ​ក្រុង​ម៉ា​ឌី​ណះ របស់​រ៉​សូ​លុ​ល​ឡោះ (​ម​ហាំ​ម៉ាត់​)​។ ប៉ុន្តែ​វា​មិនមែនជា​រឿងថ្មីស្រឡាង​ឡើយ នៅពេលដែល​ការ​កាន់​អំណត់ តម​អាហារ​ត្រូវ​កំណត់ឱ្យ​អនុវត្ត​ក្នុង​ខែ​រ៉ា​ម៉ា​ឌន​នា​ជំនាន់​ណា​ពី មូ​ហាំ​ម៉ាត់​នោះ ពីព្រោះ​កា​ត្វ​កិច្ច​នេះ​ក៏​ធ្លាប់​ត្រូវបាន​អនុវត្ត​រួច មកហើយ​នៅ​ជំនាន់​អ្នក​ពីមុនៗ ដូចជា​ជំនាន់​អី​ប្រា​ហ៊ីម មូ​សា អ៊ី​សា​.... គ្រាន់តែ​របៀប​និង​ពេលវេលា​ខុសៗ​គ្នា​តាម ជំនាន់​នីមួយៗ​ប៉ុណ្ណោះ​។
  •  
  • * បួស ឬ​ខែ​បួស​​ជា​ពាក្យ​ត្រូវបាន​គេ​ប្រើ​ជាទូទៅ​ដោយ​សំដៅ​ទៅលើ​ការប្រតិបត្តិ​មួយ​ចម្បង​នៅ​ខែ រ៉​ម៉ា​ឌន ដោយ​មិន​ពិសា​អ្វី​ទាំងអស់ នៅពេល​ថ្ងៃ​។ ការមិន​ពិសា​អ្វី​ទាំងឡាយ​នេះ ក្នុង​ភាសា​អ៉ា​រ៉ាប់ គេ​ហៅថា សោម (Saum) ដែល​មានន័យថា «​តម​»​។ បើ​អីចឹង​តើនរ​ណាខ្លះ​ដែលជា​ប់ កាតព្វកិច្ច​តម​អាហារ​នៅពេល​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ឌន​នេះ​? គឺ​មូស្លីម​ប្រុស​ស្រី​ដែលមាន​អាយុ (១៣ ឬ​១៥​ឆ្នាំ​) ឡើងទៅ​និង​មិនមែនជា​មនុស្ស ពិការ​សតិបញ្ញា​។ តែ​ក្នុងករណី​សម្រាប់​អ្នកមាន​ជំងឺ អ្នកធ្វើដំណើរ​តាមផ្លូវ​ឆ្ងាយ នារី​ពពោះ ឬ​មាន​រដូវ នារី​បំបៅកូន​ជាដើម​អាចមាន សិទ្ធិ​មិន​បួស​បាន តាម​ហេតុការណ៍​កើតឡើង​ជាក់ស្ដែង តែ​ត្រូវ​សង​វិញ​នៅពេល​ក្រោយ រីឯ​អ្នក​ចាស់ជរា​មិនអាច​បួស​បានតែ​ម្ដង​ត្រូវ ផ្ដល់​អំណោយទាន ដល់​អ្នកក្រីក្រ ក្នុង​មួយថ្ងៃ អង្ករ​កន្លះ​គីឡូ នា​រយៈពេល​មួយខែ​ពេញ នៃ​ខែ​រ៉ា​ម៉ា​ឌន​។​​បន្ថែម​ពីលើ​នេះ ការ​តម​នេះ​គឺ​តម​លើ​ការបរិភោគ​ក្នុងពេល​វេលា​ដែល​ហាមឃាត់ ចាប់ពី​ទៀបភ្លឺ រហូតដល់​ថ្ងៃ​លិច​។ នៅ​អំឡុងពេល ថ្ងៃ​គេ​មិន ត្រូវ​បរិភោគ ផឹក ឬ​ការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​នោះទេ ចំណែកឯ​ការ​មក​រដូវ​របស់​ស្ត្រី ក៏​ធ្វើឱ្យ​ខូច​នូវ​ការ​តម​នេះដែរ​។ ទោះជា​យ៉ាងនេះ​ក្តី ការបរិភោគ​ដោយ​អ​ចេតនា ឬ​ភ្លេចភ្លាំង មិនត្រូវ​បានចាត់ទុក​ថា ដាច់ ឬ​ខូច​ដល់​ការ​កាន់​អំណត់​តម​នោះឡើយ​។​*​តើ​ការ​បួស​នេះ ត្រូវអនុវត្ត​យ៉ាងដូចម្តេច​?​មាន​សំណួរ​ខ្លះ​ត្រូវបាន​ចោទ​សួរថា តើ​អ្នកណា​ដែល​ត្រូវ​បួស​កាន់​អំណត់​តម​អាហារ​នេះ​? ចម្លើយ​គឺ​មូស្លីម (​អ្នក​កាន់សាសនា​ឥស្លាម​) ដែល​គ្រប់ការ ពោលគឺ បុរស ឬ​នារី​ពេញវ័យ (​បើជា​បុរស​ចាប់​ពេញវ័យ​ពី​ពេលដែល​គេ​យល់សប្តិ​រួម​សង្វាស់ ចំណែកឯ​នារី​គឺ​នៅពេល មាន​រដូវ​) មាន​សតិបញ្ញា​ត្រឹមត្រូវ ពុំមែន​ជាម​នុស្ស មាន​សតិ​វិបល្លាស​។ ត្រូវជា​មនុស្ស​ដែលមាន​សតិបញ្ញា​ត្រឹមត្រូវ គឺមាន​មនសិកា ស​ម្ប​ជ​ញ្ញ និង​ការតាំង​ចិត្ត​ដោយ​ឆន្ទៈ ក្នុងការ​អនុវត្ត​កាតព្វកិច្ច​កាន់​អំណត់​បួស​។​​ក្នុង​វិន័យ​នៃ​ការ​អនុវត្តតាម​ធម៌​វិន័យ​នៃ​សាសនា​ឥស្លាម អំពើ​ទាំងឡាយ ដែល​ត្រូវបាន​ចាត់ទុកថា យកជាការបាន ត្រឹមត្រូវ និង​ពេញ លក្ខណៈ​វា​ត្រូវ​ចាប់​ផ្តើមឡើង ដោយ​ការតាំង​ចិត្ត​ជាមុន​។ មិនអាច​ថា ត្រឹមត្រូវ ឬ​ទទួលផល​កុសល​បាន​នោះទេ បើ​អំពើ​ដែល​ធ្វើទៅ ហើយ​មិនបាន​កើតឡើង​ដោយ «​បំណង​» ឬ​ដោយ​ឆន្ទៈ​។​​ការ​កាន់​អំណត់​បួស (​មិន​ហូប មិន​ផឹក មិន​រួម​សង្វាស​។​ល​។​) គឺ​ចាប់ផ្តើម​នៅពេល​ថ្ងៃ​រៀប​រះ ដែល​ហៅថា «​ហ្វា​ជើរ​» រហូតដល់​ថ្ងៃ​លិច ដែល​ហៅថា ពេល «​ម៉ា​ហ្គ​រី​ព​»​។ វា​ជា​កតា​ព្វ​កិច្ច​ដ៏​ពិសិដ្ឋ ដូចនេះ​វា​មិនមាន​បញ្ហា​ចោទ​ទេ​ចំពោះ​ការអនុវត្ត​វា​។ លើកលែងតែ អ្នក​ដែលមាន​ស្ថានភាព​ជំងឺ​ប្រចាំកាយ ធុរៈ​ដែល​មិនអាច​កាន់​អំណត់​បាន នោះគេ​អាច ផ្អាក​រហូតដល់​ស្ថានភាព​របស់គេ​ល្អប្រសើរ ហើយ​ត្រូវ​បួស​សង​វិញ បើ​ពុំ​នោះទេ​ជាការ​បំពាន ឬ​ការ​ធ្វើទុក្ខបុកម្និញ ខ្លួនឯង​ដែល​នេះ​ជា​អំពើ​អកុសល មិនត្រូវ​អនុញ្ញាត​ក្នុង ច្បាប់​វិន័យ​ឥស្លាម​។​​តើ​អ្វី​ដែលជា​ឥទ្ធិពល​នៃ​ការ​បួស​តម​អាហារ​នេះ​?​យើង​ត្រូវ​យើង​យល់ថា ការ​កាន់​អំណត់​បួស​នេះ ពុំមែន​ជា​ទណ្ឌកម្ម​នោះទេ តែ​ជា​សក្ខីភាព ដែល​បញ្ជាក់​អំពី​សេចក្តី​ជំនឿ​និង​ការ ប្រតិបត្តិ​យោងទៅលើ​សេចក្តី​បង្គាប់​របស់​ព្រះ​។ លទ្ធផល ដែល​បាន​ពុំមែន​ជា ការ​សម្រក​រាង ការធ្វើ​ទុក​កិរិយា ឬ​សេចក្តី​ជ្រុលនិយម ណាមួយ​នោះទេ តែ​គឺជា​ការកសាង​សន្តិភាព​ក្នុង​ផ្លូវចិត្ត តាមរយ​ការហ្វឹកហាត់​គ្រប់គ្រង ចំណង​យោងតាម​សេចក្តី​ឃ្លាន​ការស្វែងយល់ អំពី​សេចក្តី​អត់ធ្មត់ ការ​អធ្យាស្រ័យ ការយល់​អំពី​សេចក្តី​លំបាក់ និង​ជា ពិសេស​នោះ គឺ​ការចែករំលែក​ទាំង​ផ្នែក​ស្មារតី និង​សម្ភារ ក្នុងស្ថានភាព​ដែល​ពើបប្រទះ ការអត់ឃ្លាន ជាដើម​។​​ខាងក្រោម​នេះ​គឺជា​របៀប​ខ្លះៗ​នៃ​ការ​តម​អាហារ​៖​ទីមួយ​៖ ត្រូវ​កំណត់​ពេលវេលា​ឱ្យបាន​ទៀងទាត់ និង​ច្បាស់លាស់ ដើម្បី​ងើប​ហូបបាយ​បួស​ហើយ​ជាពិសេស​គឺ​ត្រូវ​ហូបបាយ បួស​ឱ្យបាន​មុន​ស៊ូ​ពុះ​បន្តិច (​មុន​ការ​ថ្វាយបង្គំ​ពេល​ទៀបភ្លឺ​បន្តិច​)​។ លើសពីនេះទៅទៀត គឺ​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ខកខាន​ក្នុងការ ងើប​ហូបបាយ ព្រមទាំង​ការ​បួស​ដោយ​ពោះ​ទទេ ដែល​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​។​​ទី​ពីរ​៖ មិនគួរ​គេង​ច្រើនពេក​នៅពេល​ថ្ងៃ ឬ​អង្គុយ​រង់ចាំ​ដល់​ម៉ោង​ស្រាយ​បួស​នោះទេ ព្រោះ​ការធ្វើ​បែបនេះ​អាចធ្វើ​ឱ្យមាន អារម្មណ៍​ថា ពេលវេលា​ដើរ​យូរ​។ ប៉ុន្តែ​រឿង​ដែល​ត្រូវធ្វើ​ជាពិសេស គឺ​សូត្រ​ឬក៏​ស្ដាប់​គម្ពី​កូ​អាន​ឱ្យបាន​ច្រើន​ហើយ​បើ មានការ​ងារ​ធ្វើ​គឺត្រូវធ្វើ​ជាធម្មតា​។​​ទី​បី​៖ ត្រូវ​រួសរាន់​ក្នុងការ​ស្រាយ​បួស ឬ​ហូប​អាហារ ឬក៏​ផឹកទឹក​ឱ្យបាន​ទាន់ពេលវេលា ពោលគឺ​បើ​ដល់​ម៉ោង​ស្រាយ​បួស ត្រូវ​ប្រញាប់ ស្រាយ​បួស មិនត្រូវ​ពន្យា​ពេល​នោះទេ ប៉ុន្តែ​ក៏​មិនគួរ​ហូប​ច្រើនពេក​ដែរ ដោយ​គួរតែ​ផ្ដើម​ដោយ​ការផឹក​ទឹក ព្រមទាំង​បរិភោគ​អាហារ សន្សឹមៗ​កុំ​បង្ខំ​។ ដោយឡែក ក្រៅតែពី​ការ​តម​អាហារ ការគ្រប់គ្រង​សកម្មភាព​ប្រចាំថ្ងៃ រួមមាន​ទាំង​ការនិយាយស្ដី ក៏​ជា​រឿង​សំខាន់​ដែរ ដោយ​ត្រូវតែ​ជៀសវាង​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​អាចធ្វើឱ្យ​ខូច ដល់​ការ​បួស ឬ​ធ្វើឱ្យ​ការ​បួស​មិន​ស្របទៅនឹង​ក្បួនច្បាប់ ដែល​បានកំណត់​ក្នុង​សាសនា​ឥស្លាម​។ ឧទាហរណ៍​ដូចជា ទង្វើ​អបាយមុខ​ផ្សេងៗ ការ​ភូតកុហក ឬក៏​ការខឹង​ច្រឡោត​ជាដើម (​នេះ​មិនមែន​មានន័យថា​ធ្វើ​ល្អ​តែ​ក្នុង​ខែ​បួស​ទេ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​ទង្វើ​ល្អជា​និច្ច​)​។​
