» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7218 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697389 នាក់

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន សម្រេចបាន​ទឹកប្រាក់​ជាង ៧ ៣០០​លាន​ដុល្លារ កើនឡើង​១៩% នៅ​រយៈពេល​៦ ខែ​ឆ្នាំ​២០២៤​តែ​ចំណូល​ពន្ធ​ទាប​


​ភ្នំពេញ​៖​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន សម្រេចបាន​ទឹកប្រាក់​ជាង ៧ ៣០០​លាន​ដុល្លារ នៅ​រយៈពេល​៦ ខែ​ឆ្នាំ​២០២៤ កើនឡើង​១៩% ក្នុងនោះ​កម្ពុជា​នាំចូល​ពី​ចិន​មាន​ទឹកប្រាក់ ៦​ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​ត្រឹម ៨១៤​លាន​ដុល្លារ​។​a good china 

​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២៤ ប្រទេស​ចិន​នៅតែ​ឈរ​លំដាប់ថ្នាក់​លេខ​១ ជាទី​ផ្សារ​នាំចូល​ធំជាងគេ​របស់​កម្ពុជា ដោយ​ក្នុងនោះ​ទំហំ​នៃ​ការនាំ​ចូល​សរុប​មាន ៦ ២១៤​លាន​ដុល្លារ កើនឡើង​២០.២​ភាគរយ ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២៣​។​​ទូទៅ​កម្ពុជា បាន​នាំ​ចេញទៅ​ចិន​នូវ​សម្លៀកបំពាក់ ស្បែកជើង ស្បែក​សត្វ​មាន​រោម ម៉ាស៊ីន​ប្រើ​ពី​ស្តុ​ង អង្ករ កៅស៊ូ ចេក ដំឡូង​មី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ា​លី ជាដើម ខណៈ​ការនាំ​ចូល​ពី​ចិន​មកវិញ នូវ​ផលិតផល​សម្រាប់​បម្រើ​ឲ្យ​ការវិនិយោគ និង​ផលិតកម្ម ដូចជា ក្រណាត់​ចាក់ ក្រណាត់​ត្បាញ​ពី​កប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់​ផ្សេងៗ បរិក្ខារ និង​គ្រឿង​អេឡិចត្រូនិក វត្ថុ​ធាតុ​ពី​ប្លា​ស្ទិ​ក អាលុយមីញ៉ូម គ្រឿង​សង្ហា​រឹម និង​ក្រដាស និង​ក្រដាសកាតុង​ជាដើម​។​

​រយៈពេល​៦ ខែ​ឆ្នាំ​២០២៤​នេះ ក្រៅពី​ប្រទេស​ចិន ទីផ្សារ​អឺរ៉ុប និង​អាស៊ាន ក៏​ជាទី​ផ្សារ​ធំ​បន្ដបន្ទាប់ ដែល​កម្ពុជា​នាំចូល​ច្រើនជាងគេ​។ តំបន់​អាស៊ាន ជាទី​ផ្សារ​នាំចូល​ធំ​ទី​២ មាន​ទំហំ ៥ ៦៦៩​លាន​ដុល្លារ កើន​១៣.៤%​។​ទោះជា​អះអាង​ពី​ការធ្វើ​ពាណិជ្ជកម្ម​មានការ​កើនឡើង​ល្អ​តែ​ក្រសួង​ហិរញ្ញវត្ថុ​ត្អូញត្អែ​ពី​ចំណូល​ថវិការ​រដ្ឋ​។​​បើ​យោងតាម​របាយការណ៍​ស្តីពី​ការអនុវត្ត​ថវិកា​ឆមាស​ទី​១ និង​ការវាយតម្លៃ​លើ​ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៤ ការប្រមូល​ចំណូល​សារពើពន្ធ​ក្នុង​ឆមាស​ទី​១ សម្រេចបាន​ជិត​៣​ពាន់​លាន​ដុល្លារ ឬ​ស្មើ​ប្រមាណ​៤៦%​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៤​។

