» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2228 នាក់

ម្សិលមិញ 8227 នាក់

សរុប 14129109 នាក់

ខឹង​ម្តាយ​ខាង​ស្រី​ហាម​កូន​មិន​ឲ្យ​ទាក់ទង​បុរស​ពីរ​នាក់​បើកឡាន​ដេញ​បុក​បាក់​បង្គោល​ភ្លើង​ខ្ទេច​មុខ​ឡាន​ចូល​ពេទ្យ​និង​ជាប់​ខ្នោះ​

 

​រាជធានី​ភ្នំពេញ​៖​បុរស​២​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្រោយពី​បាន​បើករថយន្ដ​ដេញ​បុក​ឪពុកម្ដាយ​របស់​ក្មេងស្រី​ម្នាក់ តែ​សំណាងល្អ​បុក​មិនត្រូវ ក៏​ជ្រុល​ទៅបុក​និង​បង្គោល​ភ្លើង និង​បណ្ដាលអោយ​រថយន្ដ​ខ្ទេច​បើក​ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង​០៩​និង​៤០​នាទី​យប់ ថ្ងៃ​សុក្រ ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ត្រង់ចំណុច​ជិត​សំណង់អាណាធិបតេយ្យ ស្ថិតក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​a boy car 

អ្នកបើកបរ​រថយន្ត​បង្កហេតុ​មានឈ្មោះ ហុយ សុង​ភី អាយុ​២៩​ឆ្នាំ មុខរបរ​បើករថយន្ត ព្រៃ​ខ្សាវ ស្រុក​ស្អាង ខេត្តកណ្តាល (​ជា​អ្នកបើកបរ​រថយន្ត​)​។ និង​អ្នករួមដំណើរ មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​។​

​ប្រភពពី​ឪពុកម្តាយ​ក្មេងស្រី​បាន​ឲ្យ​ដឹងថា ៖ ដំបូង​ឡើយ មិនដឹង​បុរស​២​នាក់​នោះ​ទៅ​ផឹកស្រា​នៅឯណា​ទេ លុះ​ផឹក​ស្រវឹង​ក៏បាន​មក​និយាយ​លេង​ជាមួយ​កូនស្រី​របស់គាត់ អាយុ​ទើប​១៦​ឆ្នាំ រួច​ក៏​លួងលោម​ចុះឡើងៗ ក៏​បបួល​ទៅ​រួមដំណេក​ជាមួយ ហើយ​ប្រាប់ថា​ចាំ​មកវិញ​អោយ​លុយ​ចាយ​។ ពួកគាត់​ជា​ឪពុកម្ដាយ​លឺ​ចឹ​ង​ក៏បាន​ដើរ​ចេញមក​ហៅ​កូន​ចូល​ផ្ទះ រួច​ហាមឃាត់​កូន​មិន​ឲ្យ​ទៅណា​ផ្ដេសផ្ដាស​ជាមួយ​អ្នក​មិន​ស្គាល់​ទេ​។

ស្រាប់តែ​បុរស​២​នាក់​នោះ បានមក​ឈ្លោះប្រកែក​គ្នា​ជាមួយ​គាត់​ដែលជា​ឪពុកម្ដាយ ធ្វើ​ឲ្យ​បុរស​ទាំង​២​នាក់​នោះ​ផ្ទុះ​កំហឹង ព្រោះ​មិន​ឲ្យ​កូន​ទៅជា​មួយ ទើប​ដើរទៅ​បើករថយន្ត ម៉ាក​កា​មេ​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កណ្តាល 2B-6323 ក្នុង​ល្បឿន​លឿន​មក​បំ​បុក​ម្តាយ​ឪពុក​ក្មេងស្រី​នោះ តែ​សំណាងល្អ​ពួកគាត់​ឃើញ​ទាន់​ក៏​ស្ទុះ​ទៅក្រោយ​បង្គោល​ភ្លើង ។​បុរស​ដែលជា​អ្នកបើក​បាន កាច់ចង្កូត​មក​បុក​ប​ញ្ជិ​ត​បង្គោល​ភ្លើង បណ្តាល​ឲ្យ​ទ្រេត​កោង​ជិត​ដល់​ដី និង​ខ្ទេច​រថយន្ត​ខាងមុខ​ខ្លាំង​គួរសម​ដែរ តែ​នៅ​បើក​បាន​ទៅ​ចេញ​ទៀត រួច​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល​ផ្អើល​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ចេញមក​មើល ។​

​មួយសន្ទុះ​ក្រោយមក​ក៏ ឃើញ​បុរស​ទាំង​២​នាក់​នោះ បើករថយន្ត​ដដែល​នោះ​ត្រឡប់​មកវិញ ក្នុង​ល្បឿន​លឿន តម្រង់​មក​កន្លែង​មនុស្ស​កំពុង​ឈរ​មើល ទើប​គាត់​ស្រែក​អោយ​រត់​ចូលក្នុង​អោយ​ផុត​មក ភ្លាមនោះ​រថយន្ត​ក៏បាន​មក​បុក​ចំ​បង្គោល​ភ្លើង​ដដែល​នោះ បាក់​រលំ​ដល់​ដី​តែម្ដង បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​ដទៃទៀត​ឆ្លងភ្លើងខ្លះ​ដាច់ និង​ខ្លះទៀត​ភ្លឹបភ្លែតៗ ។ ប្រជាពលរដ្ឋ​ដែល​ឈរ​មើល​បន្ទាប់ពី​បាន​រត់​ចែក​ជើង​ប្រសាច​ពេញ​វាល​ខ្សាច់​នោះ នាំគ្នា​រត់​មកជួយ​ចាប់​បុរស​ទាំង​២​នាក់​នោះ រួច​បញ្ចេញ​កំហឹង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នា​ក់មួយ​ជើង និង​វាយ​បែក​កញ្ចក់​រថយន្ត​ខ្ទេច​ផងដែរ បណ្ដាល​ឲ្យ​បុរស​ដែល​ជិះ​រថយន្ត​ជាមួយ​របួសធ្ងន់​សន្លប់​ស្ដូក ត្រូវបាន​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ហុង​ហាក់ មក​ដឹក​យកទៅ​មន្ទីរពេទ្យ។

រីឯ​បុរស​ដែលជា​អ្នកបើករថយន្ត​រងរ​បួស​បែក​មុខ​បែក​មាត់ និង​ប៉ោង​ភ្នែក បន្ទាប់មក​ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់អង្រែលើ​ចុះមក​យក​កន្លែងកើតហេតុ រួច​ធ្វើការ​ឃាត់ខ្លួន វាយខ្នោះ​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ផងដែរ​។​​ឪពុក​និង​ម្តាយ​ក្មេងស្រី​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អន្តរាគមន៍​ដើម្បី​ធ្វើការ​តាម​នីតិវិធី​ផង​៕a boy car2 a boy car3 a boy cara