  •  
  • * ការ​កាន់​អំណត់​តម​មិនមែនជា​ទណ្ឌកម្ម​​រយៈពេល​នៃ​ការ​តម​ក្នុង​មួយថ្ងៃៗ វែង ឬ​ខ្លី គឺ​អាស្រ័យ​តាម​ដំណើរ​គោចរ​នៃ​ព្រះអាទិត្យ​តាម​តំបន់ ឬ​ប្រទេស​នីមួយៗ​ព្រោះ​គេ នឹង​ចាប់ តម​អាហារ​ពី​ពេល​ទៀបភ្លឺ និង​ចាប់​ពិសា​វិញ​នៅពេល​ថ្ងៃ​លិច​។ ក៏ប៉ុន្តែ​គេ​ត្រូវ​គប្បី​យល់​ឲ្យ​បាន​ច្បាស់​ថា​ការ​កាន់ អំណត់​នេះ​ពុំមែន​ជាការ​ដាក់ទោស ឬ​ទណ្ឌកម្ម ឬ​ទុក្ខ​កិរិយា ទៅលើ​មនុស្សជាតិ ឬក៏​ជា​ភារៈ​ដែល​មិនអាច​ទ្រាំទ្រ បាន​នោះទេ​។ គោល​គំនិត​សំខាន់​នៅ​ពី ក្រោយ​នៃ​ការអនុវត្ត​ការ​តម​អំណត់​នេះ គឺជា​ការធ្វើ​សក្ការៈ​ដោយ​សុទ្ធចិត្ត​ទៅ​ចំពោះ ការបង្គាប់បញ្ជា​របស់​អ​ល់​ឡោះ​ជា​ម្ចាស់​ដូច​ទ្រង់ មាន​ព្រះបន្ទូល​ក្នុង គម្ពី​កួរ​អាន​ដូច្នេះ​ថា​៖ «​ឱ​! បណ្ដា​អ្នកមាន​ជំនឿ​លើ អ​ល់​ឡោះ​និង​អ្នក​នាំសារ​របស់​អ​ល់​ឡោះ​គឺ​ម​ហាំ​ម៉ាត់ អ​ល់​ឡោះ​ជា​ម្ចាស់​បានដាក់​ក​ត្វា​កិច្ច​លើ​ពួក​អ្នក​ឱ្យ​តម​អំណត់​អាហារ នៅពេល​ថ្ងៃ ដូចគ្នា​ទៅនឹង​អ​ល់​ឡោះ​បានដាក់​កាតព្វកិច្ច​លើ​បណ្ដា អ្នក​ដែលមាន​ជំនឿ​ពីមុនៗ ដើម្បី​សម្ដែង​ការ​កោត ខ្លាច​និង​គោរព​តាម​បទបញ្ជា​ដោយ​សុទ្ធចិត្ត​ទៅ​ចំពោះ​អ​ល់​ឡោះ​»​។​​ម្យ៉ាងវិញទៀត ការ​កាន់​អំណត់​នេះ មិនមែន​ត្រឹម​ជាការ​កាត់បន្ថយ​ការ បំពេញតម្រូវការ​ផ្នែក​សារពាង្គកាយ ពី​ការបរិភោគ និង​ផឹក​ពី ច្រើន​មក​តិច​នោះទេ ប៉ុន្តែ​វា​គឺជា​ការតាំង​ចិត្ត រវាង​រាងកាយ និង​ការសម្អាត​វិញ្ញាណ ពី​តម្រូវការ​ផ្នែក​សម្ភារៈ​និយម ការអត់ធ្មត់ មាន​ម្ចាស់ការ​លើ​តណ្ហា ឬ​សេចក្តីស្រេកឃ្លាន និង​ជាពិសេស​ការអនុវត្ត​នូវ​ធម៌​វិន័យ​ក្នុងឋានៈ​ជា សាវ័ក ដែល​ប្រកាន់ខ្ជាប់​នូវ​គោល ជំនឿ​ត្រឹមត្រូវ​។​
  • ការអនុវត្ត​ផ្សេងៗ​ក្នុង​ខែ​រ៉​ម៉ា​ឌន​​ខែ​រ៉​ម៉ា​ឌន ជា​ខែ​ដែល​ត្រូវ​សង្វាត​ប្រ​ពិ​ត្ត​អំពើ​ល្អ ដោយ​ឱកាស​នេះ មាន​មិន​លើសពី​មួយខែ​នោះឡើយ​។ អំពើ​ល្អ​ទាំងនោះ មានដូចជា ការផ្តល់ ចំណីអាហារ​ដល់​អ្នកកា​ន់​អំណត់​តម ជនទីទ័លក្រ ការបរិច្ចាក​ទាន​។​ល​។ ទោះជា​យ៉ាងនេះ​ក្តី ក៏មាន​ការអនុវត្ត​ដែល​មិន​ត្រឹមត្រូវ​ផ្សេង​ពី​ការអប់រំ​នៃ​សាសនា​អ៊ីស្លាម​ដែរ​។ មាន​មនុស្ស​មួយចំនួន​បានធ្វើ​ការចំណាយ ដោយ​ខ្ជះខ្ជាយ នៅ​អំឡុងពេល​កាន់​អំណត់ លើ​មុខម្ហូប​របស់ខ្លួន​តាំងពី​ពេល​ចាប់ផ្តើម និង​ពេល​បញ្ចប់​។ ពួកគេ​រៀបចំ អាហារ​ហាក់ ដូច​សម្រាប់​ចំនួន​មនុស្ស​កុះករ​ហើយ​ចុងបញ្ចប់ ពួកគេ​ហូប​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ហើយ​អាហារ​ដែល នៅសល់ គឺ​បានត្រឹមតែ​បោះបង់ចោល​។ ការអនុវត្ត​បែបនេះ​គឺ​ផ្ទុយ​នឹង​ក្រិត ក្រម​វិន័យ​នៃ​សាសនា​ឥស្លាម​។​​គួរ​បញ្ជាក់ថា របៀប​បួស ឬ​តម​អាហារ គឺ​ត្រូវ​អនុវត្តតាម​ស៊ុន​ណះ (​អ្វីដែល​ម​ហាំ​ម៉ាត់​បានធ្វើ​) ពោលគឺ​ការចាប់ផ្ដើម​បួស នៅ​ថ្ងៃ​ដំបូង​នៃ​ខែ​រ៉ា​ម៉ា​ឌន នោះ​ត្រូវ​មើល​ព្រះ​ចន្ទ នៅ​ថ្ងៃមួយ​កើត​នៃ​ខែ​រ៉ា​ម៉ា​ឌន​។ តែបើ​មើលមិនឃើញ​ព្រះ​ចន្ទ​ទេ គេ​ត្រូវ បំពេញ​ខែ​សាក់​ពឺ​ន (​ខែ​ទី​០៨ នៃ​ម​ហាំ​ម៉ាត់​សករាជ​) ឱ្យ​គ្រប់​៣០​ថ្ងៃ នោះ​ទើប​ជន​មូស្លីម​អាច​ចាប់ផ្ដើម​បួស​នៅ​ថ្ងៃមួយ​កើត ខែ​រ៉ា​ម៉ា​ឌន​។​
