» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11083 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701254 នាក់

ឃាត់ខ្លួន​បុរស​២​នាក់ ឃាត់ខ្លួន ក្រោយ​ពួកគាត់​ធ្វើតាម​បញ្ជា​របស់​បុរស​ម្នាក់ទៀត ដែល​អះអាងថា​ខ្លួន​គឺជា​មន្ត្រីរាជការ និង​ជា​ម្ចាស់​ការដ្ឋាន​សំណង់​មួយកន្លែង ឲ្យ​ដើរ​ប្រមូល​លុយ​ភាស៊ី​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​


​ភ្នំពេញ ៖ នៅ ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​អាជ្ញាធរ និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​អភិបាលខណ្ឌ សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ បានធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់​ដែល​ដើរ​ប្រមូល​ទា​លុយ​ពី​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី បំពាន​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង សេចក្ដីណែនាំ​របស់​រដ្ឋ​បាល​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់ចេញ​ក្នុងពេល​កន្លងមក​ដើម្បី​កាត់បន្ថយ​ការលំបាក​ខ្វះខាត​របស់​ប្រជាពលរដ្ឋ ។a market man1

​បុគ្គល​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ​ថៃ ឈឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ស្រុកកំណើត​នៅ​ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ និង​មាន​ទីលំនៅ​ប​ច្ចុន្ន​ផ្ទះ​លេខ​១៤ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ចំណែក​ម្នាក់ទៀត​ឈ្មោះ​ចាន់ ម៉េ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​សន្តិសុខ មាន​ស្រុកកំណើត​នៅ​ភូមិ​បន្លា​ស្អិត ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង និង​មាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បុគ្គល​ទាំង​២​នាក់​នេះ​បានធ្វើ​សកម្មភាព​ដើរ​ប្រមូលប្រាក់​ភា​សុ​ី​ពី​ប្រជាពលរដ្ឋ​ក្រីក្រ ដែលជា​អ្នករក​សុ​ី​លក់ដូរ​តាម​តាម​កញ្ច្រែង កញ្ជើ ល្អី ជាច្រើន​កន្លែង ស្ថិតនៅ​ខាងក្រោយ​សួន​កុមារ​ពោធិ៍ចិនតុង ភូមិ​តា​ងួន​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រយៈពេល​៣​ថ្ងៃ​មកហើយ ។ ដោយ​ក្នុង​មួយកន្លែងៗ​យក​ចាប់ពី​៥​ពាន់​ទៅ​១​ម៉ឺន​រៀល ដែល​បាន​បង្ក​ការក្ដៅក្រហាយ​ពី​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ព្រោះតែ​ពួកគាត់​លក់ដូរ​មិនសូវ​ដាច់​ផង ហើយ​ក្នុង​១​ថ្ងៃៗ រកប្រាក់​ចំណេញ​បាន​តិចតួច​ប៉ុណ្ណោះ ។​

​អាជ្ញាធរ​ខណ្ឌ​បាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា ទង្វើ​បែបនេះ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​ជាមួយ​អាជ្ញាធរ ហើយ​ក៏បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សារាចរ​ណែនាំ​លេខ​១១ ស រ របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​កាលពី​ឆ្នាំ​២០១៦« ស្តីពី​ការ​លុប​ការបង់ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី »​។ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​ទុក្ខលំបាក​ខ្វះខាត​ដល់​ប្រជាពលរដ្ឋ​រក​សុ​ី​តូចតាច​បែបនេះ មិនតែប៉ុណ្ណោះ​ដោយ​អនុវត្តន៍​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ខាងលើ​នោះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ។ ក៏​បានចេញ​សេចក្ដីណែនាំ​មួយ​ផងដែរ «​ស្តីពី​ការមិន​ប្រមូល​ចំណូល​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេងៗ ចំពោះ​ការលក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ការលក់ដូរ​ចល័ត​គ្រប់​ប្រភេទ​នៅ​រាជធានី​ភ្នំពេញ »​។​

​បុរស​ទាំង​២​នាក់​បាន​សារភាពថា កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៤ ឈ្មោះ​កែវ វ៉ា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជកា​រ បាន​ឲ្យ​ពួកខ្លួន​យាម​ការដ្ឋាន​សំណង់​របស់គាត់​ស្ថិតនៅ​ក្នុងភូមិ​តា​ងួន​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់មក​ឈ្មោះ​កែវ វ៉ា នោះបាន​ប្រើ​ឲ្យ​ពួកខ្លួន​ដើរ​ប្រមូល​ភា​សុ​ី​ពី​អ្នកលក់​នៅតាម​ផ្លូវ​លេខ​២០០៦ មុខ​ក្បាលដី​របស់គាត់​(​ឈ្មោះ កែវ វ៉ា​) ដោយ​យក​កន្លែង​៥​ពាន់ និង​កន្លែង​ខ្លះទៀត​១​ម៉ឺន​រៀល តាម​អ្នកលក់​តិច​ឬ​ច្រើន ។​

​ជនសង្ស័យ​បាន​រៀបរាប់​បន្តទៀតថា បន្ទាប់ពី​ប្រមូលបាន​ប្រាក់​ភា​សុ​ី​នោះ​ហើយ​ខ្លួន​បាន​យកទៅ​ប្រគល់​ឲ្យ​ឈ្មោះ​កែវ វ៉ា ជា​អ្នកចាត់ចែង ហើយ​លោក​វ៉ា​បាន​ដក​ឲ្យ​ត្រលប់​មកវិញ​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ លុះដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៤ ស្រាប់តែ​កម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​នគ​របាល​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ពួកគាត់​ទាំង​២​នាក់​នាំទៅ​សាកសួរ​បែបនេះ​តែម្ដង ។​
​ដោយឡែក​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏បាន​អំពាវនាវ​ដល់​ជន​ទាំងឡាយណា ដែល​កំពុង​ឆ្លៀតឱកាស​លួចលាក់​ដើរ​ប្រមូល​ភាស៊ី​ពី​ប្រជាពលរដ្ឋ​ដែលជា​អ្នករកស៊ី​លក់​តាម​កញ្ច្រែង កញ្ជើ ល្អី នោះ ឆាប់​ដកខ្លួន​ចេញ​ជាបន្ទាន់ ។ បើ​មិន​ដូច្នោះ​ទេ ប្រសិនបើ​អាជ្ញាធរ​ស្រាវជ្រាវ​ដឹង​នោះ និង​ត្រូវ​ឃាត់ខ្លួន​អនុត្ត​ន៍​តាមច្បាប់​មិន​លើកលែង​ឡើយ ៕a market man a market man2 a market man3 a market man4 
​