ក្នុងនោះ ចំណូល​ពី​គយ​មាន​ចំនួន​ជាង​១.២​ពាន់​លាន​ដុល្លារ ស្មើនឹង​៤៤%​នៃ​ច្បាប់​ហិរញ្ញវត្ថុ​២០២៤ ខណៈ​ចំណូល​ពី​ពន្ធដារ​វិញ​មាន​ចំនួន​១.៧​ពាន់​លាន​ដុល្លារ ស្មើនឹង​៤៨%​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៤​។​​ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា ការប្រមូល​ពន្ធគយ​ពុំ​គ្រប់​ផែន​ការដែល​កំណត់ ដោយហេតុថា ការ​នាំចូល​ទំនិញ​ចម្រុះ​ធ្លាក់ចុះ ពិសេស​យានយន្ត​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ខណៈ​ប្រជាពលរដ្ឋ​ក៏​មានការ​ក្បិតក្បៀត​លើ​ការចំណាយ​។​

​បន្ថែម​ពីនេះ ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ក៏​ជា​កត្តា​រួមផ្សំ​ដែល​បង្ក​ផលប៉ះពាល់​ដល់​ការប្រមូល​ចំណូល​របស់​គយ​ដែរ​។ ជាក់ស្តែង ក្រសួង​សេដ្ឋកិច្ច​បានឱ្យដឹងថា គយ​បាន​បាត់បង់​ចំណូល​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​សេរី​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​រវាង​អាស៊ាន​ជាមួយ​ដៃគូ​អាស៊ាន​ផ្សេងទៀត​សរុប​ក្នុង​ឆមាស​ទី​១​នេះ​ប្រមាណ​ជិត​២០០​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៣​។ ដូច្នេះ តាម​ការវាយតម្លៃ​ជារួម ការប្រមូល​ចំណូល​ពន្ធគយ​នៅ​ពេញ​មួយឆ្នាំ​២០២៤ នេះ អាច​នឹង​សម្រេច​បានតែ​ប្រមាណ​៨៥,៥%​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៤ តែប៉ុណ្ណោះ​។​

​ចំណែក​ការធ្លាក់ចុះ​នៃ​ការប្រមូល​ចំណូល​ពន្ធដារ​វិញ បើតាម​ក្រសួង​សេដ្ឋកិច្ច គឺ​ដោយសារតែ​ចំណូល​ពី​ពន្ធ​លើ​ប្រាក់ចំណូល និង​ពី​អាករ​លើ​មុខទំនិញ និង​សេវា​ក្នុងស្រុក​ធ្លាក់ចុះ​ខ្លាំងពេក​។ ម្ល៉ោះហើយ​ក្រសួង​សេដ្ឋកិច្ច​វាយតម្លៃថា ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​រហូតដល់​បំណាច់​ឆ្នាំ​២០២៤​នេះ អាច​សម្រេច​បានត្រឹមតែ​៨៥,៥%​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៤​ប៉ុណ្ណោះ​។​
​ដោយ​ផ្អែកលើ​តួលេខ​ជាក់ស្តែង​បែបនេះ ក្រសួង​សេដ្ឋកិច្ច​ប៉ាន់ស្មាន​ជារួម​ថា ការប្រមូល​ចំណូល​សារពើពន្ធ​នៅ​ពេញ​មួយឆ្នាំ​២០២៤ អាច​សម្រេចបាន​ប្រមាណ​ជាង​៥​ពាន់​លាន​ដុល្លារ ឬ​ស្មើ​៨៥,៥%​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៤ ខណៈ​ច្បាប់​តម្រូវឱ្យ​ប្រមូល​ឱ្យបាន​ជាង​៦​ពាន់​លាន​ដុល្លារ​។​

​សូមជម្រាបថា កាលពី​ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល​ចំណូល​ពន្ធអាករ​សម្រាប់​ថវិកាជាតិ​បាន​៣៦០០​លាន​ដុល្លារ កើនឡើង​១០១,១៣%​នៃ​ផែនការ​ឆ្នាំ​២០២៣​។ ចំណែក​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​វិញ​រកចំណូលបាន​ប្រមាណ​២២៨៨​លាន​ដុល្លារ ឬ​ស្មើនឹង​៨២,៤%​នៃ​ផែន​ការដែល​បានកំណត់​៕a commerce a tax 


​