  •  
  • សម្រាប់ ខែ​រ៉​ម៉ា​ឌន ក្នុងឆ្នាំនេះ មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​ការជួបជុំ ឬ​ប្រមូល​ផ្ដុំគ្នា​នោះទេាារាប់ទាំងជំនួបសម្តេចតេជោហ៊ុនសេនជាជាមួយហាកឹមតួន ដើម្បី​ទប់ស្កាត់ COVID-19​។
  • គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​ណែនាំ​ឱ្យ​សាសនិក​ឥស្លាម​ដូចតទៅ​៖*​ការ​ពិសារ​អាហារ​ស្រាយ​បួស សូម​អនុវត្ត​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​*​ការ​សឡាត​តា​រ៉​វេស (​ថ្វាយបង្គំ​ពេលយប់ ក្នុង​ខែ​រ៉​ម៉ា​ឌន សូម​ធ្វើជា​លក្ខណៈ​គ្រួសារ​នៅតាម​ផ្ទះ​)* ថ្ងៃបុណ្យ​រ៉​យ៉ា​ហ្វី​ត្រាស់ អនុវត្ត​សឡត ឬ​ថ្វាយបង្គំ​តាម​ផ្ទះ​រៀងៗ​ខ្លួន​* ការដើរ​សួរសុខទុក្ខ​នៅ​ថ្ងៃ​រ៉​យ៉ា​ហ្វី​ត្រាស់ សូមកុំ​ប្រមូល​ផ្ដុំគ្នា​*​ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕ 
  • ​" />

    » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​

    វីដេអូ

    តាមដានសង្គម

    ចំនួនអ្នកទស្សនា

    ថ្ងៃនេះ​ 10 នាក់

    ម្សិលមិញ 5020 នាក់

    សរុប 14115457 នាក់

    ឈ្វេងយល់​ពី​បុណ្យ​សាសនា​ឥស្លាម​ហៅ​រ៉​ម៉ា​ឌន​!

     

    ​ភ្នំពេញ​៖ នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែមេសា ឆ្នាំ​២០២០ អ្នក​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា ក៏ដូចជា​អ្នក​កាន់សាសនា​ឥស្លាម​ប្រមាណ​ជិត​២ ពាន់​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក ចាប់ផ្ដើម​អនុវត្ត​កាតព្វកិច្ច​ចត​ម​អាហារ ក្នុង​ខែ​រ៉​ម៉ា​ឌន ដែលជា​ខែ​ពិសិដ្ឋ​របស់ខ្លួន​។ នៅ​កម្ពុជា ខែ​រ៉​ម៉ា​ឌន​ត្រូវបាន​គេ​ហៅ​ជាទូទៅ​ថា ជា​ខែ​ដែល​បងប្អូន​ខ្មែរឥស្លាម​បួស​ឬ ជា​ខែ​បួស ឬក៏​ជា​ខែ​ដែល​ជន​មូស្លីម តម​មិន​បរិភោគ ឬ​ផឹក​នៅពេល​ថ្ងៃ រយៈពេល​មួយខែ​។​a ramadan2 

    ​រ៉​ម៉ា​ឌន ជា​ខែ​ទី​៩ ក្នុង​ប្រតិទិន​ចន្ទគតិ​នៃ​សាសនា​ឥស្លាម ហើយ​ដែល​ត្រូវបាន​ចាត់ទុកថា ជា​ចៅហ្វាយ​នៃ​ខែ​ឯទៀតៗ​។ ដោយសារ​ក្នុង​មួយឆ្នាំ នៃ​ប្រតិទិន​ចន្ទគតិ​នេះ គឺមាន​១១​ថ្ងៃ ខ្លី​ជាង​ប្រតិទិន​សុរិយា​គតិ ធ្វើ​ឲ្យ​ខែ​រ៉​ម៉ា​ឌន វិលជុំ​ថយក្រោយ កាត់​តាម​រដូវ​នីមួយៗ​។ ឧទាហរណ៍​៖ ខែ​រ៉​ម៉ា​ឌន នៅ​ឆ្នាំ​២០១៩ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែឧសភា ចំណែកឯ រ៉​ម៉ា​ឌន នៅក្នុង​ឆ្នាំ ២០២០​នេះ ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​២៤ ខែមេសា​វិញ ហើយ​វា​នឹង​បន្ត​ថយ​មកទៀត​ជា​រៀងរាល់ឆ្នាំ​។​ទោះជា​យ៉ាងណា​ដោយសារ​បញ្ហា​កូ​វិដ​១៩​បុណ្យ​សាសនា​ឥស្លាម​នៅ​កម្ពុជា​សា​និក​ឥស្លាម​កម្ពុជា​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​មានការ​ជួបជុំគ្នា​នៅតាម​ព្រះ​វិ​ហ៊ាន​ឡើយ​គឺ​ឲ្យ​ប្រតិបត្តិ​នៅតាម​គេហដ្ឋាន​តែប៉ុណ្ណោះ​!​។

