» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5118 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695289 នាក់

បន្ទាប់ពី​សម្ពោធ​បើក​ការដ្ឋាន​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ពិនិត្យ​តម្រាយ​ផ្លូវទឹក ព្រែកជីក​ហ្វូណន​តេ​ជោ នៅ​ខេត្តតាកែវ និង​កែប​

​កែប​៖ លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រុមការងារ​បច្ចេកទេស​ពិសេស​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ ត្រួតពិនិត្យ​និយាម​កា និង​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ “​ព្រែកជីក​ហ្វូណន​តេ​ជោ​” នៅ​ខេត្តតាកែវ និង​ខេត្ត​កែប​។ ដំណើរ​ចុះ​ពិនិត្យ​លើក​នេះ គឺ​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ថា តម្រាយ​ផ្លូវទឹក​ព្រែកជីក​ហ្វូណន​តេ​ជោ ពិតជា​ធ្វើតាម​ផ្លូវទឹក​ចាស់ៗ​ដែលមាន​ស្រាប់​ពិតមែន​(​ដូច​ផែនការមេ​ដែល​ដាក់ចេញ​ឬ​អត់​?)​។a fonan uadit1 

​ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​ពិសេស ទទួលបន្ទុក​លើ​ការកំណត់​និយាម​កា និង​រៀបចំ​ផែនទី​លម្អិត​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ លោក ប៉េង ពោធិ៍​នា បាន​ដឹកនាំ​គណៈប្រតិភូ និង​ក្រុមការងារ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ ត្រួតពិនិត្យ​និយាម​កា និង​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ “​ព្រែកជីក​ហ្វូណន​តេ​ជោ​” នៅ​ប្រឡាយ​១៥ នៅ​ស្រុក​អង្គ​បូរី ខេត្តតាកែវ កាលពី​ថ្ងៃទី ១២​ខែសីហា និង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២៤​លោក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ បាន​ចុះ​ពិនិត្យ​ទីតាំង​តម្រាយ​ផ្លូវទឹក​ព្រែកជីក​ហ្វូណន​តេ​ជោ ចេញទៅ​សមុទ្រ​កែប និង​ទីតាំង​គំរូ​កំណត់​និយាម​កា​នៅ​ឆ្នេរ​អង្កោល​នៃ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

​បេសកកម្ម​នេះ​ធ្វើឡើង​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ថា តម្រាយ​ផ្លូវទឹក​ព្រែកជីក​ហ្វូណន​តេ​ជោ ពិតជា​ធ្វើតាម​ផ្លូវទឹក​ចាស់ៗ​ដែលមាន​ស្រាប់ ពុំបាន​ស្តារ និង​អភិវឌ្ឍ​ជាច្រើន​ទសវត្សរ៍​មកហើយ និង​ដើម្បី​ជំរុញ​ការងារ​អនុវត្ត​គ្រោង​ឱ្យបាន​លឿន​ទៅមុខ និង​ទាន់ពេលវេលា​។​សូមបញ្ជាក់ថា​អតីត​នាយករដ្ឋមន្ត្រី​សម្តេច​តេ​ជោ​ហ៊ុនសែន​បានប្រកាសថា​ព្រែកជីក​ហ្វូណន​នេះ​មុន​នឹងដាក់​គម្រោង​ធ្វើ​គឺមាន​ការ​សឹ​ក្សា​ស្រាវជ្រាវ​ល្អិតល្អន់​ពី​អ្នកបច្ចេកទេស​ជំនាញ​ជាច្រើន​នាក់​រួចហើយ​។​តែ​មិនដឹងថា​តើ​វត្តមាន​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​និង​សាធារណការ​ពិនិត្យមើល​បន្ថែម​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ឬ​រកមើល​កន្លែង​ណា​មាន​ផលប្រយោជន៍​អាចជួយ​រំ​លោះ​ទន់វិនិយោគ​ដែរ​ឬ​អត់​នោះទេ​?​។

​តាម​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា ផ្លូវទឹក​នេះ នឹងត្រូវ​សាងសង់​ស្ទើរ​ទាំងស្រុង​លើ​តម្រាយ​ខ្សែ​ផ្លូវទឹក​ធម្មជាតិ និង​ផ្លូវទឹក​បុរាណ ដែល​បាន​បន្សល់ទុក​ស្រាប់​តាំងពី​សម័យ​អាណាចក្រ​ហ្វូណន​មកម្ល៉េះ ក្នុងនោះ​ផ្លូវទឹក ធម្មជាតិ​ដែលមាន​ស្រាប់ មាន​ប្រវែង​ប្រមាណ ១៣៥​គីឡូម៉ែត្រ ផ្លូវទឹក​ត្រូវ​ជីក​តម្រង់​កុំ ឱ្យ​កោង​ពេក មាន​ប្រវែង​ប្រមាណ ៣៨​គីឡូម៉ែត្រ និង​ផ្លូវទឹក​ជីក​ថ្មី​មាន​ប្រវែង​ប្រមាណ ៧​គីឡូម៉ែត្រ ដើម្បី​កាត់បន្ថយ​កំណោង និង​កាត់បន្ថយ​ចម្ងាយ​ត​ភ្ជាប់​ទៅកាន់​សមុទ្រ​។

