» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10866 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701037 នាក់

អត់​ខ្លា​ចបាប​អី​តិច​យកលុយ​ដុល្លារ​ក្លែងក្លាយ​ចូល​បុណ្យ​តាម​វត្ត !

 

​ភ្នំពេញ ៖ ព្រះសង្ឃ​មួយអង្គ​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹងថា​៖ ញាតិ​ញោម​ខ្លះ ប្រព្រឹត្ត​អំពើ​អកុសល អត់​ខ្លាច​បាប​នរក​អី​ទេ ខណៈ​យកលុយ​ដុល្លារ​ក្លែងក្លាយ​ទៅ​ចូល​បុណ្យ ( ក្រដាស​៥០​ដុល្លារ ចូល​បុណ្យ​២០​ដុល្លារ ឱ្យ​លោក​អាប់​វិញ ៣០​ដុល្លារ ) ឬក៏​(​ចូល​បុណ្យ ៥០​ដុល្លារ ហើយ​យក​ក្រដាស​៥០​ដុល្លារ​ក្លែងក្លាយ​ដូរ​យកលុយ​ខ្មែរ​) ហើយ​ប្រើ​លេស​ថា​, យកលុយ​រាយ​ចូល​បច្ច័យ​កសាង​អី​ផ្សេងៗ ចុងក្រោយ​លោកសង្ឃ​ថត​បាន​ហើយ មនុស្ស​អាក្រក់ អត់​ស្គា​ល់បាប នរក ។a fake money

​ផេ​ក​គណនី​ហ្វេ​ប៊ុ​ក​ដែលមាន​ឈ្មោះថា (Phin Somnang Konkhmer) សង្ស័យ​ជា​ចៅអធិការ​វត្ត បាន​បង្ហោះ​យ៉ាង​ដូច្នេះ​ថា​, លើក​ទី​១​ហើយ​បាន​ស្គាល់​លុយ​ក្លែងក្លាយ ចឹ​ង​តើ​បាន​ចេះ​ញាក់ភ្នែក​ឆ្វេង​មានរឿង​អី សូម​ញាតិ​ញោម​អ្នកលក់​អ្នកទិញ​ប្រុងប្រយ័ត្ន ព្រមទាំង​ករុណា​គុណ​ម្ចាស់​ផង បងស្រី​ម្នាក់​គាត់​បាន​ប្រគេន​បច្ច័យ​ចូល​កសាង ប៉ះចំ​លុយ​ក្លែងក្លាយ គាត់​ថា​ចូល​កសាង 30$ ប្រគេន 20$ =50$ ហើយ​គាត់​សួរ​អាត្មា​ថា​តេជគុណ​មាន​លុយ​អាប់​អត់ ? អាត្មា​ថា​អត់​មាន​ទេ​ញោម ឃើញ​គាត់​អង្វរ​ថា​ពិបាក​កា​ណា​ចង់​ចូល​បច្ច័យ ករុណា​ចង់​ចូល​បុណ្យ​កសាង ហើយ​អាត្មា​ក៏​មិន​អស់ចិត្ត​ក៏​យក​បច្ច័យ 20​មុ​ឺ​ន​សម្រាប់​ទុក​ថ្លៃឈ្នួល​ជាង​អាប់​អោយ។

គាត់​បាន​យក​20​ម៉ឺន​ដែល​អាប់​ហើយ​ទុក​ក្នុង​កាបូប​គាត់ ហើយ​គាត់​ប្រគេន 50$ ហើយ​ថែម 50$ ទាំងអស់ 100$ លុយ​ក្លែងក្លាយ​ទាំងអស់ អាត្មា​មាន​អារម្មណ៍​ថា​គាត់​បោក តែ​មានអី​មើលទៅ​លុយ​ក្លែងក្លាយ​មែន ចុ​ឹ​ង​សូម​ទូល​ប្រគេន​ជូនដំណឹង​តាម​បណ្តាល​វត្ត​គួរតែ​ប្រុងប្រយ័ត្ន បងប្អូន​ប្រុស​ស្រី កុំ​ឲ្យ​ដូច​ករុណា​អាត្មាភាព ជូនព​បងស្រី សូម​យក​បច្ច័យ​និង​ប្រក​បរបរ​ធ្វើ​ដើមទុន​រកស៊ី​មានបាន​។
​សូមបញ្ជាក់ថា​, ល្បិច​បោកប្រាស់ មាន​ច្រើនណាស់ សូម​បងប្អូន​ប្រជាពលរដ្ឋ ជនរួមជាតិ​យើង មានការ​ប្រុងប្រយ័ត្ន ឱ្យបាន​ខ្ពស់ ៕a fake money1 a fake money2 

​