    • a ramadan រ៉​ម៉ា​ឌន ជា​ខែ​ពិសិដ្ឋ​
      ​ជាការ​ពិត​ដែលថា រ៉​ម៉ា​ឌន​ជា​ខែ​មួយ​ដ៏​ពិសិដ្ឋ​សម្រាប់​សាសនិក​ឥស្លាម ឬ មូស្លីម​។ ជា​ខែ​ពិសិដ្ឋ ទី​១៖ កួរ​អាន ដែលជា​គម្ពី រ​ពិសិដ្ឋ ត្រូវបាន​បញ្ចុះ​មកជា​លើកដំបូង​នៅក្នុង ខែ​រ៉​ម៉ា​ឌន នេះឯង នា​ឆ្នាំ​៦១០ នៃ​គ​.​ស​.​។ ទី​២៖ គឺ​ការ​កាន់​អំណត់​តម​ជា កាតព្វកិច្ច​មួយ​ក្នុង​មូលដ្ឋានគ្រឹះ​ទាំង​៥​នៃ សាសនា​អ៊ីស្លាម​។ កាតព្វកិច្ច​កាន់​អំណត់​តម​នេះ ត្រូវបាន​កំណត់ឱ្យ​អនុវត្ត នៅ​ខែ​រ៉​ម៉ា​ឌន ចាប់តាំងពី​ឆ្នាំ​៦២៤ នៃ​គ​.​ស ពោលគឺ ២​ឆ្នាំក្រោយ ការធ្វើ​ហិ​ជ្ជ​រ៉ស​(​ការចាកចេញ​) ពី​ទីក្រុង​ម​ក្កះ ទៅ​ក្រុង​ម៉ា​ឌី​ណះ របស់​រ៉​សូ​លុ​ល​ឡោះ (​ម​ហាំ​ម៉ាត់​)​។ ប៉ុន្តែ​វា​មិនមែនជា​រឿងថ្មីស្រឡាង​ឡើយ នៅពេលដែល​ការ​កាន់​អំណត់ តម​អាហារ​ត្រូវ​កំណត់ឱ្យ​អនុវត្ត​ក្នុង​ខែ​រ៉ា​ម៉ា​ឌន​នា​ជំនាន់​ណា​ពី មូ​ហាំ​ម៉ាត់​នោះ ពីព្រោះ​កា​ត្វ​កិច្ច​នេះ​ក៏​ធ្លាប់​ត្រូវបាន​អនុវត្ត​រួច មកហើយ​នៅ​ជំនាន់​អ្នក​ពីមុនៗ ដូចជា​ជំនាន់​អី​ប្រា​ហ៊ីម មូ​សា អ៊ី​សា​.... គ្រាន់តែ​របៀប​និង​ពេលវេលា​ខុសៗ​គ្នា​តាម ជំនាន់​នីមួយៗ​ប៉ុណ្ណោះ​។
    •  
    • * បួស ឬ​ខែ​បួស​
      ​ជា​ពាក្យ​ត្រូវបាន​គេ​ប្រើ​ជាទូទៅ​ដោយ​សំដៅ​ទៅលើ​ការប្រតិបត្តិ​មួយ​ចម្បង​នៅ​ខែ រ៉​ម៉ា​ឌន ដោយ​មិន​ពិសា​អ្វី​ទាំងអស់ នៅពេល​ថ្ងៃ​។ ការមិន​ពិសា​អ្វី​ទាំងឡាយ​នេះ ក្នុង​ភាសា​អ៉ា​រ៉ាប់ គេ​ហៅថា សោម (Saum) ដែល​មានន័យថា «​តម​»​។ បើ​អីចឹង​តើនរ​ណាខ្លះ​ដែលជា​ប់ កាតព្វកិច្ច​តម​អាហារ​នៅពេល​ថ្ងៃ​ក្នុង​ខែ​រ៉​ម៉ា​ឌន​នេះ​? គឺ​មូស្លីម​ប្រុស​ស្រី​ដែលមាន​អាយុ (១៣ ឬ​១៥​ឆ្នាំ​) ឡើងទៅ​និង​មិនមែនជា​មនុស្ស ពិការ​សតិបញ្ញា​។ តែ​ក្នុងករណី​សម្រាប់​អ្នកមាន​ជំងឺ អ្នកធ្វើដំណើរ​តាមផ្លូវ​ឆ្ងាយ នារី​ពពោះ ឬ​មាន​រដូវ នារី​បំបៅកូន​ជាដើម​អាចមាន សិទ្ធិ​មិន​បួស​បាន តាម​ហេតុការណ៍​កើតឡើង​ជាក់ស្ដែង តែ​ត្រូវ​សង​វិញ​នៅពេល​ក្រោយ រីឯ​អ្នក​ចាស់ជរា​មិនអាច​បួស​បានតែ​ម្ដង​ត្រូវ ផ្ដល់​អំណោយទាន ដល់​អ្នកក្រីក្រ ក្នុង​មួយថ្ងៃ អង្ករ​កន្លះ​គីឡូ នា​រយៈពេល​មួយខែ​ពេញ នៃ​ខែ​រ៉ា​ម៉ា​ឌន​។​
      ​បន្ថែម​ពីលើ​នេះ ការ​តម​នេះ​គឺ​តម​លើ​ការបរិភោគ​ក្នុងពេល​វេលា​ដែល​ហាមឃាត់ ចាប់ពី​ទៀបភ្លឺ រហូតដល់​ថ្ងៃ​លិច​។ នៅ​អំឡុងពេល ថ្ងៃ​គេ​មិន ត្រូវ​បរិភោគ ផឹក ឬ​ការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​នោះទេ ចំណែកឯ​ការ​មក​រដូវ​របស់​ស្ត្រី ក៏​ធ្វើឱ្យ​ខូច​នូវ​ការ​តម​នេះដែរ​។ ទោះជា​យ៉ាងនេះ​ក្តី ការបរិភោគ​ដោយ​អ​ចេតនា ឬ​ភ្លេចភ្លាំង មិនត្រូវ​បានចាត់ទុក​ថា ដាច់ ឬ​ខូច​ដល់​ការ​កាន់​អំណត់​តម​នោះឡើយ​។​
      *​តើ​ការ​បួស​នេះ ត្រូវអនុវត្ត​យ៉ាងដូចម្តេច​?