​ក្រសួង​បញ្ជាក់ថា គម្រោង​នេះ​នឹង​សាងសង់​សន្ទះ​ផ្លូវទឹក​ចំនួន​៣​កន្លែង ស្ថិតនៅ​ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្ត​កែប ដែល​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការ​ជ្រៀតចូល​នៃ​ទឹកប្រៃ​ទៅ ក្នុង​បណ្តាញ​ផ្លូវ​ទឹកសាប និង​អាច​កំណត់​បរិមាណ និង​អត្រា​នៃ​រំហូរ​ទឹកសាប​ដែល​ត្រូវ ហូរ​ចេញទៅ​សមុទ្រ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

​សូមបញ្ជាក់ថា​ការសាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ​មិនបាន​ប្រើ​លុយ​ចិន​ដូច​ការរំពឹងទុក​នោះទេ​តែ​ជាការ​វិនិយោគ​លុយ​ក្នុងស្រុក​ទាំងអស់​។​ជាក់ស្តែង​ប្រភពពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) បាន​ឲ្យ​ដឹងថា​កំពង់ផែ​ស្វ​យ​ត័​ពីរ​គឹ​PAS និង PPAP កាន់កាប់​ភាគហ៊ុន ៥១% និង OCIC​មាន​ភាគហ៊ុន ៤៩% នៅក្នុង​ការសាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ !​។​ការវិនិយោគ​របស់​កំ​ពង់​ផែ​ទាំងពីរ នឹង​គ្របដណ្តប់​លើ ២១Km ហើយ​វា​ជា​លើកដំបូង​នៃ​ការសាងសង់ និង​មាន​គោលដៅ​សម្រាប់​ប្រតិបត្តិការ​ផ្លូវទឹក ស្រប​ពេលដែល ៤៩%​ទៀត នឹង​គ្រប់គ្រង​ដោយ OCIC ។​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) នឹង​រួមគ្នា​កាន់កាប់​ភាគហ៊ុន ចំនួន ៥១% នៅក្នុង Funan Techo Inland Waterways and Logistics Co.Ltd មាន​ភារកិច្ច​អភិវឌ្ឍន៍​ព្រែកជីក​ហ្វូណន​តេ​ជោ ដែលមាន​តម្លៃ ១,៧​ពាន់​លាន​$ ។ ព្រែកជីក​នេះ​មាន​ប្រវែង ១៨០Km ចាប់ពី​ខេត្តកណ្តាល ដល់​ខេត្ត​កែប ។​

​យោងតាម​ឯកសារ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) នៅថ្ងៃនេះ ការវិនិយោគ​របស់​កំ​ពង់​ផែ​ទាំងពីរ នឹង​គ្របដណ្តប់​លើ​ព្រែកជីក​ក្នុង​ប្រវែង ២១Km​ដំបូង ។ ពួកគេ​ក៏​នឹង​រួមគ្នា​ធ្វើការ​តាមផ្លូវ​ទឹក​ផងដែរ ។​
PAS ដែល​នឹង​កាន់កាប់ ២៦% នៅក្នុង​ប្រតិបត្តិការ​នេះ​បាន​និយាយថា ប្រតិបត្តិការ​នៃ​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ នឹង​ជួយ​ពង្រីក​សមត្ថភាព​ដឹកជញ្ជូន​តាមផ្លូវ​ទឹករ​បស់​ប្រទេស​កម្ពុជា​ទៅកាន់​ដែនសមុទ្រ ។​ដូចគ្នានេះដែរ PPAP ដែលមាន​ភាគហ៊ុន ២៥% បាន​និយាយថា​ប្រតិបត្តិការ​របស់​ពួកគេ នឹង​ពង្រីក​ផ្លូវ​ដឹកជញ្ជូន​ពី​ទីតាំង​របស់ខ្លួន​ទៅ «​កំពង់ផែ​សមុទ្រ​ក្នុងស្រុក និង​គោលដៅ​អន្តរជាតិ​» ។​
​ការរួម​ភាគហ៊ុន​នេះ គឺធ្វើឡើង​តាម​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដល់​ពួកគេ​ក្នុងការ​វិនិយោគ​លើ​គម្រោង​ព្រែកជីក​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៥​សីហា​២០២៤ ។​a fonan uadit2 a fonan uadit3 a fonan uadit a fonan uadit3 
​