      ​មាន​សំណួរ​ខ្លះ​ត្រូវបាន​ចោទ​សួរថា តើ​អ្នកណា​ដែល​ត្រូវ​បួស​កាន់​អំណត់​តម​អាហារ​នេះ​? ចម្លើយ​គឺ​មូស្លីម (​អ្នក​កាន់សាសនា​ឥស្លាម​) ដែល​គ្រប់ការ ពោលគឺ បុរស ឬ​នារី​ពេញវ័យ (​បើជា​បុរស​ចាប់​ពេញវ័យ​ពី​ពេលដែល​គេ​យល់សប្តិ​រួម​សង្វាស់ ចំណែកឯ​នារី​គឺ​នៅពេល មាន​រដូវ​) មាន​សតិបញ្ញា​ត្រឹមត្រូវ ពុំមែន​ជាម​នុស្ស មាន​សតិ​វិបល្លាស​។ ត្រូវជា​មនុស្ស​ដែលមាន​សតិបញ្ញា​ត្រឹមត្រូវ គឺមាន​មនសិកា ស​ម្ប​ជ​ញ្ញ និង​ការតាំង​ចិត្ត​ដោយ​ឆន្ទៈ ក្នុងការ​អនុវត្ត​កាតព្វកិច្ច​កាន់​អំណត់​បួស​។​
      ​ក្នុង​វិន័យ​នៃ​ការ​អនុវត្តតាម​ធម៌​វិន័យ​នៃ​សាសនា​ឥស្លាម អំពើ​ទាំងឡាយ ដែល​ត្រូវបាន​ចាត់ទុកថា យកជាការបាន ត្រឹមត្រូវ និង​ពេញ លក្ខណៈ​វា​ត្រូវ​ចាប់​ផ្តើមឡើង ដោយ​ការតាំង​ចិត្ត​ជាមុន​។ មិនអាច​ថា ត្រឹមត្រូវ ឬ​ទទួលផល​កុសល​បាន​នោះទេ បើ​អំពើ​ដែល​ធ្វើទៅ ហើយ​មិនបាន​កើតឡើង​ដោយ «​បំណង​» ឬ​ដោយ​ឆន្ទៈ​។​
      ​ការ​កាន់​អំណត់​បួស (​មិន​ហូប មិន​ផឹក មិន​រួម​សង្វាស​។​ល​។​) គឺ​ចាប់ផ្តើម​នៅពេល​ថ្ងៃ​រៀប​រះ ដែល​ហៅថា «​ហ្វា​ជើរ​» រហូតដល់​ថ្ងៃ​លិច ដែល​ហៅថា ពេល «​ម៉ា​ហ្គ​រី​ព​»​។ វា​ជា​កតា​ព្វ​កិច្ច​ដ៏​ពិសិដ្ឋ ដូចនេះ​វា​មិនមាន​បញ្ហា​ចោទ​ទេ​ចំពោះ​ការអនុវត្ត​វា​។ លើកលែងតែ អ្នក​ដែលមាន​ស្ថានភាព​ជំងឺ​ប្រចាំកាយ ធុរៈ​ដែល​មិនអាច​កាន់​អំណត់​បាន នោះគេ​អាច ផ្អាក​រហូតដល់​ស្ថានភាព​របស់គេ​ល្អប្រសើរ ហើយ​ត្រូវ​បួស​សង​វិញ បើ​ពុំ​នោះទេ​ជាការ​បំពាន ឬ​ការ​ធ្វើទុក្ខបុកម្និញ ខ្លួនឯង​ដែល​នេះ​ជា​អំពើ​អកុសល មិនត្រូវ​អនុញ្ញាត​ក្នុង ច្បាប់​វិន័យ​ឥស្លាម​។​
      ​តើ​អ្វី​ដែលជា​ឥទ្ធិពល​នៃ​ការ​បួស​តម​អាហារ​នេះ​?
      ​យើង​ត្រូវ​យើង​យល់ថា ការ​កាន់​អំណត់​បួស​នេះ ពុំមែន​ជា​ទណ្ឌកម្ម​នោះទេ តែ​ជា​សក្ខីភាព ដែល​បញ្ជាក់​អំពី​សេចក្តី​ជំនឿ​និង​ការ ប្រតិបត្តិ​យោងទៅលើ​សេចក្តី​បង្គាប់​របស់​ព្រះ​។ លទ្ធផល ដែល​បាន​ពុំមែន​ជា ការ​សម្រក​រាង ការធ្វើ​ទុក​កិរិយា ឬ​សេចក្តី​ជ្រុលនិយម ណាមួយ​នោះទេ តែ​គឺជា​ការកសាង​សន្តិភាព​ក្នុង​ផ្លូវចិត្ត តាមរយ​ការហ្វឹកហាត់​គ្រប់គ្រង ចំណង​យោងតាម​សេចក្តី​ឃ្លាន​ការស្វែងយល់ អំពី​សេចក្តី​អត់ធ្មត់ ការ​អធ្យាស្រ័យ ការយល់​អំពី​សេចក្តី​លំបាក់ និង​ជា ពិសេស​នោះ គឺ​ការចែករំលែក​ទាំង​ផ្នែក​ស្មារតី និង​សម្ភារ ក្នុងស្ថានភាព​ដែល​ពើបប្រទះ ការអត់ឃ្លាន ជាដើម​។​
      ​ខាងក្រោម​នេះ​គឺជា​របៀប​ខ្លះៗ​នៃ​ការ​តម​អាហារ​៖
      ​ទីមួយ​៖ ត្រូវ​កំណត់​ពេលវេលា​ឱ្យបាន​ទៀងទាត់ និង​ច្បាស់លាស់ ដើម្បី​ងើប​ហូបបាយ​បួស​ហើយ​ជាពិសេស​គឺ​ត្រូវ​ហូបបាយ បួស​ឱ្យបាន​មុន​ស៊ូ​ពុះ​បន្តិច (​មុន​ការ​ថ្វាយបង្គំ​ពេល​ទៀបភ្លឺ​បន្តិច​)​។ លើសពីនេះទៅទៀត គឺ​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ខកខាន​ក្នុងការ ងើប​ហូបបាយ ព្រមទាំង​ការ​បួស​ដោយ​ពោះ​ទទេ ដែល​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​។​
      ​ទី​ពីរ​៖ មិនគួរ​គេង​ច្រើនពេក​នៅពេល​ថ្ងៃ ឬ​អង្គុយ​រង់ចាំ​ដល់​ម៉ោង​ស្រាយ​បួស​នោះទេ ព្រោះ​ការធ្វើ​បែបនេះ​អាចធ្វើ​ឱ្យមាន អារម្មណ៍​ថា ពេលវេលា​ដើរ​យូរ​។ ប៉ុន្តែ​រឿង​ដែល​ត្រូវធ្វើ​ជាពិសេស គឺ​សូត្រ​ឬក៏​ស្ដាប់​គម្ពី​កូ​អាន​ឱ្យបាន​ច្រើន​ហើយ​បើ មានការ​ងារ​ធ្វើ​គឺត្រូវធ្វើ​ជាធម្មតា​។​
      ​ទី​បី​៖ ត្រូវ​រួសរាន់​ក្នុងការ​ស្រាយ​បួស ឬ​ហូប​អាហារ ឬក៏​ផឹកទឹក​ឱ្យបាន​ទាន់ពេលវេលា ពោលគឺ​បើ​ដល់​ម៉ោង​ស្រាយ​បួស ត្រូវ​ប្រញាប់ ស្រាយ​បួស មិនត្រូវ​ពន្យា​ពេល​នោះទេ ប៉ុន្តែ​ក៏​មិនគួរ​ហូប​ច្រើនពេក​ដែរ ដោយ​គួរតែ​ផ្ដើម​ដោយ​ការផឹក​ទឹក ព្រមទាំង​បរិភោគ​អាហារ សន្សឹមៗ​កុំ​បង្ខំ​។ ដោយឡែក ក្រៅតែពី​ការ​តម​អាហារ ការគ្រប់គ្រង​សកម្មភាព​ប្រចាំថ្ងៃ រួមមាន​ទាំង​ការនិយាយស្ដី ក៏​ជា​រឿង​សំខាន់​ដែរ ដោយ​ត្រូវតែ​ជៀសវាង​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​អាចធ្វើឱ្យ​ខូច ដល់​ការ​បួស ឬ​ធ្វើឱ្យ​ការ​បួស​មិន​ស្របទៅនឹង​ក្បួនច្បាប់ ដែល​បានកំណត់​ក្នុង​សាសនា​ឥស្លាម​។ ឧទាហរណ៍​ដូចជា ទង្វើ​អបាយមុខ​ផ្សេងៗ ការ​ភូតកុហក ឬក៏​ការខឹង​ច្រឡោត​ជាដើម (​នេះ​មិនមែន​មានន័យថា​ធ្វើ​ល្អ​តែ​ក្នុង​ខែ​បួស​ទេ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​ទង្វើ​ល្អជា​និច្ច​)​។​
    •  
    • * ការ​កាន់​អំណត់​តម​មិនមែនជា​ទណ្ឌកម្ម​
      ​រយៈពេល​នៃ​ការ​តម​ក្នុង​មួយថ្ងៃៗ វែង ឬ​ខ្លី គឺ​អាស្រ័យ​តាម​ដំណើរ​គោចរ​នៃ​ព្រះអាទិត្យ​តាម​តំបន់ ឬ​ប្រទេស​នីមួយៗ​ព្រោះ​គេ នឹង​ចាប់ តម​អាហារ​ពី​ពេល​ទៀបភ្លឺ និង​ចាប់​ពិសា​វិញ​នៅពេល​ថ្ងៃ​លិច​។ ក៏ប៉ុន្តែ​គេ​ត្រូវ​គប្បី​យល់​ឲ្យ​បាន​ច្បាស់​ថា​ការ​កាន់ អំណត់​នេះ​ពុំមែន​ជាការ​ដាក់ទោស ឬ​ទណ្ឌកម្ម ឬ​ទុក្ខ​កិរិយា ទៅលើ​មនុស្សជាតិ ឬក៏​ជា​ភារៈ​ដែល​មិនអាច​ទ្រាំទ្រ បាន​នោះទេ​។ គោល​គំនិត​សំខាន់​នៅ​ពី ក្រោយ​នៃ​ការអនុវត្ត​ការ​តម​អំណត់​នេះ គឺជា​ការធ្វើ​សក្ការៈ​ដោយ​សុទ្ធចិត្ត​ទៅ​ចំពោះ ការបង្គាប់បញ្ជា​របស់​អ​ល់​ឡោះ​ជា​ម្ចាស់​ដូច​ទ្រង់ មាន​ព្រះបន្ទូល​ក្នុង គម្ពី​កួរ​អាន​ដូច្នេះ​ថា​៖ «​ឱ​! បណ្ដា​អ្នកមាន​ជំនឿ​លើ អ​ល់​ឡោះ​និង​អ្នក​នាំសារ​របស់​អ​ល់​ឡោះ​គឺ​ម​ហាំ​ម៉ាត់ អ​ល់​ឡោះ​ជា​ម្ចាស់​បានដាក់​ក​ត្វា​កិច្ច​លើ​ពួក​អ្នក​ឱ្យ​តម​អំណត់​អាហារ នៅពេល​ថ្ងៃ ដូចគ្នា​ទៅនឹង​អ​ល់​ឡោះ​បានដាក់​កាតព្វកិច្ច​លើ​បណ្ដា អ្នក​ដែលមាន​ជំនឿ​ពីមុនៗ ដើម្បី​សម្ដែង​ការ​កោត ខ្លាច​និង​គោរព​តាម​បទបញ្ជា​ដោយ​សុទ្ធចិត្ត​ទៅ​ចំពោះ​អ​ល់​ឡោះ​»​។​
      ​ម្យ៉ាងវិញទៀត ការ​កាន់​អំណត់​នេះ មិនមែន​ត្រឹម​ជាការ​កាត់បន្ថយ​ការ បំពេញតម្រូវការ​ផ្នែក​សារពាង្គកាយ ពី​ការបរិភោគ និង​ផឹក​ពី ច្រើន​មក​តិច​នោះទេ ប៉ុន្តែ​វា​គឺជា​ការតាំង​ចិត្ត រវាង​រាងកាយ និង​ការសម្អាត​វិញ្ញាណ ពី​តម្រូវការ​ផ្នែក​សម្ភារៈ​និយម ការអត់ធ្មត់ មាន​ម្ចាស់ការ​លើ​តណ្ហា ឬ​សេចក្តីស្រេកឃ្លាន និង​ជាពិសេស​ការអនុវត្ត​នូវ​ធម៌​វិន័យ​ក្នុងឋានៈ​ជា សាវ័ក ដែល​ប្រកាន់ខ្ជាប់​នូវ​គោល ជំនឿ​ត្រឹមត្រូវ​។​

    • ការអនុវត្ត​ផ្សេងៗ​ក្នុង​ខែ​រ៉​ម៉ា​ឌន​
      ​ខែ​រ៉​ម៉ា​ឌន ជា​ខែ​ដែល​ត្រូវ​សង្វាត​ប្រ​ពិ​ត្ត​អំពើ​ល្អ ដោយ​ឱកាស​នេះ មាន​មិន​លើសពី​មួយខែ​នោះឡើយ​។ អំពើ​ល្អ​ទាំងនោះ មានដូចជា ការផ្តល់ ចំណីអាហារ​ដល់​អ្នកកា​ន់​អំណត់​តម ជនទីទ័លក្រ ការបរិច្ចាក​ទាន​។​ល​។ ទោះជា​យ៉ាងនេះ​ក្តី ក៏មាន​ការអនុវត្ត​ដែល​មិន​ត្រឹមត្រូវ​ផ្សេង​ពី​ការអប់រំ​នៃ​សាសនា​អ៊ីស្លាម​ដែរ​។ មាន​មនុស្ស​មួយចំនួន​បានធ្វើ​ការចំណាយ ដោយ​ខ្ជះខ្ជាយ នៅ​អំឡុងពេល​កាន់​អំណត់ លើ​មុខម្ហូប​របស់ខ្លួន​តាំងពី​ពេល​ចាប់ផ្តើម និង​ពេល​បញ្ចប់​។ ពួកគេ​រៀបចំ អាហារ​ហាក់ ដូច​សម្រាប់​ចំនួន​មនុស្ស​កុះករ​ហើយ​ចុងបញ្ចប់ ពួកគេ​ហូប​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ហើយ​អាហារ​ដែល នៅសល់ គឺ​បានត្រឹមតែ​បោះបង់ចោល​។ ការអនុវត្ត​បែបនេះ​គឺ​ផ្ទុយ​នឹង​ក្រិត ក្រម​វិន័យ​នៃ​សាសនា​ឥស្លាម​។​
      ​គួរ​បញ្ជាក់ថា របៀប​បួស ឬ​តម​អាហារ គឺ​ត្រូវ​អនុវត្តតាម​ស៊ុន​ណះ (​អ្វីដែល​ម​ហាំ​ម៉ាត់​បានធ្វើ​) ពោលគឺ​ការចាប់ផ្ដើម​បួស នៅ​ថ្ងៃ​ដំបូង​នៃ​ខែ​រ៉ា​ម៉ា​ឌន នោះ​ត្រូវ​មើល​ព្រះ​ចន្ទ នៅ​ថ្ងៃមួយ​កើត​នៃ​ខែ​រ៉ា​ម៉ា​ឌន​។ តែបើ​មើលមិនឃើញ​ព្រះ​ចន្ទ​ទេ គេ​ត្រូវ បំពេញ​ខែ​សាក់​ពឺ​ន (​ខែ​ទី​០៨ នៃ​ម​ហាំ​ម៉ាត់​សករាជ​) ឱ្យ​គ្រប់​៣០​ថ្ងៃ នោះ​ទើប​ជន​មូស្លីម​អាច​ចាប់ផ្ដើម​បួស​នៅ​ថ្ងៃមួយ​កើត ខែ​រ៉ា​ម៉ា​ឌន​។​
    •  
    • សម្រាប់ ខែ​រ៉​ម៉ា​ឌន ក្នុងឆ្នាំនេះ មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​ការជួបជុំ ឬ​ប្រមូល​ផ្ដុំគ្នា​នោះទេាារាប់ទាំងជំនួបសម្តេចតេជោហ៊ុនសេនជាជាមួយហាកឹមតួន ដើម្បី​ទប់ស្កាត់ COVID-19​។
    • គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​ណែនាំ​ឱ្យ​សាសនិក​ឥស្លាម​ដូចតទៅ​៖
      *​ការ​ពិសារ​អាហារ​ស្រាយ​បួស សូម​អនុវត្ត​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​
      *​ការ​សឡាត​តា​រ៉​វេស (​ថ្វាយបង្គំ​ពេលយប់ ក្នុង​ខែ​រ៉​ម៉ា​ឌន សូម​ធ្វើជា​លក្ខណៈ​គ្រួសារ​នៅតាម​ផ្ទះ​)
      * ថ្ងៃបុណ្យ​រ៉​យ៉ា​ហ្វី​ត្រាស់ អនុវត្ត​សឡត ឬ​ថ្វាយបង្គំ​តាម​ផ្ទះ​រៀងៗ​ខ្លួន​
      * ការដើរ​សួរសុខទុក្ខ​នៅ​ថ្ងៃ​រ៉​យ៉ា​ហ្វី​ត្រាស់ សូមកុំ​ប្រមូល​ផ្ដុំគ្នា​
      *​ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕a ramadan